ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 12:16 - ព្រះគម្ពីរខ្មែរសាកល

មនុស្សល្ងីល្ងើ​បង្ហាញ​កំហឹង​របស់ខ្លួន​ភ្លាម រីឯ​មនុស្ស​ឆ្លាតវៃ​ទប់​សេចក្ដីអាម៉ាស់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សេចក្ដី​គ្នាន់‌ក្នាញ់​ក្នុង​ចិត្ត​មនុស្ស​ល្ងី‌ល្ងើ នោះ​បាន​សម្ដែង​មក​ឲ្យ​ឃើញ​ភ្លាម តែ​មនុស្ស​ឆ្លៀវ‌ឆ្លាត គេ​តែង​គ្រប​បាំង​សេចក្ដី​ខ្មាស​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មនុស្ស​ខ្លៅ​ឆាប់​ច្រឡោត​ខឹង រីឯ​មនុស្ស​ឆ្លាត​តែងតែ​ចេះ​ទប់​ចិត្ត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សេចក្ដី​គ្នាន់‌ក្នាញ់​ក្នុង​ចិត្ត​មនុស្ស​ល្ងី‌ល្ងើ នោះ​បាន​សំដែង​មក​ឲ្យ​ឃើញ​ភ្លាម តែ​មនុស្ស​ឆ្លៀវ‌ឆ្លាត​គេ​តែង​គ្រប​បាំង​សេចក្ដី​ខ្មាស​វិញ។

សូមមើលជំពូក

អាល់គីតាប

មនុស្ស​ខ្លៅ​ឆាប់​ច្រឡោត​ខឹង រីឯ​មនុស្ស​ឆ្លាត​តែងតែ​ចេះ​ទប់​ចិត្ត។

សូមមើលជំពូក



សុភា‌សិត 12:16
12 ការដាក់ឲ្យឆ្លើយតបគ្នា  

សម្អប់​បង្កឲ្យមាន​ជម្លោះ រីឯ​សេចក្ដីស្រឡាញ់​គ្របបាំង​ការបំពាន​គ្រប់យ៉ាង​។


អ្នកដែល​និយាយ​សេចក្ដីពិត បញ្ចេញ​សេចក្ដីសុចរិតយុត្តិធម៌ រីឯ​សាក្សី​ភូតភរ បញ្ចេញ​សេចក្ដីបោកបញ្ឆោត​។


ប្រាជ្ញា​ស្ថិតនៅ​ក្នុង​ចិត្ត​របស់​អ្នកដែល​មានការយល់ច្បាស់ ប៉ុន្តែ​ប្រាជ្ញា​សម្ដែង​ខ្លួន សូម្បីតែ​ក្នុងចំណោម​មនុស្សល្ងង់​ដែរ​។


សុភនិច្ឆ័យ​ជា​ប្រភពទឹក​នៃ​ជីវិត​ដល់​អ្នកដែលមាន​វា រីឯ​ការវាយប្រដៅ​ដល់​មនុស្សល្ងីល្ងើ ជា​ភាពល្ងីល្ងើ​។


អ្នកដែល​គ្របបាំង​ការបំពាន ស្វែងរក​សេចក្ដីស្រឡាញ់ រីឯ​អ្នកដែល​និយាយច្រំដែល​អំពី​រឿងរ៉ាវ​កន្លងទៅ បំបែកបំបាក់​សម្លាញ់ភ្ងា​។


មនុស្ស​ដែល​គ្មាន​ការគ្រប់គ្រង​ចិត្ត​របស់ខ្លួន ប្រៀបដូចជា​ទីក្រុង​ដែល​ត្រូវបាន​បំផ្លាញ ហើយ​គ្មាន​កំពែង​៕


ថ្ម​ធ្ងន់ ហើយ​ខ្សាច់​ក៏​មាន​ទម្ងន់​ដែរ ប៉ុន្តែ​កំហឹង​របស់​មនុស្សល្ងីល្ងើ ធ្ងន់​ជាង​វា​ទាំង​ពីរ​ទៅទៀត​។


មនុស្សល្ងង់​បញ្ចេញ​កំហឹង​របស់ខ្លួន​ទាំងអស់ រីឯ​មនុស្ស​មានប្រាជ្ញា​ទប់​កំហឹង​យ៉ាងស្ងៀមស្ងាត់​។


បងប្អូន​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ចូរ​ដឹង​ការនេះថា មនុស្ស​ម្នាក់ៗ​ត្រូវ​ឆាប់​នឹង​ស្ដាប់ យឺត​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​។