សុភាសិត 13:5 - ព្រះគម្ពីរខ្មែរសាកល មនុស្សសុចរិតស្អប់ពាក្យភូតភរ រីឯមនុស្សអាក្រក់វិញ បញ្ចេញសេចក្ដីសម្អុយ ទាំងប្រព្រឹត្តគួរឲ្យខ្មាសផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សសុចរិតរមែងស្អប់ពាក្យភូតភរ តែមនុស្សអាក្រក់គេគួរខ្ពើម ហើយមានសេចក្ដីខ្មាសផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សសុចរិតតែងតែស្អប់ពាក្យកុហក រីឯមនុស្សអាក្រក់តែងតែនិយាយមួលបង្កាច់ និងបង្ខូចឈ្មោះគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សសុចរិតរមែងស្អប់ពាក្យភូតភរ តែមនុស្សអាក្រក់គេគួរខ្ពើម ហើយមានសេចក្ដីខ្មាសផង។ អាល់គីតាប មនុស្សសុចរិតតែងតែស្អប់ពាក្យកុហក រីឯមនុស្សអាក្រក់តែងតែនិយាយមួលបង្កាច់ និងបង្ខូចឈ្មោះគេ។ |
ព្រលឹងរបស់មនុស្សខ្ជិលច្រអូសចេះតែលោភចង់បាន ប៉ុន្តែគ្មានបានអ្វីសោះ រីឯព្រលឹងរបស់មនុស្សឧស្សាហ៍ នឹងត្រូវបានបំពេញឲ្យស្កប់ស្កល់។
កាលណាមនុស្សអាក្រក់មកដល់ សេចក្ដីមើលងាយក៏មកជាមួយ ហើយកាលណាការត្មះតិះដៀលមកដល់ សេចក្ដីអាម៉ាស់ក៏មកជាមួយដែរ។
មនុស្សមានប្រាជ្ញានឹងទទួលសិរីរុងរឿងជាមរតក រីឯមនុស្សល្ងង់វិញ នឹងទទួលបានសេចក្ដីអាម៉ាស់៕
សូមយកសេចក្ដីមិនពិត និងពាក្យភូតភរចេញឲ្យឆ្ងាយពីទូលបង្គំផង; សូមកុំប្រទានភាពក្រីក្រ ឬភាពស្ដុកស្ដម្ភដល់ទូលបង្គំឡើយ គឺសូមចែកតែអាហារដែលជាចំណែករបស់ទូលបង្គំ ដល់ទូលបង្គំចុះ;
ពេលសម្រាប់ស្រឡាញ់ និងពេលសម្រាប់ស្អប់; ពេលសម្រាប់សង្គ្រាម និងពេលសម្រាប់សន្តិភាព។
មនុស្សជាច្រើនក្នុងចំណោមអ្នកដែលដេកលក់ក្នុងធូលីដីនឹងភ្ញាក់ឡើង ខ្លះនឹងទៅឯជីវិតអស់កល្បជានិច្ច ហើយខ្លះនឹងទៅឯសេចក្ដីអាម៉ាស់ និងសេចក្ដីខ្ពើមរអើមអស់កល្បជានិច្ច។
ខ្ញុំបានបំបាត់អ្នកគង្វាលបីនាក់ក្នុងមួយខែ។ ប៉ុន្តែចិត្តរបស់ខ្ញុំបានអន្ទះអន្ទែងនឹងហ្វូងចៀមនោះ ហើយចិត្តរបស់ពួកវាក៏ស្អប់ខ្ពើមខ្ញុំដែរ។
ដូច្នេះ ដោយព្រោះអ្នករាល់គ្នាបានដោះសេចក្ដីកុហកចេញហើយចូរឲ្យម្នាក់ៗនិយាយសេចក្ដីពិតនឹងអ្នកជិតខាងរបស់ខ្លួន ដ្បិតយើងជាអវយវៈរបស់គ្នាទៅវិញទៅមក។
កុំភូតភរគ្នាទៅវិញទៅមកឡើយ ដ្បិតអ្នករាល់គ្នាបានដោះបុគ្គលចាស់ចេញ ជាមួយនឹងអំពើរបស់វា
ប៉ុន្តែសម្រាប់ពួកកំសាក ពួកឥតជំនឿ ពួកគួរឲ្យស្អប់ខ្ពើម ពួកឃាតករ ពួកអសីលធម៌ខាងផ្លូវភេទ ពួកធ្វើមន្តអាគម ពួកថ្វាយបង្គំរូបបដិមាករ និងអស់ទាំងអ្នកភូតភរ ចំណែករបស់ពួកគេនៅក្នុងបឹងដែលឆេះដោយភ្លើង និងស្ពាន់ធ័រ។ នេះហើយ ជាសេចក្ដីស្លាប់ទីពីរ”។