Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 6:8 - ព្រះគម្ពីរខ្មែរសាកល

8 ដូច្នេះ តើ​មនុស្ស​មានប្រាជ្ញា មាន​អ្វី​ពិសេស​ជាង​មនុស្សល្ងង់​? ការដែល​មនុស្ស​ទ័លក្រ​ស្គាល់​របៀបរស់នៅ នៅចំពោះ​មនុស្ស​រស់ តើ​ជា​អ្វី​ដល់​ខ្លួន​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ដ្បិត​មនុស្ស​មាន​ប្រាជ្ញា តើ​មាន​អ្វី​លើស​ជាង​មនុស្ស​ល្ងី‌ល្ងើ​យ៉ាង​ណា? ឬ​មនុស្ស​ទាល់​ក្រ តើ​មាន​អ្វី​លើស​ជាង​គេ​បាន​ជា​អាច​ដើរ​នៅ​ចំពោះ​មនុស្ស​មាន​ជីវិត​រស់​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 តើ​មនុស្ស​មាន​ប្រាជ្ញា​ទទួល​បាន​អ្វី​លើស​មនុស្ស​លេលា? រីឯ​អ្នក​ក្រ​ដែល​ខំ​តស៊ូ​ក្នុង​ជីវិត​នោះ តើ​បាន​ប្រយោជន៍​អ្វី​ដែរ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ដ្បិត​ឯ​មនុស្ស​មាន​ប្រាជ្ញា តើ​មាន​អ្វី​លើស​ជាង​មនុស្ស​ល្ងី‌ល្ងើ​យ៉ាង​ណា ឬ​មនុស្ស​ទាល់​ក្រ តើ​មាន​អ្វី​លើស​ជាង​គេ បាន​ជា​អាច​ដើរ​នៅ​ចំពោះ​មនុស្ស​មាន​ជីវិត​រស់​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 តើ​មនុស្ស​មាន​ប្រាជ្ញា​ទទួល​បាន​អ្វី​លើស​មនុស្ស​លេលា? រីឯ​អ្នក​ក្រ​ដែល​ខំ​តស៊ូ​ក្នុង​ជីវិត​នោះ តើ​បាន​ប្រយោជន៍​អ្វី​ដែរ?

សូមមើលជំពូក ចម្លង




សាស្តា 6:8
9 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះពេល​អាប់រ៉ាម​មាន​អាយុ​កៅសិបប្រាំបួន​ឆ្នាំ ព្រះយេហូវ៉ា​លេចមក​ដល់​អាប់រ៉ាម ហើយ​មានបន្ទូល​នឹង​គាត់​ថា​៖ “យើង​ជា​ព្រះ​ដ៏មានព្រះចេស្ដា​។ ចូរ​ដើរ​នៅចំពោះ​យើង ហើយ​ឲ្យ​បាន​គ្រប់លក្ខណ៍​ចុះ​។


ទូលបង្គំ​នឹង​យកចិត្តទុកដាក់​ចំពោះ​ផ្លូវ​គ្រប់លក្ខណ៍​។ តើ​ពេលណា​ព្រះអង្គ​នឹង​យាង​មករក​ទូលបង្គំ​? ទូលបង្គំ​នឹង​ដើរ​នៅក្នុង​ផ្ទះ​របស់ទូលបង្គំ​ដោយ​សេចក្ដីគ្រប់លក្ខណ៍​នៃ​ចិត្ត​របស់ទូលបង្គំ​។


ខ្ញុំ​នឹង​ដើរ​នៅចំពោះ​ព្រះយេហូវ៉ា​ក្នុង​ស្ថានមនុស្សរស់​។


អ្នកក្រីក្រ​ដែល​ដើរ​ក្នុង​សេចក្ដីគ្រប់លក្ខណ៍​របស់ខ្លួន ប្រសើរ​ជាង​អ្នកដែល​មាន​បបូរមាត់​វៀចវេរ ហើយ​ជា​មនុស្សល្ងង់​។


កាលណា​ទ្រព្យសម្បត្តិ​ចម្រើនឡើង អ្នកដែល​ស៊ី​ទ្រព្យសម្បត្តិទាំងនោះ​ក៏​កើនឡើង​ដែរ ដូច្នេះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​ពួក​ម្ចាស់​ទ្រព្យសម្បត្តិ ក្រៅពី​មើល​ដោយ​ភ្នែក​របស់ខ្លួន​?


អ្វីដែល​ភ្នែក​មើលឃើញ ប្រសើរ​ជាង​ចិត្ត​ដែល​ស្រមើស្រមៃ​។ នេះ​ក៏​ជា​ការឥតន័យ និង​ជា​ការដេញចាប់​ខ្យល់​ដែរ​!


អ្នក​ទាំងពីរ​ជា​មនុស្ស​សុចរិត​នៅចំពោះ​ព្រះ ហើយ​ដើរតាម​អស់ទាំង​បទបញ្ជា និង​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់​ដោយ​ឥតបន្ទោសបាន​ឡើយ​។


ចំពោះ​អ្នកមាន​នៅ​លោកីយ៍នេះ ចូរ​បង្គាប់​ពួកគេ​កុំឲ្យ​មានឫកធំ ហើយក៏កុំ​ឲ្យ​សង្ឃឹម​លើ​ទ្រព្យសម្បត្តិ​ដែល​មិនទៀង​ដែរ ផ្ទុយទៅវិញ ត្រូវ​សង្ឃឹម​លើ​ព្រះ​ដែល​ប្រទាន​អ្វីៗ​ទាំងអស់​ដល់​យើង​យ៉ាងសម្បូរហូរហៀរ​ឲ្យ​យើង​បាន​អរសប្បាយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម