វិវរណៈ 22:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 យើង យេស៊ូវ បានចាត់ទេវតារបស់យើងមកធ្វើបន្ទាល់ប្រាប់អ្នករាល់គ្នា ពីសេចក្ដីទាំងនេះដល់ក្រុមជំនុំ។ យើងជាឫស និងជាពូជពង្សរបស់ព្រះបាទដាវីឌ ជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចែង»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល16 “យើង យេស៊ូវ បានចាត់ទូត របស់យើងឲ្យមកធ្វើបន្ទាល់អំពីសេចក្ដីទាំងនេះដល់អ្នករាល់គ្នា សម្រាប់ក្រុមជំនុំទាំងឡាយ។ យើងជាឫស និងជាពូជពង្សរបស់ដាវីឌ ជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចាច”។ សូមមើលជំពូកKhmer Christian Bible16 «យើងជាយេស៊ូ យើងបានចាត់ទេវតារបស់យើងឲ្យមកធ្វើបន្ទាល់សេចក្ដីទាំងនេះបា្រប់អ្នករាល់គ្នាអំពីក្រុមជំនុំទាំងឡាយ ហើយយើងជាពន្លក ជាពូជរបស់ដាវីឌ និងជាផ្កាយពឹ្រកដ៏ភ្លឺចិញ្ចែង»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 យើង យេស៊ូ យើងបានចាត់ទេវតា*របស់យើងឲ្យមកបញ្ជាក់សេចក្ដីទាំងនេះ ប្រាប់អ្នករាល់គ្នាអំពី ក្រុមជំនុំនានា។ យើងជាពន្លកដែលដុះចេញពីពូជពង្សរបស់ព្រះបាទដាវីឌ យើងជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចែង”»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 អញ ឈ្មោះយេស៊ូវ បានចាត់ទេវតារបស់អញមកធ្វើបន្ទាល់ ប្រាប់ឲ្យឯងរាល់គ្នាដឹងពីសេចក្ដីទាំងនេះ នៅក្នុងពួកជំនុំទាំងប៉ុន្មាន អញជាឫស ហើយជាពូជហ្លួងដាវីឌ ជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចែង សូមមើលជំពូកអាល់គីតាប16 យើងអ៊ីសា យើងបានចាត់ម៉ាឡាអ៊ីកាត់របស់យើង ឲ្យមកបញ្ជាក់សេចក្ដីទាំងនេះប្រាប់អ្នករាល់គ្នានៅក្នុងក្រុមជំអះនានា។ យើងជាពន្លកដែលដុះចេញពីពូជពង្សរបស់ទត យើងជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចែង”»។ សូមមើលជំពូក |
អ្នកណាដែលមានត្រចៀក ចូរស្តាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះចុះ។ អ្នកណាដែលឈ្នះ យើងនឹងឲ្យបរិភោគនំម៉ាណាដ៏លាក់កំបាំង ហើយយើងនឹងឲ្យក្រួសសមួយដល់អ្នកនោះ នៅលើក្រួសនោះមានឆ្លាក់ឈ្មោះថ្មី ដែលគ្មានអ្នកណាស្គាល់ឡើយ លើកលែងតែអ្នកដែលទទួលប៉ុណ្ណោះ"»។