Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 2:14 - ព្រះគម្ពីរខ្មែរសាកល

14 ភ្នែក​របស់​មនុស្ស​មានប្រាជ្ញា នៅត្រង់​ក្បាល​គេ រីឯ​មនុស្សល្ងង់​វិញ ដើរ​ក្នុង​ភាពងងឹត​។ យ៉ាងណាមិញ ខ្ញុំ​បាន​យល់ឃើញ​ថា វាសនា​តែមួយ​នឹង​កើតមាន​ដល់​ពួកគេ​ទាំងពីរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ភ្នែក​របស់​មនុស្ស​មាន​ប្រាជ្ញា​នៅ​ត្រង់​ក្បាល​គេ តែ​មនុស្ស​ល្ងី‌ល្ងើ រមែង​ដើរ​ក្នុង​សេចក្ដី​ងងឹត​វិញ ប៉ុន្តែ យើង​យល់​ឃើញ​ថា មាន​ការ​តែ​មួយ​ទេ ដែល​កើត​ដល់​គ្រប់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 មនុស្ស​មាន​ប្រាជ្ញា​ដឹង​ថា ខ្លួន​កំពុង​ធ្វើ​ដំណើរ​ទៅ​ទី​ណា រីឯ​មនុស្ស​ល្ងី‌ល្ងើ​ដើរ​នៅ​ក្នុង​ភាព​ងងឹត។ ប៉ុន្តែ ខ្ញុំ​យល់​ថា ចុង​បញ្ចប់​របស់​អ្នក​ទាំង​ពីរ​មិន​ខុស​គ្នា​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ឯ​ភ្នែក​របស់​មនុស្ស​មាន​ប្រាជ្ញា​នោះ​នៅ​ត្រង់​ក្បាល​គេ តែ​មនុស្ស​ល្ងី‌ល្ងើ​គេ​រមែង​ដើរ​ក្នុង​សេចក្ដី​ងងឹត​វិញ ប៉ុន្តែយើង​យល់​ឃើញ​ថា មាន​ការ​តែ​មួយ​ទេ ដែល​កើត​ដល់​គ្រប់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

14 មនុស្ស​មាន​ប្រាជ្ញា​ដឹង​ថា ខ្លួន​កំពុង​ធ្វើ​ដំណើរ​ទៅ​ទី​ណា រីឯ​មនុស្ស​ល្ងី‌ល្ងើ​ដើរ​នៅ​ក្នុង​ភាព​ងងឹត។ ប៉ុន្តែ ខ្ញុំ​យល់​ថា ចុង​បញ្ចប់​របស់​អ្នក​ទាំង​ពីរ​មិន​ខុស​គ្នា​ទេ។

សូមមើលជំពូក ចម្លង




សាស្តា 2:14
16 ការដាក់ឲ្យឆ្លើយតបគ្នា  

សេចក្ដីទាំងនោះ​គួរឲ្យប្រាថ្នា​ជាង​មាស គឺ​លើសជាង​មាសសុទ្ធ​ជាច្រើន ហើយ​ផ្អែម​ជាង​ទឹកឃ្មុំ និង​តំណក់ទឹកឃ្មុំ​ពី​ផ្លិតឃ្មុំ​ទៅទៀត​។


ជាការពិត គេ​ឃើញថា​មនុស្ស​មានប្រាជ្ញា​ស្លាប់​; មនុស្សល្ងង់ និង​មនុស្ស​ខ្លៅ​ក៏​វិនាស​ដូចគ្នា ព្រមទាំង​ទុក​ទ្រព្យសម្បត្តិ​របស់ខ្លួន​ឲ្យ​អ្នកដទៃ​ផង​។


ពួកគេ​គិតក្នុងចិត្ត​ថា ផ្ទះ​របស់ខ្លួន​នឹងមាននៅ​ជារៀងរហូត ហើយ​លំនៅ​របស់ពួកគេ​ក៏មាននៅ​ពីជំនាន់មួយទៅជំនាន់មួយ​; ពួកគេ​ហៅ​ដីធ្លី​តាម​ឈ្មោះ​របស់ខ្លួន​។


ប្រាជ្ញា​របស់​មនុស្ស​ឆ្លាតវៃ យល់ច្បាស់​នូវ​ផ្លូវ​របស់ខ្លួន រីឯ​ភាពល្ងីល្ងើ​របស់​មនុស្សល្ងង់ គឺជា​សេចក្ដីបោកបញ្ឆោត​។


ប្រាជ្ញា​នៅចំពោះមុខ​អ្នកដែល​មានការយល់ច្បាស់ ប៉ុន្តែ​ភ្នែក​របស់​មនុស្សល្ងង់​សម្លឹង​ទៅ​ចុងបំផុត​នៃ​ផែនដី​។


ដ្បិត​គ្មាន​ការនឹកចាំ​ជារៀងរហូត​អំពី​មនុស្ស​មានប្រាជ្ញា ក៏​ដូចជា​មនុស្សល្ងង់​ដែរ​; នៅ​ថ្ងៃ​ដែល​នឹង​មកដល់ អ្វីៗ​ទាំងអស់​នឹង​ត្រូវគេ​ភ្លេច​។ ហេតុអ្វីបានជា​មនុស្ស​មានប្រាជ្ញា​ត្រូវ​ស្លាប់​ដូច​មនុស្សល្ងង់​ដូច្នេះ​?


ដ្បិត​វាសនា​របស់​មនុស្សលោក និង​វាសនា​របស់​សត្វ គឺ​មាន​វាសនា​ដូចគ្នា​សម្រាប់​ពួកទាំងពីរ​; ដូចដែល​ការស្លាប់​របស់មួយនេះ​ជា​យ៉ាងណា ការស្លាប់​របស់មួយនោះ​ក៏​ជា​យ៉ាងនោះដែរ ហើយ​ទាំងអស់​មាន​ដង្ហើម​ដូចគ្នា​; មនុស្ស​គ្មានអ្វី​ពិសេស​ជាង​សត្វ​ឡើយ ដ្បិត​ទាំងអស់​សុទ្ធតែ​ឥតន័យ​។


ថ្វីត្បិតតែ​អ្នកនោះ​មានជីវិតរស់​មួយពាន់​ឆ្នាំ​ពីរដង​ក៏ដោយ ប៉ុន្តែ​រក​មិន​ឃើញ​ការសប្បាយរីករាយ តើ​ទាំងអស់គ្នា​មិន​ទៅ​កន្លែង​តែមួយ​ទេ​ឬ​?


ដូច្នេះ តើ​មនុស្ស​មានប្រាជ្ញា មាន​អ្វី​ពិសេស​ជាង​មនុស្សល្ងង់​? ការដែល​មនុស្ស​ទ័លក្រ​ស្គាល់​របៀបរស់នៅ នៅចំពោះ​មនុស្ស​រស់ តើ​ជា​អ្វី​ដល់​ខ្លួន​?


ទៅ​ផ្ទះ​កាន់ទុក្ខ ប្រសើរ​ជាង​ទៅ​ផ្ទះ​ជប់លៀង ដ្បិត​នេះ​ជា​ទីបញ្ចប់​របស់​មនុស្ស​ទាំងអស់ ហើយ​មនុស្សដែលនៅរស់​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ការនេះ​។


តើ​នរណា​ដូច​មនុស្ស​មានប្រាជ្ញា​? តើ​នរណា​ដឹង​ការបកស្រាយ​នូវ​សេចក្ដី​អ្វីមួយ​? ប្រាជ្ញា​របស់​មនុស្ស​ធ្វើឲ្យ​ទឹកមុខ​របស់គេ​ភ្លឺថ្លា ហើយ​ភាពរឹងរូស​នៃ​ទឹកមុខ​របស់គេ​ក៏​ផ្លាស់ប្ដូរ​ដែរ​។


ខ្ញុំ​បាន​បែរមកទៀត ហើយ​ឃើញ​នៅក្រោម​ថ្ងៃ​ថា មនុស្ស​រត់លឿន​មិនមែន​តែងតែ​រត់ឈ្នះ​ទេ មនុស្ស​ខ្លាំងពូកែ​មិនមែន​តែងតែ​ឈ្នះសង្គ្រាម​ទេ មនុស្ស​មានប្រាជ្ញា​មិនមែន​តែងតែ​មាន​អាហារ​ទេ មនុស្ស​មានការយល់ច្បាស់​មិនមែន​តែងតែ​មាន​ទ្រព្យសម្បត្តិ​ទេ ហើយ​មនុស្ស​ឈ្លាសវៃ​ក៏​មិនមែន​តែងតែរកបាន​សេចក្ដីសន្ដោស​ដែរ​; ផ្ទុយទៅវិញ មាន​ពេល និង​ឱកាស​កើតមាន​ដល់​ពួកគេ​ទាំងអស់គ្នា​។


នោះ​ខ្ញុំ​ពោលថា​៖ “ប្រាជ្ញា​ប្រសើរ​ជាង​កម្លាំង”។ ប៉ុន្តែ​ប្រាជ្ញា​របស់​បុរស​ក្រីក្រ​នោះ ត្រូវបាន​មើលងាយ ហើយ​គេ​ក៏​លែង​ស្ដាប់តាម​ពាក្យ​របស់គាត់​ដែរ​។


ប៉ុន្តែ​អ្នក​ដែល​ស្អប់​បងប្អូន​របស់​ខ្លួន គឺ​ស្ថិតនៅ​ក្នុង​សេចក្ដីងងឹត ហើយ​ដើរ​ក្នុង​សេចក្ដីងងឹត ទាំង​មិន​ដឹង​ថា​ខ្លួនឯង​កំពុង​ទៅ​ឯណា​ទេ ពីព្រោះ​សេចក្ដីងងឹត​បាន​ធ្វើឲ្យ​ភ្នែក​របស់​អ្នកនោះ​ខ្វាក់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម