Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 30:8 - ព្រះគម្ពីរខ្មែរសាកល

8 សូម​យក​សេចក្ដីមិនពិត និង​ពាក្យ​ភូតភរ​ចេញឲ្យឆ្ងាយ​ពី​ទូលបង្គំ​ផង​; សូម​កុំ​ប្រទាន​ភាពក្រីក្រ ឬ​ភាពស្ដុកស្ដម្ភ​ដល់​ទូលបង្គំ​ឡើយ គឺ​សូម​ចែក​តែ​អាហារ​ដែលជា​ចំណែក​របស់ទូលបង្គំ ដល់​ទូលបង្គំ​ចុះ​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 គឺ​សូម​កម្ចាត់​សេចក្ដី​ភូត‌ភរ និង​ពាក្យ​កុហក​ឲ្យ​ឆ្ងាយ​ពី​ទូល‌បង្គំ​ទៅ ហើយ​សូម​កុំ​ឲ្យ​ទូល‌បង្គំ​មាន​សេចក្ដី​ទាល់​ក្រ ឬ​ជា​អ្នក​មាន​ដែរ សូម​គ្រាន់​តែ​ចិញ្ចឹម​ទូល‌បង្គំ​ដោយ​អាហារ ដែល​ត្រូវ​ការ​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 សូម​កុំ​បណ្ដោយ​ឲ្យ​ទូលបង្គំ​ចេះ​ពោល​ពាក្យ​កុហក​បោក​ប្រាស់។ សូម​កុំ​ឲ្យ​ទូលបង្គំ​ក្រ​ពេក ឬ​ក៏​មាន​ពេក​ដែរ គឺ​សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​តែ​ប៉ុណ្ណោះ​បាន​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 គឺ​សូម​កំចាត់​សេចក្ដី​ភូត‌ភរ នឹង​ពាក្យ​កុហក​ឲ្យ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ ហើយ​សូម​កុំ​ឲ្យ​ទូលបង្គំ​មាន​សេចក្ដី​ទាល់​ក្រ ឬ​ជា​អ្នក​មាន​ដែរ សូម​គ្រាន់​តែ​ចិញ្ចឹម​ទូលបង្គំ​ដោយ​អាហារ​ដែល​ត្រូវ​ការ​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 សូម​កុំ​បណ្ដោយ​ឲ្យ​ខ្ញុំ​ចេះ​ពោល​ពាក្យ​កុហក​បោក​ប្រាស់។ សូម​កុំ​ឲ្យ​ខ្ញុំ​ក្រ​ពេក ឬ​ក៏​មាន​ពេក​ដែរ គឺ​សូម​ប្រទាន​ឲ្យ​ខ្ញុំ​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​តែ​ប៉ុណ្ណោះ​បាន​ហើយ។

សូមមើលជំពូក ចម្លង




សុភា‌សិត 30:8
28 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក យ៉ាកុប​បន់​ថា​៖ “ប្រសិនបើ​ព្រះ​គង់នៅ​ជាមួយ​ទូលបង្គំ ហើយ​ថែរក្សា​ទូលបង្គំ​តាម​ផ្លូវ​ដែល​ទូលបង្គំ​ទៅ​នេះ ព្រមទាំង​ប្រទាន​អាហារ​ឲ្យ​ទូលបង្គំ​ហូប និង​ប្រទាន​សម្លៀកបំពាក់​ឲ្យ​ទូលបង្គំ​ស្លៀកពាក់


សូម​ដក​ផ្លូវ​នៃ​សេចក្ដីកុហក​ចេញ​ពី​ទូលបង្គំ ហើយ​សូម​ប្រទាន​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ដល់​ទូលបង្គំ​ដោយក្ដីមេត្តា​ផង​!


សូម​បង្វែរ​ភ្នែក​របស់ទូលបង្គំ​ចេញ កុំឲ្យ​មើល​ការឥតខ្លឹមសារ​ឡើយ សូម​រក្សាជីវិត​ទូលបង្គំ​តាម​មាគ៌ា​របស់ព្រះអង្គ​ផង​។


មនុស្ស​សុចរិត​ស្អប់​ពាក្យ​ភូតភរ រីឯ​មនុស្ស​អាក្រក់​វិញ បញ្ចេញសេចក្ដីសម្អុយ ទាំង​ប្រព្រឹត្តគួរឲ្យខ្មាស​ផង​។


