រីឯអ្នកវិញ ចូរទៅរហូតដល់ចុងបញ្ចប់ចុះ! ដ្បិតអ្នកនឹងសម្រាក ហើយឈរឡើងនៅក្នុងចំណែករបស់អ្នកនៅគ្រាចុងបញ្ចប់”៕៚
វិវរណៈ 6:11 - ព្រះគម្ពីរខ្មែរសាកល នោះមានអាវវែងពណ៌សប្រទានដល់ពួកគេម្នាក់ៗ ហើយមានប្រាប់ដល់ពួកគេឲ្យសម្រាកបន្តិចទៀតសិន ទម្រាំតែចំនួនអ្នកបម្រើជាគ្នារបស់ពួកគេ និងបងប្អូនរបស់ពួកគេដែលរៀបនឹងត្រូវគេសម្លាប់ដូចពួកគេ ត្រូវបានបំពេញ។ Khmer Christian Bible ពួកគេម្នាក់ៗបានទទួលអាវសវែង និងត្រូវបានប្រាប់ឲ្យសម្រាកបន្ដិចទៀត ទម្រាំពួកបាវបម្រើជាគូកន និងជាបងប្អូនរបស់ពួកគេដែលនឹងត្រូវគេសម្លាប់បែបដូច្នោះដែរ បានគ្រប់ចំនួនសិន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានគេឲ្យអាវសវែងដល់អ្នកទាំងនោះម្នាក់មួយៗ ហើយប្រាប់ឲ្យឈប់សម្រាកបន្តិចទៀតសិន ទម្រាំពួកអ្នកបម្រើ ជាគូកន និងជាបងប្អូន ដែលត្រូវគេសម្លាប់ដូចគ្នា បានគ្រប់ចំនួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះបានទទួលអាវសវែងម្នាក់មួយៗ ហើយឮសំឡេងប្រាប់ថា ឲ្យនៅរង់ចាំមួយភ្លែតទៀតសិន ទម្រាំដល់មិត្តរួមការងារ និងបងប្អូនរួមជំនឿឯទៀតៗត្រូវគេសម្លាប់ដូចគ្នា គ្រប់ចំនួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះមានគេឲ្យអាវសវែងដល់អ្នកទាំងនោះ ហើយក៏ប្រាប់ឲ្យឈប់សំរាកបន្តិចសិន ទាល់តែពួកបាវបំរើ ជាគូកន ហើយជាបងប្អូន ដែលត្រូវសំឡាប់បែបដូចគ្នា បានគ្រប់ចំនួន។ អាល់គីតាប អ្នកទាំងនោះបានទទួលអាវសវែងម្នាក់មួយៗ ហើយឮសំឡេងប្រាប់ថា ឲ្យនៅរង់ចាំមួយភ្លែតទៀតសិន ទំរាំដល់មិត្ដរួមការងារ និងបងប្អូនរួមជំនឿឯទៀតៗ ត្រូវគេសម្លាប់ដូចគ្នាគ្រប់ចំនួន។ |
រីឯអ្នកវិញ ចូរទៅរហូតដល់ចុងបញ្ចប់ចុះ! ដ្បិតអ្នកនឹងសម្រាក ហើយឈរឡើងនៅក្នុងចំណែករបស់អ្នកនៅគ្រាចុងបញ្ចប់”៕៚
“បងប្អូននឹងប្រគល់បងប្អូនឲ្យទៅស្លាប់ ឪពុកនឹងប្រគល់កូនឲ្យទៅស្លាប់ រីឯកូនៗនឹងក្រោកឡើងប្រឆាំងនឹងឪពុកម្ដាយ ហើយធ្វើឲ្យពួកគាត់ត្រូវគេសម្លាប់។
“ប៉ុន្តែឪពុកប្រាប់ពួកបាវបម្រើរបស់គាត់ថា: ‘ចូរប្រញាប់ យកអាវវែងដ៏ល្អបំផុតមកពាក់ឲ្យគាត់ ហើយយកចិញ្ចៀនមកបំពាក់ដៃគាត់ ព្រមទាំងយកស្បែកជើងមកបំពាក់ជើងគាត់ផង
គេនឹងបណ្ដេញអ្នករាល់គ្នាចេញពីសាលាប្រជុំ។ មិនត្រឹមតែប៉ុណ្ណោះទេ គឺមានពេលវេលានឹងមក ដែលអស់អ្នកដែលសម្លាប់អ្នករាល់គ្នានឹងគិតថា ខ្លួនគេកំពុងថ្វាយការបម្រើដល់ព្រះ។
ប៉ុន្តែខ្ញុំមិនចាត់ទុកថាជីវិតរបស់ខ្ញុំមានតម្លៃដល់ខ្លួនឯងឡើយ ដើម្បីឲ្យខ្ញុំបានបង្ហើយដំណើរជីវិតរបស់ខ្ញុំ និងការងារបម្រើដែលខ្ញុំបានទទួលពីព្រះអម្ចាស់យេស៊ូវ គឺការធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់អំពីដំណឹងល្អនៃព្រះគុណរបស់ព្រះ។
