សាការី 14:17 - ព្រះគម្ពីរខ្មែរសាកល17 ប្រសិនបើអម្បូរណានៅលើផែនដី មិនឡើងទៅយេរូសាឡិម ដើម្បីថ្វាយបង្គំស្ដេច គឺព្រះយេហូវ៉ានៃពលបរិវារទេ នោះនឹងគ្មានភ្លៀងដល់ពួកគេឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 ដូច្នេះ ក្នុងគ្រួសារទាំងអស់នៅផែនដី បើមានអ្នកណាដែលមិនឡើងទៅក្រុងយេរូសាឡិមដើម្បីថ្វាយបង្គំមហាក្សត្រ គឺព្រះយេហូវ៉ានៃពួកពលបរិវារទេ នោះនឹងគ្មានភ្លៀងធ្លាក់មកលើគេឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 ប្រសិនបើមានអំបូរណានៅលើផែនដី មិនឡើងមកក្រុងយេរូសាឡឹម ដើម្បីថ្វាយបង្គំព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះមហាក្សត្រទេ នោះនឹងគ្មានភ្លៀងធ្លាក់លើទឹកដីគេឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 ដូច្នេះ ក្នុងអស់ទាំងគ្រួសារនៅផែនដី បើមានណាដែលមិនឡើងទៅឯក្រុងយេរូសាឡិម ដើម្បីថ្វាយបង្គំមហាក្សត្រ គឺព្រះយេហូវ៉ានៃពួកពលបរិវារទេ នោះនឹងគ្មានភ្លៀងធ្លាក់មកលើគេឡើយ សូមមើលជំពូកអាល់គីតាប17 ប្រសិនបើមានអំបូរណានៅលើផែនដី មិនឡើងមកក្រុងយេរូសាឡឹម ដើម្បីថ្វាយបង្គំអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដែលជាស្តេចទេ នោះនឹងគ្មានភ្លៀងធ្លាក់លើទឹកដីគេឡើយ។ សូមមើលជំពូក |
នៅគ្រានោះ នឹងមានតង្វាយត្រូវបាននាំមកថ្វាយព្រះយេហូវ៉ានៃពលបរិវារ ពីជាតិសាសន៍ដែលមានមាឌខ្ពស់ ហើយមានស្បែករលោង និងពីជាតិសាសន៍ដ៏គួរឲ្យខ្លាចទាំងជិតទាំងឆ្ងាយ ជាប្រជាជាតិខ្លាំងពូកែ ហើយជាន់ឈ្លីគ្រប់កន្លែង ដែលទឹកដីរបស់ពួកគេមានទន្លេហូរកាត់ គឺមកដល់ភ្នំស៊ីយ៉ូនជាកន្លែងរបស់ព្រះនាមព្រះយេហូវ៉ានៃពលបរិវារ៕