ដូច្នេះ សូមបង្រៀនយើងខ្ញុំឲ្យចេះរាប់ថ្ងៃអាយុរបស់យើងខ្ញុំផង ដើម្បីឲ្យយើងខ្ញុំទទួលបានចិត្តនៃប្រាជ្ញា។
សាស្តា 7:2 - ព្រះគម្ពីរខ្មែរសាកល ទៅផ្ទះកាន់ទុក្ខ ប្រសើរជាងទៅផ្ទះជប់លៀង ដ្បិតនេះជាទីបញ្ចប់របស់មនុស្សទាំងអស់ ហើយមនុស្សដែលនៅរស់ត្រូវយកចិត្តទុកដាក់ចំពោះការនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស៊ូទៅផ្ទះដែលមានការកាន់ទុក្ខ ជាជាងទៅផ្ទះដែលមានការជប់លៀង ដ្បិតមរណភាពជាចុងបំផុត របស់មនុស្សទាំងឡាយ ហើយមនុស្សដែលនៅរស់ នឹងយកចិត្តទុកដាក់ចំពោះសេចក្ដីនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូលទៅក្នុងផ្ទះដែលគេកាន់ទុក្ខ ប្រសើរជាងចូលទៅក្នុងផ្ទះដែលគេជប់លៀង ដ្បិតអ្នកដែលនៅរស់ត្រូវចងចាំថា សេចក្ដីស្លាប់ ជាចុងបញ្ចប់របស់មនុស្សគ្រប់ៗរូប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស៊ូទៅឯផ្ទះដែលមានការកាន់ទុក្ខ ជាជាងទៅឯផ្ទះដែលមានការជប់លៀង ដ្បិតមរណភាពជាចុងបំផុតរបស់មនុស្សទាំងឡាយ ហើយមនុស្សដែលនៅរស់នឹងយកចិត្តទុកដាក់ចំពោះសេចក្ដីនោះ អាល់គីតាប ចូលទៅក្នុងផ្ទះដែលគេកាន់ទុក្ខ ប្រសើរជាងចូលទៅក្នុងផ្ទះដែលគេជប់លៀង ដ្បិតអ្នកដែលនៅរស់ត្រូវចងចាំថា សេចក្ដីស្លាប់ ជាចុងបញ្ចប់របស់មនុស្សគ្រប់ៗគ្នា។ |
ដូច្នេះ សូមបង្រៀនយើងខ្ញុំឲ្យចេះរាប់ថ្ងៃអាយុរបស់យើងខ្ញុំផង ដើម្បីឲ្យយើងខ្ញុំទទួលបានចិត្តនៃប្រាជ្ញា។
ភ្នែករបស់មនុស្សមានប្រាជ្ញា នៅត្រង់ក្បាលគេ រីឯមនុស្សល្ងង់វិញ ដើរក្នុងភាពងងឹត។ យ៉ាងណាមិញ ខ្ញុំបានយល់ឃើញថា វាសនាតែមួយនឹងកើតមានដល់ពួកគេទាំងពីរ។
ដ្បិតគ្មានការនឹកចាំជារៀងរហូតអំពីមនុស្សមានប្រាជ្ញា ក៏ដូចជាមនុស្សល្ងង់ដែរ; នៅថ្ងៃដែលនឹងមកដល់ អ្វីៗទាំងអស់នឹងត្រូវគេភ្លេច។ ហេតុអ្វីបានជាមនុស្សមានប្រាជ្ញាត្រូវស្លាប់ដូចមនុស្សល្ងង់ដូច្នេះ?
ដ្បិតវាសនារបស់មនុស្សលោក និងវាសនារបស់សត្វ គឺមានវាសនាដូចគ្នាសម្រាប់ពួកទាំងពីរ; ដូចដែលការស្លាប់របស់មួយនេះជាយ៉ាងណា ការស្លាប់របស់មួយនោះក៏ជាយ៉ាងនោះដែរ ហើយទាំងអស់មានដង្ហើមដូចគ្នា; មនុស្សគ្មានអ្វីពិសេសជាងសត្វឡើយ ដ្បិតទាំងអស់សុទ្ធតែឥតន័យ។
របស់សព្វសារពើទៅកន្លែងតែមួយ គឺរបស់សព្វសារពើកើតមកពីធូលីដី ហើយរបស់សព្វសារពើនឹងត្រឡប់ទៅធូលីដីវិញ។
ថ្វីត្បិតតែអ្នកនោះមានជីវិតរស់មួយពាន់ឆ្នាំពីរដងក៏ដោយ ប៉ុន្តែរកមិនឃើញការសប្បាយរីករាយ តើទាំងអស់គ្នាមិនទៅកន្លែងតែមួយទេឬ?
អ្វីៗទាំងអស់ដូចគ្នាដល់មនុស្សទាំងអស់ គឺមានវាសនាតែមួយសម្រាប់មនុស្សសុចរិត និងមនុស្សទុច្ចរិត មនុស្សល្អ និងមនុស្សអាក្រក់ មនុស្សបរិសុទ្ធ និងមនុស្សសៅហ្មង មនុស្សដែលថ្វាយយញ្ញបូជា និងមនុស្សដែលមិនថ្វាយយញ្ញបូជា។ ដូចដែលមនុស្សល្អជាយ៉ាងណា មនុស្សបាបក៏ជាយ៉ាងនោះ ហើយដូចដែលមនុស្សដែលស្បថជាយ៉ាងណា មនុស្សដែលខ្លាចសម្បថក៏ជាយ៉ាងនោះដែរ។
នេះហើយ ជាការអាក្រក់មួយក្នុងការទាំងអស់ដែលត្រូវបានធ្វើនៅក្រោមថ្ងៃ គឺមានវាសនាតែមួយសម្រាប់មនុស្សទាំងអស់។ លើសពីនេះទៅទៀត ចិត្តរបស់មនុស្សលោកពេញដោយសេចក្ដីអាក្រក់ ហើយមានភាពចម្កួតនៅក្នុងចិត្តអស់មួយជីវិតរបស់ពួកគេ រួចក្រោយមក ពួកគេទៅឯមនុស្សស្លាប់។
ដ្បិតមនុស្សរស់ដឹងថាពួកគេនឹងស្លាប់ រីឯមនុស្សស្លាប់មិនដឹងអ្វីឡើយ ហើយគ្មានរង្វាន់ដល់ពួកគេទៀតដែរ ពីព្រោះការនឹកចាំអំពីពួកគេត្រូវបានភ្លេចហើយ។
អ្នកបានពោលថា: ‘យើងនឹងធ្វើជាចៅហ្វាយស្រីជារៀងរហូតអស់កល្ប!’។ អ្នកមិនបានយកចិត្តទុកដាក់នឹងការទាំងនេះ ក៏មិនបាននឹកចាំអំពីចុងបញ្ចប់របស់ការទាំងនេះដែរ។
ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់តាម ប្រសិនបើអ្នករាល់គ្នាមិនយកចិត្តទុកដាក់ថ្វាយសិរីរុងរឿងដល់នាមរបស់យើងទេ នោះយើងនឹងបញ្ជូនបណ្ដាសាមកលើអ្នករាល់គ្នា ហើយដាក់បណ្ដាសាដល់ពររបស់អ្នករាល់គ្នាផង។ មែនហើយ យើងបានដាក់បណ្ដាសាហើយ ដោយព្រោះអ្នករាល់គ្នាមិនបានយកចិត្តទុកដាក់”។
ចុងបញ្ចប់របស់អ្នកទាំងនោះជាសេចក្ដីវិនាស ព្រះរបស់ពួកគេគឺក្រពះរបស់ខ្លួន ហើយសិរីរុងរឿងរបស់ពួកគេនៅក្នុងសេចក្ដីគួរខ្មាសរបស់ខ្លួន; ពួកគេគិតតែពីខាងលោកីយ៍ប៉ុណ្ណោះ។
ដូចដែលមានកំណត់សម្រាប់មនុស្សឲ្យស្លាប់ម្ដង ហើយក្រោយពីស្លាប់នឹងជួបការជំនុំជម្រះយ៉ាងណា