ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 22:17 - ព្រះគម្ពីរខ្មែរសាកល

ព្រះវិញ្ញាណ និង​កូនក្រមុំ​ពោលថា​៖ “សូម​យាង​មក​!” អ្នក​ដែល​ឮ ក៏​ចូរ​និយាយថា​៖ “សូម​យាង​មក​!”។ អ្នក​ដែល​ស្រេក ចូរឲ្យ​អ្នកនោះ​ចូលមក​; អ្នក​ដែល​ចង់បាន ចូរឲ្យ​អ្នកនោះ​ទទួល​ទឹក​នៃ​ជីវិត​ដោយ​ឥតបង់ថ្លៃ​។

សូមមើលជំពូក

Khmer Christian Bible

ព្រះវិញ្ញាណ​ និង​កូន​ក្រមុំ​និយាយ​ថា៖​ «សូម​យាង​មក»​ ហើយ​អ្នកណា​ដែល​ឮ​ ចូរ​ឲ្យ​អ្នក​នោះ​និយាយ​ថា៖​ «សូម​យាង​មក»។​ អ្នកណា​ដែល​ស្រេក​ ចូរ​ឲ្យ​អ្នក​នោះ​ចូល​មក​ អ្នកណា​ដែល​ចង់​បាន​ ចូរ​ឲ្យ​អ្នក​នោះ​ទទួល​យក​ទឹក​ជីវិត​ដោយ​ឥត​គិត​ថ្លៃ​ចុះ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌វិញ្ញាណ និង​កូន​ក្រមុំ​ពោល​ថា៖ «សូម​យាង​មក!» សូម​ឲ្យ​អ្នក​ណា​ដែល​ឮ​ពោល​ឡើង​ដែរ​ថា៖ «សូម​យាង​មក!»។ អ្នក​ណា​ដែល​ស្រេក សូម​ចូល​មក! ហើយ​អ្នក​ណា​ដែល​ចង់​បាន សូម​មក​យក​ទឹក​ជីវិត​នេះ​ចុះ ឥត​បង់​ថ្លៃ​ទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌វិញ្ញាណ និង​ភរិយា​ថ្មោង​ថ្មី​ពោល​ឡើង​ថា៖ «សូម​ព្រះអង្គ​យាង​មក!»។ សូម​ឲ្យ​អស់​អ្នក​ដែល​បាន​ឮ​ពោល​ឡើង​ដែរ​ថា៖ «សូម​ព្រះអង្គ​យាង​មក!»។ អ្នក​ណា​ស្រេក សុំ​អញ្ជើញ​មក! អ្នក​ណា​ចង់​បាន សុំ​អញ្ជើញ​មក​ទទួល​ទឹក​ដែល​ផ្ដល់​ជីវិត ដោយ​មិន​បាច់​បង់​ថ្លៃ!។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌វិញ្ញាណ នឹង​ប្រពន្ធ​ថ្មោង‌ថ្មី​ពោល​ថា អញ្ជើញ​មក ហើយ​អ្នក​ណា​ដែល​ឮ ក៏​ថា អញ្ជើញ​មក​ដែរ អ្នក​ណា​ដែល​ស្រេក នោះ​មាន​តែ​មក ហើយ​អ្នក​ណា​ដែល​ចង់​បាន មាន​តែ​យក​ទឹក​ជីវិត​នោះ​ចុះ ឥត​ចេញ​ថ្លៃ​ទេ។

សូមមើលជំពូក

អាល់គីតាប

រស‌អុលឡោះ និង​ភរិយា​ថ្មោង​ថ្មី​ពោល​ឡើង​ថា៖ «សូម​អញ្ជើញ​មក!»។ សូម​ឲ្យ​អស់​អ្នក​ដែល បាន​ឮ​ពោល​ឡើង​ដែរ​ថា៖ «សូម​អញ្ជើញ​មក!»។ អ្នក​ណា​ស្រេក សុំ​អញ្ជើញ​មក! អ្នក​ណា​ចង់​បាន សុំ​អញ្ជើញ​មក​ទទួល​ទឹក​ដែល​ផ្ដល់​ជីវិត ដោយ​មិន​បាច់​បង់​ថ្លៃ!

សូមមើលជំពូក



វិវរណៈ 22:17
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ភ្លក់​មើល​ឲ្យ​ដឹង​ថា​ព្រះយេហូវ៉ា​ទ្រង់​ល្អ​! មានពរ​ហើយ មនុស្ស​ដែល​ជ្រកកោន​ក្នុង​ព្រះអង្គ​!


