ខ្ញុំបានឃើញកិច្ចការទាំងអស់ដែលត្រូវបានធ្វើនៅក្រោមថ្ងៃ នោះមើល៍! ការទាំងអស់សុទ្ធតែជាការឥតន័យ និងជាការដេញចាប់ខ្យល់។
សាស្តា 6:9 - ព្រះគម្ពីរខ្មែរសាកល អ្វីដែលភ្នែកមើលឃើញ ប្រសើរជាងចិត្តដែលស្រមើស្រមៃ។ នេះក៏ជាការឥតន័យ និងជាការដេញចាប់ខ្យល់ដែរ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការដែលមើលឃើញដោយភ្នែក វិសេសជាងមានចិត្តប៉ងដែលសាវា។ នេះក៏ជាការឥតប្រយោជន៍ដែរ ហើយដូចជាដេញចាប់ខ្យល់ ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្វីៗដែលយើងមើលឃើញផ្ទាល់នឹងភ្នែក នោះប្រសើរជាងចិត្តស្រមើស្រមៃ។ សូម្បីតែត្រង់នេះទៀតក៏ឥតបានការ ដូចដេញចាប់ខ្យល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ការដែលមើលឃើញដោយភ្នែក នោះវិសេសជាងមានចិត្តប៉ងសាវាវិញ នេះជាការឥតប្រយោជន៍ ហើយក៏អសារឥតការដែរ។ អាល់គីតាប អ្វីៗដែលយើងមើលឃើញផ្ទាល់នឹងភ្នែក នោះប្រសើរជាងចិត្តស្រមើស្រមៃ។ សូម្បីតែត្រង់នេះទៀតក៏ឥតបានការ ដូចដេញចាប់ខ្យល់។ |
ខ្ញុំបានឃើញកិច្ចការទាំងអស់ដែលត្រូវបានធ្វើនៅក្រោមថ្ងៃ នោះមើល៍! ការទាំងអស់សុទ្ធតែជាការឥតន័យ និងជាការដេញចាប់ខ្យល់។
រួចខ្ញុំដាក់ចិត្តដើម្បីស្គាល់ប្រាជ្ញា និងដើម្បីស្គាល់ភាពចម្កួត និងភាពល្ងង់ នោះខ្ញុំបានយល់ឃើញថា នេះក៏ជាការដេញចាប់ខ្យល់ដែរ។
“សេចក្ដីឥតន័យលើអស់ទាំងសេចក្ដីឥតន័យ!”។ សាស្ដាពោលថា៖ “សេចក្ដីឥតន័យលើអស់ទាំងសេចក្ដីឥតន័យ! អ្វីៗទាំងអស់សុទ្ធតែឥតន័យ!”។
មនុស្សកំលោះអើយ ចូរសប្បាយក្នុងយុវវ័យរបស់អ្នក ហើយឲ្យចិត្តរបស់អ្នកធ្វើឲ្យអ្នករីករាយ ក្នុងគ្រានៃយុវភាពរបស់អ្នកចុះ! ចូរដើរក្នុងផ្លូវនៃចិត្តរបស់អ្នក និងតាមការមើលឃើញនៃភ្នែករបស់អ្នកចុះ; ប៉ុន្តែត្រូវដឹងថា ព្រះនឹងនាំអ្នកទៅក្នុងការជំនុំជម្រះ ដោយសារតែការទាំងអស់នេះ។
នៅពេលខ្ញុំបានបែរទៅមើលកិច្ចការទាំងអស់របស់ខ្ញុំដែលដៃរបស់ខ្ញុំបានធ្វើ និងការនឿយហត់ដែលខ្ញុំបានប្រឹងប្រែងធ្វើ នោះមើល៍! ការទាំងអស់សុទ្ធតែជាការឥតន័យ និងជាការដេញចាប់ខ្យល់ គឺគ្មានប្រយោជន៍នៅក្រោមថ្ងៃឡើយ។
ខ្ញុំបានឃើញដែរថា អស់ទាំងការនឿយហត់ និងអស់ទាំងការស្ទាត់ជំនាញក្នុងការងារ គឺចេញពីចិត្តច្រណែនរបស់មនុស្សចំពោះអ្នកជិតខាងរបស់ខ្លួន។ នេះក៏ជាការឥតន័យ និងជាការដេញចាប់ខ្យល់ដែរ!
មើល៍! អ្វីដែលខ្ញុំបានឃើញថាល្អ និងសមនោះ គឺហូប និងផឹក ហើយរកឃើញការសប្បាយរីករាយក្នុងអស់ទាំងការនឿយហត់របស់ខ្លួន ដែលខ្លួនប្រឹងប្រែងធ្វើនៅក្រោមថ្ងៃ ក្នុងថ្ងៃដ៏តិចតួចនៃជីវិតរបស់ខ្លួនដែលព្រះបានប្រទានដល់ខ្លួន ដ្បិតនេះជាចំណែករបស់ខ្លួន។
គឺមានម្នាក់ដែលព្រះប្រទានភាពស្ដុកស្ដម្ភ ទ្រព្យធន និងភាពរុងរឿងដល់គេ រហូតដល់គេមិនខ្វះអ្វីទាំងអស់ដែលចិត្តរបស់ខ្លួនប្រាថ្នាចង់បាន ប៉ុន្តែព្រះមិនឲ្យគេអាចហូបពីរបស់ទាំងនោះបានឡើយ គឺអ្នកដទៃបានហូបវាវិញ។ នេះក៏ជាការឥតន័យ និងជាមហន្តរាយដ៏ធ្ងន់ធ្ងរដែរ!