Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 6:6 - ព្រះគម្ពីរខ្មែរសាកល

6 ថ្វីត្បិតតែ​អ្នកនោះ​មានជីវិតរស់​មួយពាន់​ឆ្នាំ​ពីរដង​ក៏ដោយ ប៉ុន្តែ​រក​មិន​ឃើញ​ការសប្បាយរីករាយ តើ​ទាំងអស់គ្នា​មិន​ទៅ​កន្លែង​តែមួយ​ទេ​ឬ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 អើ ទោះ​បើ​អ្នក​នោះ​រស់​នៅ​មួយ​ពាន់​ឆ្នាំ ឬ​ថា​ទ្វេ​ជា​ពីរ​ផង តែ​ឥត​ដែល​មាន​សេចក្ដី​ល្អ​សោះ តើ​ទាំង​អស់​មិន​ចុះ​ទៅ​កន្លែង​តែ​មួយ​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ប្រសិន​បើ​មនុស្ស​មិន​ជួប​នឹង​សុភមង្គល​ទេ ទោះ​បី​គេ​រស់​បាន​ពីរ​ពាន់​ឆ្នាំ​ក្ដី ក៏​ឥត​បាន​ការ​អ្វី​ដែរ ព្រោះ​មនុស្ស​ទាំង​អស់​ឈាន​ទៅ​រក​ចុង​បញ្ចប់​ដូច​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 អើ ទោះ​បើ​អ្នក​នោះ​រស់​នៅ​១​ពាន់​ឆ្នាំ ឬ​ថា​ទ្វេ​ជា​២​ផង តែ​ឥត​ដែល​មាន​សេចក្ដី​ល្អ​សោះ នោះ​គង់​តែ​ទាំង​អស់​នឹង​ចុះ​ទៅ​ឯ​កន្លែង​តែ​១​ដែរ​ទេ​តើ។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ប្រសិន​បើ​មនុស្ស​មិន​ជួប​នឹង​សុភ‌មង្គល​ទេ ទោះ​បី​គេ​រស់​បាន​ពីរ​ពាន់​ឆ្នាំ​ក្ដី ក៏​ឥត​បាន​ការ​អ្វី​ដែរ ព្រោះ​មនុស្ស​ទាំង​អស់​ឈាន​ទៅ​រក​ចុង​បញ្ចប់​ដូច​គ្នា។

សូមមើលជំពូក ចម្លង




សាស្តា 6:6
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ អាយុ​ទាំងអស់​ដែល​អ័ដាម​រស់នៅ​គឺ ៩៣០ ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ​។


តើ​មនុស្ស​ណា​ចង់បាន​ជីវិត ហើយ​ស្រឡាញ់​អាយុ​វែង ដើម្បីឲ្យ​ខ្លួន​បាន​ឃើញ​សេចក្ដី​ល្អ​?


ពេលនោះ ធូលីដី​នឹង​ត្រឡប់ទៅ​ផែនដី​ដូចដើម​វិញ ហើយ​វិញ្ញាណ​ក៏​នឹង​ត្រឡប់ទៅ​ព្រះ​ដែល​បាន​ប្រទាន​វា​មក​ដែរ​។


ភ្នែក​របស់​មនុស្ស​មានប្រាជ្ញា នៅត្រង់​ក្បាល​គេ រីឯ​មនុស្សល្ងង់​វិញ ដើរ​ក្នុង​ភាពងងឹត​។ យ៉ាងណាមិញ ខ្ញុំ​បាន​យល់ឃើញ​ថា វាសនា​តែមួយ​នឹង​កើតមាន​ដល់​ពួកគេ​ទាំងពីរ​។


របស់សព្វសារពើ​ទៅ​កន្លែង​តែមួយ គឺ​របស់សព្វសារពើ​កើតមក​ពី​ធូលីដី ហើយ​របស់សព្វសារពើ​នឹង​ត្រឡប់​ទៅ​ធូលីដី​វិញ​។


ប្រសិនបើ​មាន​មនុស្ស​ម្នាក់​បង្កើត​កូន​មួយរយ​នាក់ ហើយ​រស់នៅ​ច្រើន​ឆ្នាំ រហូតដល់​ថ្ងៃអាយុ​របស់គាត់​មាន​ច្រើន ប៉ុន្តែ​ចិត្ត​គាត់​មិន​ស្កប់ស្កល់​នឹង​ភាពមានពរ ហើយ​គ្មានអ្នកណា​បញ្ចុះសព​គាត់ នោះ​ខ្ញុំ​សូម​និយាយថា​៖ “កូនរលូត​ប្រសើរ​ជាង​អ្នកនោះ​ទៅទៀត​!”។


ទោះបីជា​វា​មិនដែល​ឃើញ​ពន្លឺថ្ងៃ ហើយ​មិន​ដឹង​អ្វី​ក៏ដោយ ក៏​វា​មាន​ភាពស្ងប់ស្ងៀម​ជាង​អ្នកនោះ​ដែរ​។


ទៅ​ផ្ទះ​កាន់ទុក្ខ ប្រសើរ​ជាង​ទៅ​ផ្ទះ​ជប់លៀង ដ្បិត​នេះ​ជា​ទីបញ្ចប់​របស់​មនុស្ស​ទាំងអស់ ហើយ​មនុស្សដែលនៅរស់​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ការនេះ​។


អ្វីៗ​ទាំងអស់​ដូចគ្នា​ដល់​មនុស្ស​ទាំងអស់ គឺ​មាន​វាសនា​តែមួយ​សម្រាប់​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត មនុស្ស​ល្អ និង​មនុស្ស​អាក្រក់ មនុស្ស​បរិសុទ្ធ និង​មនុស្ស​សៅហ្មង មនុស្សដែល​ថ្វាយយញ្ញបូជា និង​មនុស្ស​ដែល​មិន​ថ្វាយយញ្ញបូជា​។ ដូចដែល​មនុស្ស​ល្អ​ជា​យ៉ាងណា មនុស្សបាប​ក៏​ជា​យ៉ាងនោះ ហើយ​ដូចដែល​មនុស្សដែល​ស្បថ​ជា​យ៉ាងណា មនុស្សដែល​ខ្លាច​សម្បថ​ក៏ជាយ៉ាងនោះដែរ​។


នៅ​ទីនោះ​នឹង​លែង​មាន​ទារក​ដែលរស់បានតែ​ប៉ុន្មាន​ថ្ងៃ ឬ​មនុស្ស​ចំណាស់​ដែល​រស់​មិន​បាន​ពេញ​អាយុ​របស់ខ្លួន​នោះ​ទៀតឡើយ ដ្បិត​អ្នកណាដែល​ស្លាប់​ក្នុង​អាយុ​មួយរយ​ឆ្នាំ គឺរាប់ជា​ក្មេង ហើយ​អ្នកណាដែល​អាយុ​មិនដល់​មួយរយ​ឆ្នាំ គឺរាប់ជា​អ្នកដែល​ត្រូវបណ្ដាសា​។


គ្មាន​ការដែល​គេ​សាងសង់ តែ​អ្នកផ្សេង​រស់នៅ​ទីនោះ​វិញ​នោះ​ទេ គ្មាន​ការដែល​គេ​ដាំ តែ​អ្នកផ្សេង​ហូប​វិញ​នោះ​ឡើយ ដ្បិត​អាយុ​របស់​ប្រជារាស្ត្រ​យើង​នឹងបាន​ដូចជា​អាយុ​របស់​ដើមឈើ ហើយ​ពួក​អ្នកដែលត្រូវបានជ្រើសរើស​របស់យើង​នឹង​រីករាយ​នឹង​កិច្ចការ​នៃ​ដៃ​របស់ពួកគេ​បានយូរ​។


ដូចដែល​មាន​កំណត់​សម្រាប់​មនុស្ស​ឲ្យ​ស្លាប់​ម្ដង ហើយ​ក្រោយពី​ស្លាប់​នឹងជួប​ការជំនុំជម្រះ​យ៉ាងណា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម