Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 11:2 - ព្រះគម្ពីរខ្មែរសាកល

2 ចូរ​ចែក​ចំណែក​ជា​ប្រាំពីរ ឬ​ជា​ប្រាំបី​ចុះ ដ្បិត​អ្នក​មិន​ដឹង​ថា​មហន្តរាយ​អ្វី​នឹង​កើតមាន​នៅលើ​ផែនដី​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ចូរ​ចែក​ឲ្យ​ដល់​ប្រាំពីរ​នាក់​ចុះ ហើយ​ដល់​ប្រាំបី​នាក់​ផង ដ្បិត​ឯង​មិន​ដឹង​ជា​នឹង​កើត​មាន ការ​អាក្រក់​យ៉ាង​ណា​នៅ​ផែនដី​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ចូរ​បំបែក​ទ្រព្យ​សម្បត្តិ​ជា​ប្រាំ‌ពីរ ឬ​ប្រាំ​បី​ចំណែក ដ្បិត​អ្នក​ពុំ​ដឹង​ថា ទុក្ខ​វេទនា​នឹង​កើត​មាន​លើ​ផែនដី​នេះ​នៅ​ពេល​ណា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ចូរ​ចែក​ឲ្យ​ដល់​៧​នាក់​ចុះ ហើយ​ដល់​៨​នាក់​ផង ដ្បិត​ឯង​មិន​ដឹង​ជា​នឹង​កើត​មាន​សេចក្ដី​អាក្រក់​យ៉ាង​ណា​នៅ​ផែនដី​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ចូរ​បំបែក​ទ្រព្យ​សម្បត្តិ​ជា​ប្រាំ‌ពីរ ឬ​ប្រាំ​បី​ចំណែក ដ្បិត​អ្នក​ពុំ​ដឹង​ថា ទុក្ខ​វេទនា​នឹង​កើត​មាន​លើ​ផែនដី​នេះ​នៅ​ពេល​ណា​ឡើយ។

សូមមើលជំពូក ចម្លង




សាស្តា 11:2
22 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បាន​ចែករំលែក ហើយ​ឲ្យ​ដល់​អ្នក​ក្រីក្រ​; សេចក្ដីសុចរិត​របស់គេ​នៅស្ថិតស្ថេរ​ជារៀងរហូត ស្នែង​របស់គេ​នឹង​ត្រូវបាន​លើកតម្កើង​ក្នុង​សិរីរុងរឿង​។


អ្នកដែល​មានចិត្តសប្បុរស​ចំពោះ​អ្នកក្រខ្សត់ គឺ​ឲ្យ​ព្រះយេហូវ៉ា​ខ្ចី ហើយ​ព្រះអង្គ​នឹង​តបសង​ដល់​គាត់​វិញ​តាម​ទង្វើ​របស់គាត់​។


មាន​ប្រាំមួយ​យ៉ាង​ដែល​ព្រះយេហូវ៉ា​ទ្រង់​ស្អប់ ក៏​មាន​ប្រាំពីរ​ផង ដែលជា​ទីស្អប់ខ្ពើម​ដល់​អង្គទ្រង់ គឺ​:


ប្រសិនបើ​ពពក​ពេញ​ដោយ​ទឹកភ្លៀង វា​នឹង​ចាក់​ទឹកភ្លៀង​មកលើ​ផែនដី​; ប្រសិនបើ​ដើមឈើ​រលំ​ទៅ​ទិសខាងត្បូង ឬ​ទៅ​ទិសខាងជើង ដើមឈើ​នោះ​នឹង​ដេក​នៅ​កន្លែង​ដែល​វា​រលំ​។


ដូច្នេះ ប្រសិនបើ​មនុស្ស​ម្នាក់​រស់នៅ​ច្រើន​ឆ្នាំ ចូរឲ្យ​គេ​សប្បាយ​នឹង​ឆ្នាំ​ទាំងអស់​នោះ​ចុះ ប៉ុន្តែ​ត្រូវឲ្យ​គេ​នឹកចាំ​ថា​ថ្ងៃ​នៃ​សេចក្ដីងងឹត​ក៏​មាន​ច្រើន​ដែរ​។ ដ្បិត​អ្វីៗ​ទាំងអស់​ដែល​មក​ដល់ សុទ្ធតែ​ឥតន័យ​។


ចូរ​នឹកចាំ​ព្រះអាទិករ​របស់អ្នក ក្នុង​គ្រា​នៃ​យុវភាព​របស់អ្នក​ចុះ គឺ​មុន​គ្រា​នៃ​មហន្តរាយ​មិនទាន់​មកដល់ មុន​ឆ្នាំ​ដែល​អ្នក​នឹង​ពោលថា​៖ “ខ្ញុំ​គ្មាន​ការសប្បាយ​ក្នុង​ពេលទាំងនេះ​ទេ” មកជិត


ដូច្នេះ ព្រះរាជា​អើយ សូមឲ្យ​សេចក្ដីប្រឹក្សា​របស់ខ្ញុំព្រះបាទ​បាន​គាប់ព្រះទ័យ​ដល់​ព្រះករុណា​ផង គឺ​សូម​ព្រះករុណា​ផ្ដាច់​បាប​របស់ព្រះករុណា​ចេញ​ដោយ​ការអនុវត្តសេចក្ដីយុត្តិធម៌ ព្រមទាំង​ផ្ដាច់​អំពើទុច្ចរិត​របស់ព្រះករុណា​ចេញ​ដោយ​មេត្តា​ដល់​អ្នកដែលរងទុក្ខ ក្រែងលោ​សេចក្ដីសុខស្រួល​របស់ព្រះករុណា​បាន​យូរអង្វែង”។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“ខ្ញុំ​ប្រាប់​អ្នក​ថា មិនមែន​ដល់​ប្រាំពីរដង​ទេ គឺ​ដល់​ចិតសិប​គុណ​នឹង​ប្រាំពីរ​ដងវិញ​។


ចូរ​ឲ្យ​ដល់​អ្នក​ដែល​សុំ​អ្នក ហើយ​កុំ​បែរចេញ​ពី​អ្នក​ដែល​ចង់​ខ្ចី​ពី​អ្នក​ឡើយ​។


ប្រសិនបើ​គាត់​ប្រព្រឹត្តបាប​ទាស់នឹង​អ្នក​ប្រាំពីរដង​ក្នុង​មួយ​ថ្ងៃ ហើយ​គាត់​ត្រឡប់មក​រក​អ្នក​វិញ​ទាំង​ប្រាំពីរដង​ដោយ​និយាយថា​: ‘ខ្ញុំ​សូម​កែប្រែចិត្ត​!’ នោះ​អ្នក​ត្រូវតែ​លើកលែងទោស​ឲ្យ​គាត់”។


បងប្អូន​អើយ ប្រសិនបើ​មាន​អ្នកណា​ធ្លាក់​ទៅក្នុង​ការបំពាន​អ្វីមួយ អ្នករាល់គ្នា​ដែល​ជា​មនុស្ស​ខាងវិញ្ញាណ ត្រូវ​ស្ដារ​មនុស្ស​បែបនោះ​ឡើងវិញ​ដោយ​ចិត្ត​សុភាពរាបសា ទាំង​ប្រុងប្រយ័ត្ន​ខ្លួន ក្រែងលោ​អ្នក​ក៏​ត្រូវបាន​ល្បួង​ដែរ​។


ទាំង​ឆក់​ឱកាស ពីព្រោះ​សម័យ​នេះ​អាក្រក់​ណាស់​។


ចូរ​យកចិត្តទុកដាក់​ចំពោះ​ពួក​អ្នកដែលជាប់ឃុំឃាំង ហាក់ដូចជា​ខ្លួនអ្នករាល់គ្នា​ជាប់ឃុំឃាំងជាមួយ​គេដែរ​; ចូរ​យកចិត្តទុកដាក់​ចំពោះ​អ្នក​ដែល​ត្រូវគេ​ធ្វើបាប ហាក់ដូចជា​ខ្លួនអ្នករាល់គ្នា​កំពុង​ត្រូវគេ​ធ្វើបាប​ក្នុង​រូបកាយ​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម