ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 22:16 - ព្រះគម្ពីរខ្មែរសាកល

“យើង យេស៊ូវ បាន​ចាត់​ទូត ​របស់យើង​ឲ្យមក​ធ្វើបន្ទាល់​អំពី​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា សម្រាប់​ក្រុមជំនុំ​ទាំងឡាយ​។ យើង​ជា​ឫស និង​ជា​ពូជពង្ស​របស់​ដាវីឌ ជា​ផ្កាយ​ព្រឹក​ដ៏ភ្លឺចិញ្ចាច”។

សូមមើលជំពូក

Khmer Christian Bible

«យើង​ជា​យេស៊ូ​ យើង​បាន​ចាត់​ទេវតា​របស់​យើង​ឲ្យ​មក​ធ្វើ​បន្ទាល់​សេចក្ដី​ទាំង​នេះ​បា្រប់​អ្នក​រាល់គ្នា​អំពី​ក្រុមជំនុំ​ទាំងឡាយ​ ហើយ​យើង​ជា​ពន្លក​ ជា​ពូជ​របស់​ដាវីឌ​ និង​ជា​ផ្កាយ​ពឹ្រក​ដ៏​ភ្លឺ​ចិញ្ចែង»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង យេស៊ូវ បាន​ចាត់​ទេវតា​របស់​យើង​មក​ធ្វើ​បន្ទាល់​ប្រាប់​អ្នក​រាល់​គ្នា ពី​សេចក្ដី​ទាំង​នេះ​ដល់​ក្រុម​ជំនុំ។ យើង​ជា​ឫស និង​ជា​ពូជ​ពង្ស​របស់​ព្រះបាទ​ដាវីឌ ជា​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​ចិញ្ចែង»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង យេស៊ូ យើង​បាន​ចាត់​ទេវតា*​របស់​យើង​ឲ្យ​មក​បញ្ជាក់​សេចក្ដី​ទាំង​នេះ ប្រាប់​អ្នក​រាល់​គ្នា​អំពី​ ក្រុម‌ជំនុំ​នានា។ យើង​ជា​ពន្លក​ដែល​ដុះ​ចេញ​ពី​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​ដាវីឌ យើង​ជា​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​ចិញ្ចែង”»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អញ ឈ្មោះ​យេស៊ូវ បាន​ចាត់​ទេវតា​របស់​អញ​មក​ធ្វើ​បន្ទាល់ ប្រាប់​ឲ្យ​ឯង​រាល់​គ្នា​ដឹង​ពី​សេចក្ដី​ទាំង​នេះ នៅ​ក្នុង​ពួក​ជំនុំ​ទាំង​ប៉ុន្មាន អញ​ជា​ឫស ហើយ​ជា​ពូជ​ហ្លួង​ដាវីឌ ជា​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​ចិញ្ចែង

សូមមើលជំពូក

អាល់គីតាប

យើង​អ៊ីសា យើង​បាន​ចាត់​ម៉ាឡា‌អ៊ីកាត់​របស់​យើង ឲ្យ​មក​បញ្ជាក់​សេចក្ដី​ទាំង​នេះ​ប្រាប់​អ្នក​រាល់​គ្នា​នៅ​ក្នុងក្រុម‌ជំអះ​នានា។ យើង​ជា​ពន្លក​ដែល​ដុះ​ចេញ​ពី​ពូជ‌ពង្ស​របស់​ទត យើង​ជា​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​ចិញ្ចែង”»។

សូមមើលជំពូក



វិវរណៈ 22:16
30 ការដាក់ឲ្យឆ្លើយតបគ្នា  

លំពង់​មួយ​នឹង​ដុះចេញ​ពី​ដង្គត់​របស់​អ៊ីសាយ មែក​មួយ​ពី​ឫស​របស់គាត់ នឹង​បង្កើតផល​។


ផ្កាយព្រឹក ជា​កូន​នៃ​អរុណ​អើយ អ្នក​បាន​ធ្លាក់​ពី​លើមេឃ​យ៉ាងណាហ្ន៎​! អ្នកដែល​បង្ក្រាប​ប្រជាជាតិ​នានា​អើយ អ្នក​ត្រូវបាន​កាប់រំលំ​ដល់​ដី​យ៉ាងណាហ្ន៎​!