ការរក​ទ្រព្យសម្បត្តិ​ដោយ​អណ្ដាត​ភូតភរ ជា​ចំហាយ​ដែល​រសាត់បាត់ទៅ និងជាការ​ស្វែងរក​សេចក្ដីស្លាប់​។


អ្នកដែល​សាបព្រោះ​សេចក្ដីទុច្ចរិត នឹង​ច្រូត​បាន​សេចក្ដីអន្តរាយ ហើយ​ដំបង​នៃ​សេចក្ដីក្ដៅក្រហាយ​របស់អ្នកនោះ នឹង​សាបសូន្យ​ទៅ​។


កាលណា​អ្នក​ចោល​ភ្នែក​ទៅលើ​ទ្រព្យសម្បត្តិ វា​ក៏​បាត់ទៅ ដ្បិត​វា​តែងតែដុះ​ស្លាប​ហើរ​ទៅលើ​មេឃ​ដូច​ឥន្ទ្រី​។


ទូលបង្គំ​ទូល​សុំ​សេចក្ដី​ពីរ​យ៉ាង​ពី​ព្រះអង្គ សូម​កុំ​បដិសេធ​ទូលបង្គំ មុនពេល​ទូលបង្គំ​ស្លាប់​ឡើយ​:


“សេចក្ដីឥតន័យ​លើ​អស់ទាំង​សេចក្ដីឥតន័យ​!”។ សាស្ដា​ពោលថា​៖ “សេចក្ដីឥតន័យ​លើ​អស់ទាំង​សេចក្ដីឥតន័យ​! អ្វីៗ​ទាំងអស់​សុទ្ធតែ​ឥតន័យ​!”។


វេទនា​ហើយ​! អ្នកដែល​ទាញ​សេចក្ដីទុច្ចរិត​មក​ដោយ​ខ្សែ​នៃ​សេចក្ដីមិនពិត អ្នកដែល​ទាញ​បាប​មក ហាក់ដូចជា​ទាញ​ដោយ​ខ្សែ​រទេះ


គ្មានអ្នកណា​ប្ដឹង​ដោយ​យុត្តិធម៌​ឡើយ ក៏​គ្មានអ្នកណា​ការពារក្ដី​ដោយ​ពិតត្រង់​ដែរ​; ពួកគេ​ទុកចិត្ត​លើ​សេចក្ដីឥតប្រយោជន៍ ហើយ​និយាយ​សេចក្ដីមិនពិត​; ពួកគេ​មានផ្ទៃពោះ​ជា​សេចក្ដីអន្តរាយ ហើយ​សម្រាល​បាន​សេចក្ដីទុច្ចរិត​;


សូម​ប្រទាន​អាហារ ប្រចាំថ្ងៃ​ដល់​យើងខ្ញុំ​នៅ​ថ្ងៃនេះ​។


ផ្ទុយទៅវិញ ចូរ​ស្វែងរក​អាណាចក្រ​របស់​ព្រះ​និង​សេចក្ដីសុចរិត​របស់​ព្រះអង្គ​ជាមុនសិន ហើយ​របស់​ទាំងអស់​នេះ​នឹង​ត្រូវបាន​បន្ថែម​ដល់​អ្នករាល់គ្នា​។


សូម​ប្រទាន​អាហារ ប្រចាំថ្ងៃ​ដល់​យើងខ្ញុំ​ជា​រៀងរាល់ថ្ងៃ​។


បន្ទាប់មក ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ឥឡូវនេះ ចូរ​ដួស​យកទៅ​ជូន​អ្នកគ្រប់គ្រងពិធី​ចុះ”។ ពួកគេ​ក៏​យកទៅ​។


ទាំង​ស្រែក​ថា​៖ “អ្នករាល់គ្នា​អើយ​! ហេតុអ្វីបានជា​អ្នករាល់គ្នា​ធ្វើ​ដូច្នេះ​? ពួកយើង​ក៏​ជា​មនុស្ស​ដូច​អ្នករាល់គ្នា​ដែរ​! ពួកយើង​កំពុង​ប្រកាសដំណឹងល្អ​ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​បែរ​ចេញពី​ការ​ឥតខ្លឹមសារ​ទាំងនេះ​មក​រក​ព្រះ​ដែល​មានព្រះជន្មរស់​វិញគឺជា​ព្រះ​ដែល​បង្កើត​ផ្ទៃមេឃ ផែនដី សមុទ្រ និង​របស់​សព្វសារពើ​ដែល​នៅ​ទីនោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម