ផែនដីទាំងមូលនឹងថ្វាយបង្គំព្រះអង្គ ហើយច្រៀងសរសើរតម្កើងព្រះអង្គ; ពួកគេនឹងច្រៀងសរសើរតម្កើងព្រះនាមរបស់ព្រះអង្គ!”។ សេឡា
សាការី 14:16 - ព្រះគម្ពីរខ្មែរសាកល ពេលនោះនឹងមានកើតឡើងដូច្នេះ: អស់អ្នកដែលនៅសល់ពីគ្រប់ទាំងប្រជាជាតិដែលមកទាស់នឹងយេរូសាឡិម នឹងឡើងមករៀងរាល់ឆ្នាំ ដើម្បីថ្វាយបង្គំស្ដេច គឺព្រះយេហូវ៉ានៃពលបរិវារ និងដើម្បីប្រារព្ធបុណ្យបោះជំរំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ អស់អ្នកនៅសល់ពីគ្រប់សាសន៍ដែលមកច្បាំងនឹងក្រុងយេរូសាឡិម គេនឹងឡើងមករាល់ឆ្នាំ ដើម្បីថ្វាយបង្គំមហាក្សត្រ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ ក៏នឹងកាន់រក្សាបុណ្យបារាំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ក្នុងចំណោមប្រជាជាតិទាំងអស់ ដែលបានវាយលុកក្រុងយេរូសាឡឹម អស់អ្នកដែលនៅសេសសល់នឹងនាំគ្នាមក ជារៀងរាល់ឆ្នាំ ដើម្បីថ្វាយបង្គំព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះមហាក្សត្រ ហើយពួកគេប្រារព្ធពិធីបុណ្យបារាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមក អស់អ្នកសល់នៅពីគ្រប់សាសន៍ដែលមកច្បាំងនឹងក្រុងយេរូសាឡិម គេនឹងឡើងមករាល់តែឆ្នាំ ដើម្បីថ្វាយបង្គំមហាក្សត្រ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ ក៏នឹងកាន់រក្សាបុណ្យបារាំ អាល់គីតាប ពេលនោះ ក្នុងចំណោមប្រជាជាតិទាំងអស់ ដែលបានវាយលុកក្រុងយេរូសាឡឹម អស់អ្នកដែលនៅសេសសល់នឹងនាំគ្នាមក ជារៀងរាល់ឆ្នាំ ដើម្បីថ្វាយបង្គំអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដែលជាស្តេច ហើយពួកគេប្រារព្ធពិធីបុណ្យជំរំ។ |
ផែនដីទាំងមូលនឹងថ្វាយបង្គំព្រះអង្គ ហើយច្រៀងសរសើរតម្កើងព្រះអង្គ; ពួកគេនឹងច្រៀងសរសើរតម្កើងព្រះនាមរបស់ព្រះអង្គ!”។ សេឡា
នៅគ្រានោះ នឹងមានតង្វាយត្រូវបាននាំមកថ្វាយព្រះយេហូវ៉ានៃពលបរិវារ ពីជាតិសាសន៍ដែលមានមាឌខ្ពស់ ហើយមានស្បែករលោង និងពីជាតិសាសន៍ដ៏គួរឲ្យខ្លាចទាំងជិតទាំងឆ្ងាយ ជាប្រជាជាតិខ្លាំងពូកែ ហើយជាន់ឈ្លីគ្រប់កន្លែង ដែលទឹកដីរបស់ពួកគេមានទន្លេហូរកាត់ គឺមកដល់ភ្នំស៊ីយ៉ូនជាកន្លែងរបស់ព្រះនាមព្រះយេហូវ៉ានៃពលបរិវារ៕
ដូច្នេះ ព្រះយេហូវ៉ានឹងធ្វើឲ្យជនជាតិអេហ្ស៊ីបស្គាល់អង្គទ្រង់ ហើយជនជាតិអេហ្ស៊ីបនឹងស្គាល់ព្រះយេហូវ៉ានៅថ្ងៃនោះ។ ពួកគេនឹងថ្វាយបង្គំព្រះអង្គដោយយញ្ញបូជា និងតង្វាយ ហើយបន់បំណន់ដល់ព្រះយេហូវ៉ា ព្រមទាំងលាបំណន់ផង។
