សាស្តា 6:9 - អាល់គីតាប9 អ្វីៗដែលយើងមើលឃើញផ្ទាល់នឹងភ្នែក នោះប្រសើរជាងចិត្តស្រមើស្រមៃ។ សូម្បីតែត្រង់នេះទៀតក៏ឥតបានការ ដូចដេញចាប់ខ្យល់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល9 អ្វីដែលភ្នែកមើលឃើញ ប្រសើរជាងចិត្តដែលស្រមើស្រមៃ។ នេះក៏ជាការឥតន័យ និងជាការដេញចាប់ខ្យល់ដែរ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ការដែលមើលឃើញដោយភ្នែក វិសេសជាងមានចិត្តប៉ងដែលសាវា។ នេះក៏ជាការឥតប្រយោជន៍ដែរ ហើយដូចជាដេញចាប់ខ្យល់ ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 អ្វីៗដែលយើងមើលឃើញផ្ទាល់នឹងភ្នែក នោះប្រសើរជាងចិត្តស្រមើស្រមៃ។ សូម្បីតែត្រង់នេះទៀតក៏ឥតបានការ ដូចដេញចាប់ខ្យល់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ការដែលមើលឃើញដោយភ្នែក នោះវិសេសជាងមានចិត្តប៉ងសាវាវិញ នេះជាការឥតប្រយោជន៍ ហើយក៏អសារឥតការដែរ។ សូមមើលជំពូក |
អុលឡោះប្រទានឲ្យមនុស្សម្នាក់មានទ្រព្យសម្បត្តិ ធនធាន និងកិត្តិយស។ គេមិនខ្វះអ្វីឡើយ គឺគេទទួលអ្វីៗទាំងអស់ដែលខ្លួនប្រាថ្នាចង់បាន។ ក៏ប៉ុន្តែ អុលឡោះពុំបានទុកឲ្យគេទាញផលប្រយោជន៍ពីអ្វីៗដែលគេមាននោះឡើយ គឺមានម្នាក់ទៀតទទួលជំនួស។ ត្រង់នេះ ក៏ឥតបានការ ហើយអាក្រក់បំផុត។