ដោយហេតុនេះ អ្នករាល់គ្នា​នឹង​ដងទឹក​ពី​អណ្ដូង​នៃ​សេចក្ដីសង្គ្រោះ​ដោយ​អំណរ​។


ជាតិសាសន៍​ជាច្រើន​នឹង​មក ទាំង​ពោលថា​៖ “មក៍! យើង​នាំគ្នា​ឡើង​ទៅ​ភ្នំ​របស់​ព្រះយេហូវ៉ា ទៅ​ដំណាក់​របស់​ព្រះ​នៃ​យ៉ាកុប ដើម្បីឲ្យ​ព្រះអង្គ​បង្រៀន​យើង​នូវ​មាគ៌ា​របស់ព្រះអង្គ នោះ​យើង​នឹង​បាន​ដើរ​តាម​គន្លង​របស់ព្រះអង្គ”។ ដ្បិត​ក្រឹត្យវិន័យ​នឹង​ចេញ​ពី​ស៊ីយ៉ូន ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​នឹង​ចេញ​ពី​យេរូសាឡិម​។


វង្សត្រកូល​យ៉ាកុប​អើយ មក៍! យើង​នាំគ្នា​ដើរ​ក្នុង​ពន្លឺ​នៃ​ព្រះយេហូវ៉ា​!


សិស្ស​ពីរ​នាក់​នោះ​ឮ​គាត់​និយាយ​ដូច្នេះ ក៏​ទៅតាម​ព្រះយេស៊ូវ​។


ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​នាង​ថា​៖“ប្រសិនបើ​នាង​បាន​ស្គាល់​អំណោយទាន​របស់​ព្រះ ហើយ​ដឹងថា​អ្នក​ដែល​កំពុង​និយាយ​នឹង​នាង​ថា​: ‘សូម​ឲ្យ​ខ្ញុំ​ផឹក​ផង’ ជា​អ្នកណា ម្ល៉េះសម​នាង​បាន​សុំ​ពី​គាត់​វិញ ហើយ​គាត់​ក៏​ឲ្យ​ទឹក​រស់​ដល់​នាង”។


ស្ត្រី​នោះ​ទូល​ព្រះអង្គ​ថា​៖ “លោកម្ចាស់ លោក​គ្មាន​យោងដងទឹក​ទេ ហើយ​អណ្ដូង​នេះ​ក៏​ជ្រៅ ចុះ​លោក​បាន​ទឹក​រស់​មក​ពីណា​?


ប៉ុន្តែ​អ្នកណាក៏ដោយដែល​ផឹក​ទឹក​ដែល​ខ្ញុំ​នឹង​ឲ្យ​នោះ នឹង​មិន​ស្រេក​សោះឡើយ គឺ​ជារៀងរហូត​។ ផ្ទុយទៅវិញ ទឹក​ដែល​ខ្ញុំ​នឹង​ឲ្យ​អ្នកនោះ នឹង​ក្លាយជា​ប្រភព​ទឹក​ផុសឡើង​ដល់​ជីវិតអស់កល្បជានិច្ច​នៅក្នុង​អ្នកនោះ”។


“មក៍! មើល​ម្នាក់​ដែល​ប្រាប់​ខ្ញុំ​អំពី​អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​បាន​ធ្វើ​។ អ្នកនេះ​ជា​ព្រះ​គ្រីស្ទ​ទេដឹង​?”។


នៅ​ថ្ងៃចុងបញ្ចប់​នៃ​ពិធីបុណ្យ ជា​ថ្ងៃ​ដ៏សំខាន់ ព្រះយេស៊ូវ​ទ្រង់​ក្រោកឈរ ហើយ​ស្រែកឡើង​ថា​៖“ប្រសិនបើ​អ្នកណា​ស្រេក ចូរ​មករក​ខ្ញុំ​ហើយ​ផឹក​ចុះ​។


ប៉ុន្តែ​ពួកគេ​ត្រូវបាន​រាប់ជាសុចរិត​ដោយ​ឥតគិតថ្លៃ ដោយ​ព្រះគុណ​របស់​ព្រះ និង​តាមរយៈ​សេចក្ដីប្រោសលោះ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។


ឥឡូវនេះ យើង​មិន​បាន​ទទួល​វិញ្ញាណ​របស់​ពិភពលោក​ទេ គឺ​បាន​ទទួល​ព្រះវិញ្ញាណ​ពី​ព្រះ​វិញ ដើម្បីឲ្យ​យើង​បាន​ស្គាល់​អ្វីៗ​ដែល​ព្រះ​ប្រទាន​មក​យើង