ហើយសងសេចក្ដីសម្រាកដល់អ្នករាល់គ្នាដែលរងទុក្ខ និងដល់យើងដែរ នៅពេលព្រះអម្ចាស់យេស៊ូវត្រូវបានសម្ដែងឲ្យឃើញពីលើមេឃ ជាមួយបណ្ដាទូតសួគ៌នៃព្រះចេស្ដារបស់ព្រះអង្គ
ខ្ញុំបានប្រយុទ្ធក្នុងការប្រយុទ្ធដ៏ល្អហើយ ខ្ញុំបានបញ្ចប់ការរត់ប្រណាំងហើយ ខ្ញុំបានរក្សាជំនឿជាប់ដដែល។
ដោយព្រោះព្រះបានរៀបចំអ្វីដែលប្រសើរជាងសម្រាប់យើង ដើម្បីកុំឲ្យពួកគេបានគ្រប់លក្ខណ៍ដោយគ្មានយើងឡើយ៕
បានមកដល់ក្រុមជំនុំនៃបណ្ដាកូនច្បងដែលត្រូវបានចុះបញ្ជីនៅស្ថានសួគ៌ បានមកដល់ព្រះដែលជាចៅក្រមនៃមនុស្សទាំងអស់ បានមកដល់វិញ្ញាណរបស់បណ្ដាមនុស្សសុចរិតដែលត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍
ជាការពិត អ្នកដែលចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះ ក៏បានសម្រាកពីកិច្ចការទាំងឡាយរបស់ខ្លួនដែរ ដូចដែលព្រះបានសម្រាកពីកិច្ចការរបស់ព្រះអង្គ។
ហើយស្បថដោយអាងព្រះអង្គដែលមានព្រះជន្មរស់រហូតអស់កល្បជាអង្វែងតរៀងទៅ គឺព្រះអង្គដែលបាននិម្មិតបង្កើតផ្ទៃមេឃ និងអ្វីៗនៅលើមេឃ ផែនដី និងអ្វីៗនៅលើផែនដី សមុទ្រ និងអ្វីៗនៅក្នុងសមុទ្រ។ គាត់បានស្បថថា៖ “គ្មានពេលទៀតឡើយ!
វាត្រូវបានប្រទានឲ្យផ្ដល់ខ្យល់ដង្ហើមដល់រូបសំណាករបស់សត្វតិរច្ឆាននោះ ដើម្បីឲ្យរូបសំណាករបស់សត្វតិរច្ឆាននោះអាចសូម្បីតែនិយាយ ហើយអាចធ្វើឲ្យអ្នកណាក៏ដោយដែលមិនថ្វាយបង្គំរូបសំណាករបស់សត្វតិរច្ឆាននោះត្រូវបានសម្លាប់ផង។
ពេលនោះ ខ្ញុំឮសំឡេងមួយពីលើមេឃ និយាយថា៖ “ចូរសរសេរដូច្នេះថា: មានពរហើយ មនុស្សស្លាប់ដែលស្លាប់ក្នុងព្រះអម្ចាស់ចាប់ពីឥឡូវនេះទៅ!”។ ព្រះវិញ្ញាណមានបន្ទូលថា៖ “មែនហើយ! ពួកគេនឹងបានសម្រាកពីការនឿយហត់របស់ពួកគេ ដ្បិតការប្រព្រឹត្តរបស់ពួកគេ នឹងជាប់តាមពួកគេ”។
រួចមក ខ្ញុំឃើញស្ត្រីនោះស្រវឹងដោយឈាមរបស់បណ្ដាវិសុទ្ធជន និងឈាមរបស់ពួកសាក្សីរបស់ព្រះយេស៊ូវ។ ពេលឃើញនាង ខ្ញុំក៏ងឿងឆ្ងល់យ៉ាងខ្លាំង។
ខ្ញុំនិយាយនឹងលោកថា៖ “លោកម្ចាស់នៃខ្ញុំអើយ លោកជ្រាបហើយ”។ លោកក៏ប្រាប់ខ្ញុំថា៖ “អ្នកទាំងនេះជាអ្នកដែលចេញមកពីទុក្ខវេទនាដ៏ធំ ហើយបានលាងសម្អាតអាវវែងរបស់ខ្លួន ឲ្យសដោយព្រះលោហិតរបស់កូនចៀម។
បន្ទាប់ពីការទាំងនេះ ខ្ញុំបានសង្កេតមើល នោះមើល៍! មានហ្វូងមនុស្សមួយក្រុមធំដែលគ្មានអ្នកណាអាចរាប់បាន ដែលមកពីអស់ទាំងប្រជាជាតិ កុលសម្ព័ន្ធ ជនជាតិ និងភាសា ឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀម។ ពួកគេពាក់អាវវែងពណ៌ស ទាំងកាន់ធាងលម៉ើនៅដៃ