អ្នកដែលនាំទុក្ខមកលើផ្ទះរបស់ខ្លួន នឹងទទួលខ្យល់ជាមរតក ហើយមនុស្សល្ងីល្ងើនឹងទៅជាបាវបម្រើដល់មនុស្សមានប្រាជ្ញាក្នុងចិត្ត។
សាស្តា 5:16 - ព្រះគម្ពីរខ្មែរសាកល នេះក៏ជាការអាក្រក់គួរឲ្យឈឺចិត្តដែរ គឺដូចដែលគេបានមកយ៉ាងណា គេនឹងទៅវិញយ៉ាងនោះដែរ; ការដែលគេប្រឹងប្រែងធ្វើការសម្រាប់ខ្យល់ តើមានប្រយោជន៍អ្វីដល់គេ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាការអាក្រក់យ៉ាងធ្ងន់ដែរ គឺដែលកើតមកយ៉ាងណា នោះត្រូវទៅវិញយ៉ាងនោះឯង ការដែលបានធ្វើដោយនឿយហត់ ជាអសារឥតការដូច្នេះ តើមានប្រយោជន៍អ្វីដល់ខ្លួន? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រង់នេះគឺជាការមួយទៀតគួរឲ្យបារម្ភ គេកើតមកផែនដីយ៉ាងណា គេក៏វិលត្រឡប់ទៅវិញយ៉ាងនោះដែរ។ អ្វីៗដែលគេប្រឹងប្រែងធ្វើឥតបានផលប្រយោជន៍អ្វីឡើយ ដូចដេញចាប់ខ្យល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះក៏ជាការអាក្រក់យ៉ាងធ្ងន់ដែរ គឺដែលកើតមកយ៉ាងណា នោះត្រូវទៅវិញយ៉ាងនោះឯង ការដែលបានធ្វើដោយនឿយហត់ ជាអសារឥតការដូច្នេះនោះតើមានប្រយោជន៍អ្វីដល់ខ្លួន អាល់គីតាប ត្រង់នេះគឺជាការមួយទៀតគួរឲ្យបារម្ភ គេកើតមកផែនដីយ៉ាងណា គេក៏វិលត្រឡប់ទៅវិញយ៉ាងនោះដែរ។ អ្វីៗដែលគេប្រឹងប្រែងធ្វើឥតបានផលប្រយោជន៍អ្វីឡើយ ដូចដេញចាប់ខ្យល់។ |
អ្នកដែលនាំទុក្ខមកលើផ្ទះរបស់ខ្លួន នឹងទទួលខ្យល់ជាមរតក ហើយមនុស្សល្ងីល្ងើនឹងទៅជាបាវបម្រើដល់មនុស្សមានប្រាជ្ញាក្នុងចិត្ត។
តើមនុស្សបានប្រយោជន៍អ្វីពីអស់ទាំងការនឿយហត់របស់ខ្លួន ដែលគេប្រឹងប្រែងធ្វើនៅក្រោមថ្ងៃ?
នៅពេលខ្ញុំបានបែរទៅមើលកិច្ចការទាំងអស់របស់ខ្ញុំដែលដៃរបស់ខ្ញុំបានធ្វើ និងការនឿយហត់ដែលខ្ញុំបានប្រឹងប្រែងធ្វើ នោះមើល៍! ការទាំងអស់សុទ្ធតែជាការឥតន័យ និងជាការដេញចាប់ខ្យល់ គឺគ្មានប្រយោជន៍នៅក្រោមថ្ងៃឡើយ។
ខ្ញុំបានឃើញថាមានការអាក្រក់មួយគួរឲ្យឈឺចិត្តនៅក្រោមថ្ងៃ គឺទ្រព្យសម្បត្តិដែលម្ចាស់សន្សំ នាំអន្តរាយដល់ខ្លួន
យើងខ្ញុំបានមានផ្ទៃពោះ យើងខ្ញុំបានឈឺចាប់ ប៉ុន្តែយើងខ្ញុំសម្រាលចេញជាខ្យល់ យើងខ្ញុំមិនបានសម្រេចបាននូវសេចក្ដីសង្គ្រោះសម្រាប់ផែនដី ហើយអ្នកដែលរស់នៅលើពិភពលោកក៏មិនបានកើតមកដែរ។
ជាការពិត ការដែលមនុស្សម្នាក់បានពិភពលោកទាំងមូល ប៉ុន្តែអន្តរាយព្រលឹងរបស់ខ្លួន តើមានប្រយោជន៍អ្វីដល់អ្នកនោះ?
កុំធ្វើការសម្រាប់អាហារដែលតែងតែខូចរលួយឡើយ ផ្ទុយទៅវិញ ចូរធ្វើការសម្រាប់អាហារដែលនៅគង់វង្សរហូតដល់ជីវិតអស់កល្បជានិច្ច ដែលកូនមនុស្សនឹងឲ្យដល់អ្នករាល់គ្នា។ ដ្បិតព្រះបិតាដ៏ជាព្រះ បានបោះត្រាលើកូនមនុស្សនេះហើយ”។
ឲ្យចុះចូលនឹងមនុស្សបែបនេះ ហើយនឹងអស់អ្នកដែលរួមការងារ និងការនឿយហត់ជាមួយពួកគេដែរ។