ហើយ​ប្រាប់​គាត់​ថា​: ‘ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​មានបន្ទូល​ដូច្នេះ​ថា​: មើល៍! មនុស្ស​ដែល​មាន​ឈ្មោះ​ថា “លំពង់” នឹង​ដុះឡើង​ពី​កន្លែង​របស់ខ្លួន ហើយ​សាងសង់​ព្រះវិហារ​របស់​ព្រះយេហូវ៉ា​។


កំណត់ត្រា​វង្សត្រកូល​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែលជា​ពូជពង្ស​ដាវីឌ និងជា​ពូជពង្ស​អ័ប្រាហាំ​:


សួរថា​៖ “តើ​ព្រះអង្គ​ដែល​ប្រសូត​មក ជា​ស្ដេចនៃជនជាតិយូដា​គង់នៅ​ឯណា​? ព្រោះថា​កាល​នៅ​ទិសខាងកើត យើង​បាន​ឃើញ​ផ្កាយ​របស់​ព្រះអង្គ ដូច្នេះ​យើង​ក៏​មក​ថ្វាយបង្គំ​ព្រះអង្គ”។


ថា​៖“តើ​អ្នករាល់គ្នា​គិត​ដូចម្ដេច​អំពី​ព្រះ​គ្រីស្ទ​? តើ​ព្រះអង្គ​ជា​ពូជពង្ស​របស់​នរណា​?”។ ពួកគេ​ទូល​ព្រះអង្គ​ថា​៖ “ជាពូជពង្ស​របស់​ដាវីឌ”។


“ដូច្នេះ ប្រសិនបើ​ដាវីឌ​ហៅ​ព្រះគ្រីស្ទ​ថា ‘ព្រះអម្ចាស់’ តើ​ព្រះអង្គ​ជា​ពូជពង្ស​របស់​លោក​ដូចម្ដេចកើត​?”។


ដោយសារតែ​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះ​នៃយើង អរុណរះ​នឹង​មក​ពី​ស្ថានដ៏ខ្ពស់​ដល់​យើង


ដាវីឌ​បាន​ហៅ​ព្រះគ្រីស្ទ​ថា ‘ព្រះអម្ចាស់’ បើដូច្នេះ​តើ​ព្រះអង្គ​ជា​ពូជពង្ស​របស់​លោក​ដូចម្ដេចកើត​?”។


មួយវិញទៀត អេសាយ​ក៏​បាន​ថ្លែងថា​: “នឹង​មាន​ឫស​របស់​អ៊ីសាយ ជា​ព្រះអង្គ​ដែល​ក្រោកឡើង​គ្រប់គ្រង​សាសន៍ដទៃ​; ពួក​សាសន៍ដទៃ​នឹង​សង្ឃឹម​លើ​ព្រះអង្គ”។


ពួក​បុព្វបុរស​ជា​របស់​ពួកគេ ហើយ​ព្រះ​គ្រីស្ទ​ក៏​កើតពី​ពួកគេ​ខាងសាច់ឈាម​ដែរ​។ ព្រះអង្គ​ជា​ព្រះ​លើ​របស់​សព្វសារពើ ដែល​សមនឹងទទួលការលើកតម្កើង​អស់កល្បជានិច្ច​។ អាម៉ែន​!


ហើយ​យើង​មាន​ពាក្យ​របស់ព្យាការី​ដែល​ប្រាកដប្រជា​ជាងនេះទៅទៀត​។ ប្រសិនបើ​អ្នករាល់គ្នា​យកចិត្តទុកដាក់​នឹង​ពាក្យនោះ ដូចជា​យកចិត្តទុកដាក់​នឹង​ចង្កៀង​ដែល​បញ្ចេញពន្លឺ​ក្នុង​កន្លែង​ងងឹត រហូតដល់​ថ្ងៃ​រះ និង​រហូតដល់​ផ្កាយព្រឹក​លេចឡើង​ក្នុង​ចិត្ត​របស់អ្នករាល់គ្នា នោះ​អ្នករាល់គ្នា​ធ្វើ​បាន​ល្អ​ហើយ​។


ការបើកសម្ដែង​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ព្រះ​បាន​ប្រទាន​ដល់​ព្រះអង្គ ដើម្បី​បង្ហាញ​ហេតុការណ៍​ដែល​ត្រូវតែ​កើតឡើង​ក្នុងពេលឆាប់ៗ​ឲ្យ​បាវបម្រើ​របស់​ព្រះអង្គ​ឃើញ​។ ព្រះគ្រីស្ទ​បាន​បញ្ជាក់​សេចក្ដីទាំងនេះ ដោយ​បញ្ជូន​សេចក្ដីទាំងនេះ​ដល់​យ៉ូហាន​បាវបម្រើ​របស់​ព្រះអង្គ តាមរយៈ​ទូតសួគ៌​របស់​ព្រះអង្គ​។


ពោលថា​៖“អ្វីដែល​អ្នក​ឃើញ ចូរ​សរសេរ​ក្នុង​ក្រាំង​មួយ ហើយ​ផ្ញើទៅ​ក្រុមជំនុំ​ទាំង​ប្រាំពីរ​គឺ​អេភេសូរ ស្មឺណា ពើកាម៉ុស ធាទេរ៉ា សើដេស ភីឡាដិលភា និង​ឡៅឌីសេ”។


ពី​ខ្ញុំ យ៉ូហាន ជូនចំពោះ​ក្រុមជំនុំ​ទាំង​ប្រាំពីរ​នៅ​អាស៊ី‍។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត​មាន​ដល់​អ្នករាល់គ្នា ពី​ព្រះអង្គ​ដែល​គង់នៅ​សព្វថ្ងៃ គង់នៅ​តាំងពីដើម ហើយ​ដែល​ត្រូវ​យាង​មក និង​ពី​ព្រះវិញ្ញាណ​ប្រាំពីរ​ដែល​នៅចំពោះ​បល្ល័ង្ក​របស់​ព្រះអង្គ


អ្នក​ដែល​មាន​ត្រចៀក ចូរ​ស្ដាប់​អ្វីដែល​ព្រះវិញ្ញាណ​មានបន្ទូល​នឹង​ក្រុមជំនុំ​ទាំងឡាយ​ចុះ​! អ្នក​ដែល​មានជ័យជម្នះ នឹង​មិន​រងទុក្ខ​ពី​សេចក្ដីស្លាប់​ទីពីរ​សោះឡើយ’។


អ្នក​ដែល​មាន​ត្រចៀក ចូរ​ស្ដាប់​អ្វីដែល​ព្រះវិញ្ញាណ​មានបន្ទូល​នឹង​ក្រុមជំនុំ​ទាំងឡាយ​ចុះ​! ចំពោះ​អ្នក​ដែល​មានជ័យជម្នះ យើង​នឹង​ឲ្យ​ម៉ាណា​ដែល​លាក់ទុក​ដល់​អ្នកនោះ ​ព្រមទាំង​ឲ្យ​ដុំថ្ម​ស​មួយ​ដល់​អ្នកនោះ ហើយ​នៅលើ​ដុំថ្ម​នោះ​មាន​សរសេរ​ឈ្មោះ​ថ្មី​ដែល​គ្មានអ្នកណា​ស្គាល់​ឡើយ លើកលែងតែ​អ្នក​ទទួល​ប៉ុណ្ណោះ’។


អ្នក​ដែល​មាន​ត្រចៀក ចូរ​ស្ដាប់​អ្វីដែល​ព្រះវិញ្ញាណ​មានបន្ទូល​នឹង​ក្រុមជំនុំ​ទាំងឡាយ​ចុះ​! ‍ចំពោះ​អ្នក​ដែល​មានជ័យជម្នះ យើង​នឹង​ឲ្យ​អ្នកនោះ​ហូប​ពី​ដើមឈើ​នៃ​ជីវិត ដែល​មាន​នៅ​ស្ថានបរមសុខ​របស់​ព្រះ’។


បន្ទាប់មក ទូតសួគ៌នោះ​បាន​បង្ហាញឲ្យ​ខ្ញុំ​ឃើញ​ទន្លេ​នៃ​ទឹក​ជីវិត​ដ៏ភ្លឺចិញ្ចាច​ដូច​កែវចរណៃ ហូរចេញមក​ពី​បល្ល័ង្ក​របស់​ព្រះ និង​របស់​កូនចៀម


អ្នក​ដែល​ប្រព្រឹត្តអំពើអយុត្តិធម៌ ចូរឲ្យ​អ្នកនោះ​បន្ត​ប្រព្រឹត្តអំពើអយុត្តិធម៌​ចុះ​; អ្នក​ដែល​ស្មោកគ្រោក ចូរឲ្យ​អ្នកនោះ​បន្ត​នៅស្មោកគ្រោក​ចុះ​; អ្នក​ដែល​សុចរិត ចូរឲ្យ​អ្នកនោះ​បន្ត​ប្រព្រឹត្ត​សេចក្ដីសុចរិត​ចុះ​; អ្នក​ដែល​វិសុទ្ធ ចូរឲ្យ​អ្នកនោះ​បន្ត​ត្រូវបាន​ធ្វើឲ្យវិសុទ្ធ​ចុះ”។


ព្រះអង្គ​ដែល​ធ្វើបន្ទាល់​អំពី​សេចក្ដីទាំងនេះ មានបន្ទូលថា​៖“មែនហើយ យើង​នឹង​មក​ក្នុងពេលឆាប់ៗ​!”។ អាម៉ែន​! ព្រះអម្ចាស់​យេស៊ូវ​អើយ សូម​យាង​មក​!


រួច​ទូតសួគ៌នោះ​និយាយ​នឹង​ខ្ញុំ​ថា​៖ “ពាក្យ​ទាំងនេះ​គួរឲ្យទុកចិត្ត ហើយ​ពិតប្រាកដ​។ ព្រះអម្ចាស់​ជា​ព្រះ​នៃ​វិញ្ញាណ​របស់​បណ្ដា​ព្យាការី បាន​ចាត់​ទូតសួគ៌​របស់​ព្រះអង្គ​ឲ្យមក ដើម្បី​បង្ហាញឲ្យ​ពួក​បាវបម្រើ​របស់​ព្រះអង្គ​ឃើញ​អ្វីដែល​ត្រូវតែ​កើតឡើង​ក្នុងពេលឆាប់ៗ”។


អ្នក​ដែល​មាន​ត្រចៀក ចូរ​ស្ដាប់​អ្វីដែល​ព្រះវិញ្ញាណ​មានបន្ទូល​នឹង​ក្រុមជំនុំ​ទាំងឡាយ​ចុះ​!’។


អ្នក​ដែល​មាន​ត្រចៀក ចូរ​ស្ដាប់​អ្វីដែល​ព្រះវិញ្ញាណ​មានបន្ទូល​នឹង​ក្រុមជំនុំ​ទាំងឡាយ​ចុះ​!’”៕


អ្នក​ដែល​មាន​ត្រចៀក ចូរ​ស្ដាប់​អ្វីដែល​ព្រះវិញ្ញាណ​មានបន្ទូល​នឹង​ក្រុមជំនុំ​ទាំងឡាយ​ចុះ​!’។


ប៉ុន្តែ​មាន​ម្នាក់​ក្នុង​ពួក​ចាស់ទុំ និយាយ​នឹង​ខ្ញុំ​ថា​៖ “កុំ​យំ​ឡើយ​! មើល៍! រាជសិង្ហ​ពី​កុលសម្ព័ន្ធ​យូដា ជា​ឫស​របស់​ដាវីឌ មានជ័យជម្នះ​ហើយ​។ ព្រះអង្គ​អាច​បើក​ក្រាំង និង​បក​ត្រា​ទាំង​ប្រាំពីរ​នោះ​ចេញ​បាន”។