ពេលនោះ ខ្ញុំ​ឮ​សំឡេង​មួយ​ពី​លើមេឃ និយាយថា៖ “ចូរ​សរសេរ​ដូច្នេះ​ថា​: មានពរ​ហើយ មនុស្សស្លាប់​ដែល​ស្លាប់​ក្នុង​ព្រះអម្ចាស់​ចាប់ពីឥឡូវនេះទៅ​!”។ ព្រះវិញ្ញាណ​មានបន្ទូលថា​៖ “មែនហើយ​! ពួកគេ​នឹង​បាន​សម្រាក​ពី​ការនឿយហត់​របស់​ពួកគេ ដ្បិត​ការប្រព្រឹត្ត​របស់​ពួកគេ នឹង​ជាប់តាម​ពួកគេ”។


អ្នក​ដែល​មាន​ត្រចៀក ចូរ​ស្ដាប់​អ្វីដែល​ព្រះវិញ្ញាណ​មានបន្ទូល​នឹង​ក្រុមជំនុំ​ទាំងឡាយ​ចុះ​! ‍ចំពោះ​អ្នក​ដែល​មានជ័យជម្នះ យើង​នឹង​ឲ្យ​អ្នកនោះ​ហូប​ពី​ដើមឈើ​នៃ​ជីវិត ដែល​មាន​នៅ​ស្ថានបរមសុខ​របស់​ព្រះ’។


ពេលនោះ ខ្ញុំ​ឃើញ​ក្រុង​ដ៏វិសុទ្ធ គឺ​យេរូសាឡិម​ថ្មី ចុះមក​ពី​លើមេឃ​មកពី​ព្រះ ទាំង​រៀបចំ​ជាស្រេច ដូច​កូនក្រមុំ​តុបតែងខ្លួន​ទទួល​ស្វាមី​។


ព្រះអង្គ​មានបន្ទូល​នឹង​ខ្ញុំ​ទៀត​ថា​៖ “សម្រេច​ហើយ​! យើង​ជា ‘អាលផា’ និង​ជា ‘អូមេកា’ ជា​ដើមដំបូង និង​ជា​ទីបញ្ចប់​។ ចំពោះ​អ្នក​ដែល​ស្រេក យើង​នឹង​ឲ្យ​ទឹក​ពី​ប្រភពទឹក​នៃ​ជីវិត​ដោយ​ឥតគិតថ្លៃ​។


បន្ទាប់មក ទូតសួគ៌​មួយ​រូប​ក្នុងចំណោម​ទូតសួគ៌​ទាំង​ប្រាំពីរ​រូប​ដែល​កាន់​ពែង​ប្រាំពីរ​ដែល​ពេញ​ដោយ​គ្រោះកាច​ចុងក្រោយ​ទាំង​ប្រាំពីរ បាន​ចូលមក​និយាយ​នឹង​ខ្ញុំ​ថា​៖ “មក៍! ខ្ញុំ​នឹង​បង្ហាញឲ្យ​អ្នក​ឃើញ​កូនក្រមុំ ជា​ភរិយា​របស់​កូនចៀម”។


បន្ទាប់មក ទូតសួគ៌នោះ​បាន​បង្ហាញឲ្យ​ខ្ញុំ​ឃើញ​ទន្លេ​នៃ​ទឹក​ជីវិត​ដ៏ភ្លឺចិញ្ចាច​ដូច​កែវចរណៃ ហូរចេញមក​ពី​បល្ល័ង្ក​របស់​ព្រះ និង​របស់​កូនចៀម


“យើង យេស៊ូវ បាន​ចាត់​ទូត ​របស់យើង​ឲ្យមក​ធ្វើបន្ទាល់​អំពី​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា សម្រាប់​ក្រុមជំនុំ​ទាំងឡាយ​។ យើង​ជា​ឫស និង​ជា​ពូជពង្ស​របស់​ដាវីឌ ជា​ផ្កាយ​ព្រឹក​ដ៏ភ្លឺចិញ្ចាច”។


ដ្បិត​កូនចៀម​ដែល​គង់​នៅ​កណ្ដាល​បល្ល័ង្ក​នោះ នឹង​ឃ្វាល​ពួកគេ ហើយ​នាំ​ពួកគេ​ទៅកាន់​ប្រភព​ទឹក​នៃ​ជីវិត​។ ព្រះ​នឹង​ជូត​អស់ទាំង​ទឹកភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួកគេ”៕