នៅថ្ងៃនោះ ស្នែងធំនឹងត្រូវបានផ្លុំឡើង នោះពួកអ្នកដែលបាត់នៅក្នុងដែនដីអាស្ស៊ីរី និងពួកអ្នកដែលត្រូវគេបណ្ដេញទៅដែនដីអេហ្ស៊ីបនឹងមក ហើយថ្វាយបង្គំព្រះយេហូវ៉ានៅលើភ្នំដ៏វិសុទ្ធនៅយេរូសាឡិម៕
ពេលនោះ ខ្ញុំពោលថា៖ “វេទនាដល់ខ្ញុំហើយ! ខ្ញុំត្រូវវិនាស ដោយសារខ្ញុំជាមនុស្សមានបបូរមាត់សៅហ្មង ហើយខ្ញុំរស់នៅក្នុងចំណោមប្រជាជនដែលមានបបូរមាត់សៅហ្មងដែរ និងដោយសារភ្នែកខ្ញុំបានឃើញព្រះមហាក្សត្រ គឺព្រះយេហូវ៉ានៃពលបរិវារ!”។
ព្រះយេហូវ៉ាមានបន្ទូលថា៖ “ពេលនោះនឹងមានកើតឡើងដូច្នេះ: រាល់ថ្ងៃចូលខែ និងរាល់ថ្ងៃសប្ប័ទ គ្រប់ទាំងសាច់នឹងមកថ្វាយបង្គំនៅចំពោះយើង។
ព្រះយេហូវ៉ានឹងធ្វើជាស្ដេចលើផែនដីទាំងមូល។ នៅថ្ងៃនោះ នឹងមានតែព្រះយេហូវ៉ាមួយអង្គគត់ ហើយមានតែព្រះនាមរបស់ព្រះអង្គមួយគត់ដែរ។
យើងនឹងយកឈាមចេញពីមាត់ពួកគេ ក៏យករបស់គួរឲ្យស្អប់ខ្ពើមរបស់ពួកគេចេញពីចន្លោះធ្មេញពួកគេ នោះពួកគេនឹងទៅជាអ្នកដែលនៅសល់សម្រាប់ព្រះរបស់ពួកយើងដែរ ហើយនឹងបានដូចជាមេដឹកនាំក្នុងយូដា រីឯអេក្រុននឹងបានដូចជាជនជាតិយេប៊ូសវិញ។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ត្រូវបណ្ដាសាហើយ មនុស្សបោកបញ្ឆោតដែលមានសត្វឈ្មោលឥតខ្ចោះនៅក្នុងហ្វូងសត្វរបស់ខ្លួន ហើយបន់ ប៉ុន្តែបែរជាថ្វាយសត្វអន់ខូចជាយញ្ញបូជាដល់ព្រះអម្ចាស់ទៅវិញ! ដ្បិតយើងជាស្ដេចដ៏ធំឧត្ដម ហើយនាមរបស់យើងត្រូវបានកោតខ្លាចក្នុងចំណោមប្រជាជាតិនានា”៕
ថា៖ “សូមឲ្យមានព្រះពរដល់ព្រះមហាក្សត្រ ដែលយាងមកក្នុងព្រះនាមរបស់ព្រះអម្ចាស់! សូមឲ្យមានសេចក្ដីសុខសាន្តនៅស្ថានសួគ៌ និងសិរីរុងរឿងនៅស្ថានដ៏ខ្ពស់បំផុត!”។
ណាថាណែលទូលតបនឹងព្រះអង្គថា៖ “រ៉ាប៊ី លោកជាព្រះបុត្រារបស់ព្រះ! លោកជាស្ដេចរបស់អ៊ីស្រាអែល!”។
ដើម្បីឲ្យមនុស្សដែលនៅសល់ គឺអស់ទាំងសាសន៍ដទៃដែលត្រូវបានហៅតាមនាមរបស់យើង បានស្វែងរកព្រះអម្ចាស់។
ប្រសិនបើផលដំបូងនៃស្រូវបានវិសុទ្ធ នោះដុំម្សៅទាំងមូលក៏វិសុទ្ធដែរ ហើយប្រសិនបើឫសបានវិសុទ្ធ នោះមែកក៏វិសុទ្ធដែរ។
នោះទើបអ៊ីស្រាអែលទាំងមូលនឹងបានសង្គ្រោះ ដូចដែលមានសរសេរទុកមកថា: “ព្រះរំដោះនឹងយាងមកពីស៊ីយ៉ូន ព្រះអង្គនឹងដកយកការមិនគោរពព្រះចេញពីយ៉ាកុប។
នៅវេលានោះ មានរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើង នោះមួយភាគដប់នៃទីក្រុងនោះបានរលំ ហើយមនុស្សប្រាំពីរពាន់នាក់បានស្លាប់ក្នុងរញ្ជួយផែនដីនោះ។ រីឯមនុស្សឯទៀតក៏ភ័យខ្លាច ហើយថ្វាយសិរីរុងរឿងដល់ព្រះនៃស្ថានសួគ៌។
នៅលើព្រះពស្ត្រ និងនៅលើភ្លៅរបស់ព្រះអង្គ មានព្រះនាមសរសេរថា “ស្ដេចលើអស់ទាំងស្ដេច ព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់”។