Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 27:3 - ព្រះគម្ពីរខ្មែរសាកល

3 ថ្ម​ធ្ងន់ ហើយ​ខ្សាច់​ក៏​មាន​ទម្ងន់​ដែរ ប៉ុន្តែ​កំហឹង​របស់​មនុស្សល្ងីល្ងើ ធ្ងន់​ជាង​វា​ទាំង​ពីរ​ទៅទៀត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដុំ​ថ្ម​ជា​របស់​ធ្ងន់ ហើយ​ខ្សាច់​ក៏​មាន​ទម្ងន់​ដែរ តែ​សេចក្ដី​កំហឹង​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ធ្ងន់​ជាង​ទាំង​ពីរ​មុខ​នោះ​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ថ្ម​ក៏​ធ្ងន់ ហើយ​ដី​ខ្សាច់​ក៏​ធ្ងន់​ដែរ ប៉ុន្តែ កំហឹង​របស់​មនុស្ស​ល្ងី‌ល្ងើ​រឹត​តែ​ធ្ងន់​លើស​នេះ​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដុំ​ថ្ម​ជា​របស់​ធ្ងន់ ហើយ​ខ្សាច់​ក៏​មាន​ទំងន់​ដែរ តែ​សេចក្ដី​កំហឹង​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ធ្ងន់​ជាង​ទាំង​២​មុខ​នោះ​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ថ្ម​ក៏​ធ្ងន់ ហើយ​ដី​ខ្សាច់​ក៏​ធ្ងន់​ដែរ ប៉ុន្តែ កំហឹង​របស់​មនុស្ស​ល្ងី‌ល្ងើ​រឹត​តែ​ធ្ងន់​លើស​នេះ​ទៅ​ទៀត។

សូមមើលជំពូក ចម្លង




សុភា‌សិត 27:3
12 ការដាក់ឲ្យឆ្លើយតបគ្នា  

កំហឹង​របស់ពួកគេ​ត្រូវបណ្ដាសា​ហើយ ដ្បិត​វា​សាហាវ សេចក្ដីក្ដៅក្រហាយ​របស់ពួកគេ​ត្រូវបណ្ដាសា​ហើយ ដ្បិត​វា​ឃោរឃៅ​។ យើង​នឹង​បំបែក​ពួកគេ​ចេញ​នៅក្នុង​យ៉ាកុប ហើយ​កម្ចាត់កម្ចាយ​ពួកគេ​នៅក្នុង​អ៊ីស្រាអែល​។


មនុស្សល្ងីល្ងើ​បង្ហាញ​កំហឹង​របស់ខ្លួន​ភ្លាម រីឯ​មនុស្ស​ឆ្លាតវៃ​ទប់​សេចក្ដីអាម៉ាស់​។


ជួប​មេខ្លាឃ្មុំ​ព្រាត់កូន គ្រាន់បើជាង ជួប​មនុស្សល្ងង់​នៅក្នុង​ភាពល្ងង់​របស់ខ្លួនគេ​។


ទុកឲ្យ​អ្នកឯទៀត​សរសើរ​អ្នក​ចុះ គឺ​មិនមែន​មាត់​ខ្លួនឯង​ទេ ក៏​ទុកឲ្យ​អ្នកដទៃ​សរសើរ​វិញ គឺ​មិនមែន​បបូរមាត់​ខ្លួនឯង​ដែរ​។


សេចក្ដីក្ដៅក្រហាយ​គឺ​ឃោរឃៅ ហើយ​កំហឹង​ដូចជា​ទឹកជំនន់ ប៉ុន្តែ​តើ​នរណា​អាច​ឈរ​នៅមុខ​សេចក្ដីប្រច័ណ្ឌ​បាន​?


នេប៊ូក្នេសា​ក៏​ពេញ​ដោយ​សេចក្ដីក្ដៅក្រហាយ ហើយ​សណ្ឋាន​ព្រះភក្ត្រ​ទ្រង់​បាន​ផ្លាស់ប្រែ​ទាស់នឹង​សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ​។ ទ្រង់​មានរាជឱង្ការ​បញ្ជា​ឲ្យ​ដុត​ឡ​នោះ​ឲ្យក្ដៅ គឺ​ដុត​វា​ឲ្យក្ដៅ​ជាង​ធម្មតា​មួយ​ជា​ប្រាំពីរដង


កុំ​ធ្វើ​ដូច​កាអ៊ីន​ដែល​ជារបស់​មេអាក្រក់ ហើយ​បាន​សម្លាប់​ប្អូនប្រុស​របស់​ខ្លួន​ឡើយ​។ ហេតុអ្វីបានជា​គាត់​សម្លាប់​ប្អូន​ដូច្នេះ​? ពីព្រោះ​អំពើ​របស់​គាត់​អាក្រក់ រីឯ​អំពើ​របស់​ប្អូនប្រុស​គាត់​សុចរិត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម