Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 6:2 - ព្រះគម្ពីរខ្មែរសាកល

2 គឺ​មាន​ម្នាក់​ដែល​ព្រះ​ប្រទាន​ភាពស្ដុកស្ដម្ភ ទ្រព្យធន និង​ភាពរុងរឿង​ដល់​គេ រហូតដល់​គេ​មិន​ខ្វះ​អ្វី​ទាំងអស់​ដែល​ចិត្ត​របស់ខ្លួន​ប្រាថ្នាចង់បាន ប៉ុន្តែ​ព្រះ​មិន​ឲ្យ​គេ​អាច​ហូប​ពី​របស់ទាំងនោះ​បាន​ឡើយ គឺ​អ្នកដទៃ​បាន​ហូប​វា​វិញ​។ នេះ​ក៏​ជា​ការឥតន័យ និងជា​មហន្តរាយ​ដ៏ធ្ងន់ធ្ងរ​ដែរ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 គឺ​មាន​មនុស្ស​ដែល​ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​មាន​ទ្រព្យ‌សម្បត្តិ មាន​ធន‌ធាន និង​កិត្តិ‌យស។ ហេតុនោះ គេ​មិន​ខ្វះ‌ខាត​អ្វី​ឡើយ មាន​គ្រប់​ទាំង​របស់​ដែល​ចិត្ត​ប្រាថ្នា​ចង់​បាន តែ​ព្រះ​មិន​ប្រទាន​ឲ្យ​មាន​អំណាច​អាច​បរិ‌ភោគ​បាន​ទេ គឺ​មាន​អ្នក​ដទៃ​បរិ‌ភោគ​វិញ នេះ​ជា​ការ​ឥត​មាន​ទំនង ហើយ​ជា​គ្រោះ​ថ្នាក់​យ៉ាង​អាក្រក់​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​មនុស្ស​ម្នាក់​មាន​ទ្រព្យ​សម្បត្តិ ធន‌ធាន និង​កិត្តិយស។ គេ​មិន​ខ្វះ​អ្វី​ឡើយ គឺ​គេ​ទទួល​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​ប្រាថ្នា​ចង់​បាន។ ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​ពុំ​បាន​ទុក​ឲ្យ​គេ​ទាញ​ផល​ប្រយោជន៍​ពី​អ្វីៗ​ដែល​គេ​មាន​នោះ​ឡើយ គឺ​មាន​ម្នាក់​ទៀត​ទទួល​ជំនួស។ ត្រង់​នេះ ក៏​ឥត​បាន​ការ ហើយ​អាក្រក់​បំផុត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 គឺ​មាន​មនុស្ស​ដែល​ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​មាន​ទ្រព្យ​សម្បត្តិ នឹង​ធន‌ធាន ហើយ​កិត្តិយស ដល់​ម៉្លេះ​បាន​ជា​គេ​មិន​ខ្វះ‌ខាត​អ្វី ក្នុង​គ្រប់​ទាំង​របស់​ដែល​ចិត្ត​ប្រាថ្នា​ចង់​បាន​ឡើយ តែ​ព្រះ‌ទ្រង់​មិន​ប្រទាន​ឲ្យ​មាន​អំណាច​អាច​នឹង​បរិភោគ​បាន​ទេ គឺ​មាន​អ្នក​ដទៃ​បរិភោគ​វិញ នេះ​ជា​ការ​ឥត​មាន​ទំនង ហើយ​ជា​គ្រោះ​ថ្នាក់​យ៉ាង​អាក្រក់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

2 អុលឡោះ​ប្រទាន​ឲ្យ​មនុស្ស​ម្នាក់​មាន​ទ្រព្យ​សម្បត្តិ ធន‌ធាន និង​កិត្តិយស។ គេ​មិន​ខ្វះ​អ្វី​ឡើយ គឺ​គេ​ទទួល​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​ប្រាថ្នា​ចង់​បាន។ ក៏​ប៉ុន្តែ អុលឡោះ​ពុំ​បាន​ទុក​ឲ្យ​គេ​ទាញ​ផល​ប្រយោជន៍​ពី​អ្វីៗ​ដែល​គេ​មាន​នោះ​ឡើយ គឺ​មាន​ម្នាក់​ទៀត​ទទួល​ជំនួស។ ត្រង់​នេះ ក៏​ឥត​បាន​ការ ហើយ​អាក្រក់​បំផុត។

សូមមើលជំពូក ចម្លង




សាស្តា 6:2
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ សូម​ឲ្យ​ទូលបង្គំ​រួចពី​មនុស្ស​ដោយ​ព្រះហស្ត​របស់ព្រះអង្គ​ផង គឺ​ឲ្យរួចពី​មនុស្សលោក​ដែល​ចំណែក​របស់គេ​នៅក្នុង​ជីវិត​នេះ​។ ព្រះអង្គ​បាន​បំពេញ​ពោះ​ពួកគេ​ដោយ​អ្វីដែល​ព្រះអង្គ​សន្សំទុក នោះ​ពួកគេ​ក៏​ស្កប់ចិត្ត​ដែល​មាន​កូនចៅ ហើយ​បន្សល់​អ្វីដែលសល់​ដល់​ទារក​របស់ខ្លួន​។


ប្រាកដមែន មនុស្ស​ដើរចុះឡើង​ដូចជា​ស្រមោល គេ​ពិតជា​ជ្រួលច្របល់ ហើយ​ឥតន័យ​ដែរ​; គេ​បង្គរ​ទ្រព្យសម្បត្តិ​ទុក ប៉ុន្តែ​មិន​ដឹង​ថា តើ​នរណា​នឹង​ប្រមូលយក​ទ្រព្យសម្បត្តិទាំងនោះ​ឡើយ​។


ភ្នែក​របស់ពួកគេ​លៀនចេញ​ដោយសារតែ​ខ្លាញ់ ការស្រមើស្រមៃ​របស់​ចិត្ត​ពួកគេ​ទៅហួសព្រំដែន​។


ខ្ញុំ​បាន​ឃើញ​ដែរ​ថា អស់ទាំង​ការនឿយហត់ និង​អស់ទាំង​ការស្ទាត់ជំនាញ​ក្នុង​ការងារ គឺចេញពី​ចិត្តច្រណែន​របស់​មនុស្ស​ចំពោះ​អ្នកជិតខាង​របស់ខ្លួន​។ នេះ​ក៏​ជា​ការឥតន័យ និង​ជា​ការដេញចាប់​ខ្យល់​ដែរ​!


គឺ​មាន​ម្នាក់​ដែល​នៅតែឯងឥតមានគូ ក៏​គ្មាន​កូន ឬ​បងប្អូន​ដែរ ប៉ុន្តែ​អស់ទាំង​ការនឿយហត់​របស់គាត់​គ្មាន​ទីបញ្ចប់​ឡើយ ហើយ​ភ្នែក​របស់គាត់​ក៏​មិន​ស្កប់ស្កល់​នឹង​ទ្រព្យសម្បត្តិ​ដែរ​។ គាត់មិនដែលសួរថា​៖ “តើ​អញ​ប្រឹងប្រែងធ្វើការ ហើយ​បង្អត់​ខ្លួនអញ​ពី​ការសប្បាយរីករាយ ដើម្បី​អ្នកណា​?”។ នេះ​ក៏​ជា​ការឥតន័យ និង​ជា​បន្ទុក​ដ៏ធ្ងន់​ដែរ​!


ខ្ញុំ​បាន​ឃើញ​ថា​មាន​ការអាក្រក់​មួយ​គួរឲ្យឈឺចិត្ត​នៅក្រោម​ថ្ងៃ គឺ​ទ្រព្យសម្បត្តិ​ដែល​ម្ចាស់​សន្សំ នាំ​អន្តរាយ​ដល់​ខ្លួន


នេះ​ក៏​ជា​ការអាក្រក់​គួរឲ្យឈឺចិត្ត​ដែរ គឺ​ដូចដែល​គេ​បាន​មក​យ៉ាងណា គេ​នឹង​ទៅវិញ​យ៉ាងនោះដែរ​; ការដែល​គេ​ប្រឹងប្រែងធ្វើការ​សម្រាប់​ខ្យល់ តើ​មាន​ប្រយោជន៍​អ្វី​ដល់​គេ​?


មើល៍! អ្វីដែល​ខ្ញុំ​បាន​ឃើញ​ថា​ល្អ និង​សម​នោះ គឺ​ហូប និង​ផឹក ហើយ​រកឃើញ​ការសប្បាយរីករាយ​ក្នុង​អស់ទាំង​ការនឿយហត់​របស់ខ្លួន ដែល​ខ្លួន​ប្រឹងប្រែងធ្វើ​នៅក្រោម​ថ្ងៃ ក្នុង​ថ្ងៃដ៏តិចតួចនៃជីវិត​របស់ខ្លួន​ដែល​ព្រះ​បាន​ប្រទាន​ដល់​ខ្លួន ដ្បិត​នេះ​ជា​ចំណែក​របស់ខ្លួន​។


ម្យ៉ាងទៀត ចំពោះ​មនុស្ស​ទាំងអស់​ដែល​ព្រះ​បាន​ប្រទាន​ភាពស្ដុកស្ដម្ភ និង​ទ្រព្យធន​ដល់​គេ ព្រមទាំង​ឲ្យ​គេ​អាច​ហូប​ពី​របស់ទាំងនោះ និង​ទទួល​ចំណែក​របស់គេ​បាន ហើយ​សប្បាយ​ក្នុង​ការនឿយហត់​របស់ខ្លួន​ផង​——​នេះ​ក៏ជា​អំណោយទាន​របស់​ព្រះ​ដែរ​។


ម្ដេចក៏​អ្នក​ចំណាយ​ប្រាក់​លើ​អ្វីដែល​មិនមែន​ជា​អាហារ ហើយ​ចំណាយ​ផលពីការនឿយហត់​របស់អ្នករាល់គ្នា​លើ​អ្វីដែល​មិនអាច​ធ្វើឲ្យ​ស្កប់ចិត្ត​ដូច្នេះ​? ចូរ​ស្ដាប់​យើង​ដោយយកចិត្តទុកដាក់ ហើយ​ហូប​អ្វីដែល​ល្អ ដើម្បីឲ្យ​ព្រលឹង​របស់អ្នករាល់គ្នា​រីករាយ​ដោយ​អាហារបរិបូរ​ចុះ​!


ព្រះរាជា​អើយ ព្រះ​ដ៏ខ្ពស់បំផុត​បាន​ប្រទាន​រាជ្យ អានុភាព សិរីរុងរឿង និង​ភាពឧត្ដុង្គឧត្ដម ដល់​នេប៊ូក្នេសា​ព្រះបិតា​របស់ព្រះករុណា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម