មនុស្សអាក្រក់ទទួលឈ្នួលបញ្ឆោតចិត្ត រីឯអ្នកដែលសាបព្រោះសេចក្ដីសុចរិត បានរង្វាន់ដ៏ពិត។
សាស្តា 11:1 - ព្រះគម្ពីរខ្មែរសាកល ចូរបោះនំប៉័ងរបស់អ្នកទៅលើផ្ទៃទឹកចុះ ដ្បិតយូរថ្ងៃក្រោយមក អ្នកនឹងរកវាឃើញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរបោះនំបុ័ងរបស់ឯងទៅលើទឹក ដ្បិតយូរថ្ងៃក្រោយមក ឯងនឹងបានសគុណនោះមកវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរចំណាយធនធាន ដើម្បីប្រកបរបររកស៊ី ដោយមិនខ្លាចខាត ដ្បិតថ្ងៃក្រោយ អ្នកនឹងបានទទួលផលវិញ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរបោះនំបុ័ងរបស់ឯងទៅលើទឹក ដ្បិតយូរថ្ងៃក្រោយមក ឯងនឹងបានសគុណនោះមកវិញ អាល់គីតាប ចូរចំណាយធនធាន ដើម្បីប្រកបរបររកស៊ី ដោយមិនខ្លាចខាត ដ្បិតថ្ងៃក្រោយ អ្នកនឹងបានទទួលផលវិញ។ |
មនុស្សអាក្រក់ទទួលឈ្នួលបញ្ឆោតចិត្ត រីឯអ្នកដែលសាបព្រោះសេចក្ដីសុចរិត បានរង្វាន់ដ៏ពិត។
អ្នកដែលមានចិត្តសប្បុរសចំពោះអ្នកក្រខ្សត់ គឺឲ្យព្រះយេហូវ៉ាខ្ចី ហើយព្រះអង្គនឹងតបសងដល់គាត់វិញតាមទង្វើរបស់គាត់។
នៅពេលព្រឹក ចូរសាបព្រោះគ្រាប់ពូជរបស់អ្នកចុះ ហើយនៅពេលល្ងាច ក៏កុំសម្រាកដៃរបស់អ្នកដែរ ដ្បិតអ្នកមិនដឹងថាមួយណានឹងចម្រើនឡើងឡើយ ថាតើការនេះ ឬការនោះ ឬបើការទាំងពីរនឹងបានល្អដូចគ្នា។
ពេលសម្រាប់ស្វែងរក និងពេលសម្រាប់បាត់បង់; ពេលសម្រាប់រក្សាទុក និងពេលសម្រាប់បោះចោល;
ប៉ុន្តែមានពរហើយ! អ្នករាល់គ្នាដែលសាបព្រោះនៅក្បែរអស់ទាំងទឹក ហើយលែងជើងគោ និងលា៕
ប្រសិនបើអ្នកផ្ទះនោះស័ក្ដិសមមែន ចូរឲ្យសេចក្ដីសុខសាន្តរបស់អ្នករាល់គ្នាមកលើអ្នកផ្ទះនោះចុះ ប៉ុន្តែប្រសិនបើអ្នកផ្ទះនោះមិនស័ក្ដិសមទេ ចូរឲ្យសេចក្ដីសុខសាន្តរបស់អ្នករាល់គ្នាត្រឡប់មករកអ្នករាល់គ្នាវិញ។
អ្នកណាក៏ដោយដែលយកទឹកត្រជាក់សូម្បីតែមួយកែវ ឲ្យម្នាក់ក្នុងអ្នកតូចទាំងនេះផឹកក្នុងនាមម្នាក់នោះជាសិស្សរបស់ខ្ញុំ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកនោះនឹងមិនបាត់រង្វាន់របស់ខ្លួនសោះឡើយ”៕
“ព្រះមហាក្សត្រនឹងមានបន្ទូលតបនឹងពួកគេថា: ‘ប្រាកដមែន យើងប្រាប់អ្នករាល់គ្នាថា អ្វីដែលអ្នករាល់គ្នាបានធ្វើដល់អ្នកតូចបំផុតម្នាក់ក្នុងចំណោមបងប្អូនទាំងនេះរបស់យើង គឺបានធ្វើដល់យើងហើយ’។
ធ្វើដូច្នេះ អ្នកនឹងមានពរ ពីព្រោះពួកគេគ្មានអ្វីសងអ្នកទេ។ អ្នកនឹងទទួលបានការតបស្នង នៅថ្ងៃនៃការរស់ឡើងវិញរបស់មនុស្សសុចរិត”។
សូមចងចាំការនេះដែលថា អ្នកដែលសាបព្រោះដោយកំណាញ់ អ្នកនោះនឹងច្រូតបានដោយកំណាញ់ ហើយអ្នកដែលសាបព្រោះដោយសទ្ធា អ្នកនោះនឹងច្រូតបានដោយសទ្ធា។
ដ្បិតព្រះមិនមែនអយុត្តិធម៌ រហូតដល់ភ្លេចកិច្ចការរបស់អ្នករាល់គ្នា និងសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាបានសម្ដែងចំពោះព្រះនាមរបស់ព្រះអង្គដោយបានបម្រើវិសុទ្ធជន ហើយឥឡូវនេះក៏នៅតែបម្រើដែរនោះទេ។