Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 5:15 - ព្រះគម្ពីរខ្មែរសាកល

15 ដូចដែល​គេ​ចេញមក​ពី​ផ្ទៃ​ម្ដាយ គឺ​ដូចដែល​គេ​បាន​មក​ទាំង​ខ្លួនទទេ​យ៉ាងណា គេ​នឹង​ត្រឡប់​ទៅ​វិញ​យ៉ាងនោះដែរ​; សូម្បីតែ​អ្វី​ពី​ការនឿយហត់​របស់ខ្លួន ក៏​គេ​យក​ទៅ​ក្នុង​ដៃ​របស់ខ្លួន​មិនបានឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 អ្នក​នោះ​សម្រាល​ចេញ​ពី​ផ្ទៃ​ម្តាយ​មក​យ៉ាង​ណា ក៏​ត្រូវ​ត្រឡប់​ទៅ​វិញ​ខ្លួន​ទទេ ដូច​ជា​បាន​មក​នោះ​ដែរ ឥត​យក​អ្វី​ពី​ការ​នឿយ​ហត់​របស់​ខ្លួន​ជាប់​នៅ​ដៃ​ទៅ​ជា‌មួយ​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 អ្នក​នោះ​កើត​ពី​ផ្ទៃ​ម្ដាយ​មក​ខ្លួន​ទទេ​យ៉ាង​ណា ក៏​វិល​ត្រឡប់​ទៅ​វិញ​ខ្លួន​ទទេ​យ៉ាង​នោះ​ដែរ។ គេ​នឹង​លា​ចាក​លោក​នេះ​ទៅ​ដោយ​ដៃ​ទទេ គឺ​មិន​អាច​យក​ទ្រព្យ​ដែល​ខ្លួន​ខំ​ប្រឹង‌ប្រែង​រក​នោះ​ទៅ​ជា​មួយ​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 អ្នក​នោះ​សំរាល​ចេញ​ពី​ផ្ទៃ​ម្តាយ​មក​យ៉ាង​ណា នោះ​ក៏​ត្រូវ​ត្រឡប់​ទៅ​វិញ​ខ្លួន​ទទេ ដូច​ជា​បាន​មក​នោះ​ដែរ ឥត​យក​អ្វី​ពី​ការ​នឿយ‌ហត់​របស់​ខ្លួន​ជាប់​នៅ​ដៃ​ទៅ​ជា​មួយ​បាន​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 អ្នក​នោះ​កើត​ពី​ផ្ទៃ​ម្ដាយ​មក​ខ្លួន​ទទេ​យ៉ាង​ណា ក៏​វិល​ត្រឡប់​ទៅ​វិញ​ខ្លួន​ទទេ​យ៉ាង​នោះ​ដែរ។ គេ​នឹង​លា​ចាក​លោក​នេះ​ទៅ​ដោយ​ដៃ​ទទេ គឺ​មិន​អាច​យក​ទ្រព្យ​ដែល​ខ្លួន​ខំ​ប្រឹង‌ប្រែង​រក​នោះ​ទៅ​ជា​មួយ​បាន​ឡើយ។

សូមមើលជំពូក ចម្លង




សាស្តា 5:15
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​នៅពេល​គេ​ស្លាប់ គេ​នឹង​យក​អ្វី​ទៅ​មិនបានទេ ភាពរុងរឿង​របស់គេ​នឹង​មិន​ចុះទៅ​តាម​គេ​ឡើយ​។


ហើយ​ទ្រព្យសម្បត្តិ​នោះ​ក៏​បាត់បង់​ទៅ ដោយសារតែ​ជំនួញ​បរាជ័យ​; ដូច្នេះ នៅពេល​គាត់​បង្កើត​បាន​កូនប្រុស ក៏​គ្មាន​សល់​អ្វី​នៅ​ដៃ​វា​ដែរ​។


“ប៉ុន្តែ​ព្រះ​មានបន្ទូល​នឹង​គាត់​ថា​: ‘មនុស្ស​ល្ងីល្ងើ​អើយ! នៅ​យប់​នេះ ព្រលឹង​របស់អ្នក​នឹង​ត្រូវ​ទារ​ពី​អ្នក​វិញ​ហើយ​។ ចុះ​អ្វីៗដែល​អ្នក​បាន​រៀបចំ​ទុក​នោះ នឹង​ទៅជា​របស់​នរណា​វិញ?’។


ជាការពិត យើង​មិន​បាន​យក​អ្វី​ចូលមក​ក្នុង​ពិភពលោកនេះ​ទេ ហើយក៏​មិន​អាច​យក​អ្វី​ចេញ​បាន​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម