ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 16:5 - ព្រះគម្ពីរខ្មែរសាកល

ពេលនោះ ខ្ញុំ​ឮ​ទូតសួគ៌​នៃ​ទឹក ពោលថា​៖ “ព្រះអង្គ​ដ៏វិសុទ្ធ​ដែល​គង់នៅ​សព្វថ្ងៃ ហើយ​គង់នៅ​តាំងពីដើម​អើយ​! ​ព្រះអង្គ​សុចរិតយុត្តិធម៌ ពីព្រោះ​ព្រះអង្គ​បាន​សម្រេច​ការទាំងនេះ

សូមមើលជំពូក

Khmer Christian Bible

ខ្ញុំ​បាន​ឮ​ទេវតា​នៃ​ទឹក​និយាយ​ថា៖​ «ឱ​ព្រះអង្គ​ដ៏​បរិសុទ្ធ​ ជា​ព្រះ​ដែល​គង់​នៅ​សព្វ​ថ្ងៃ​ និង​គង់​នៅ​តាំង​ពី​ដើម​អើយ!​ ព្រះអង្គ​ជា​ព្រះ​ដ៏​សុចរិត​ ព្រោះ​ព្រះអង្គ​បាន​សម្រេច​ធ្វើ​ការ​ទាំង​នេះ​ហើយ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​ឮ​ទេវតា​ដែល​គ្រប់​គ្រង​ទឹក​ពោល​ថា៖ «ឱ​ព្រះ​ដ៏​បរិសុទ្ធ ដែល​គង់​នៅ​សព្វ​ថ្ងៃ ហើយ​ក៏​គង់​នៅ​តាំង​ពី​ដើម​រៀង​មក​អើយ ព្រះ‌អង្គ​ជំនុំ‌ជម្រះ​ដូច្នេះ ពិត​ជា​សុចរិត​មែន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​ឮ​ទេវតា​ម្ចាស់​ទឹក​ពោល​ថា៖ «បពិត្រ​ព្រះអង្គ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​សព្វ​ថ្ងៃ និង​មាន​ព្រះ‌ជន្ម​គង់​នៅ​តាំង​ពី​ដើម​រៀង​មក ព្រះអង្គ​ពិត​ជា​វិសុទ្ធ ហើយ​ព្រះអង្គ​វិនិច្ឆ័យ​ទោស​ដោយ​យុត្តិធម៌​មែន!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ខ្ញុំ​ឮ​ទេវតា​នៃ​ទឹក​និយាយ​ថា ឱ​ព្រះ​ដ៏​គង់​នៅ ហើយ​បាន​គង់​នៅ​តាំង​តែ​ពី​ដើម​រៀង​មក​អើយ ដែល​ទ្រង់​បាន​ជំនុំ‌ជំរះ​កាត់​ទោស​ដូច្នេះ នោះ​សុចរិត​ហើយ

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​ឮ​ម៉ាឡា‌អ៊ីកាត់​នៃ​ទឹក​ពោល​ថា៖ «ឱ​អុលឡោះ​ដ៏​នៅ​អស់‌កល្ប និង​នៅ​តាំង​ពី​ដើម​រៀង​មក ទ្រង់​ពិត​ជា​វិសុទ្ធ​ហើយ​ទ្រង់​វិនិច្ឆ័យ​ទោស​ដោយ​យុត្ដិធម៌​មែន!

សូមមើលជំពូក



វិវរណៈ 16:5
18 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ការនេះ​នៅឆ្ងាយ​ពី​ព្រះអង្គ ដែល​ព្រះអង្គ​ប្រព្រឹត្ត​ដូច្នោះ​ដើម្បី​សម្លាប់​មនុស្ស​សុចរិត​ជាមួយ​មនុស្ស​អាក្រក់​! បើធ្វើដូច្នោះ មនុស្ស​សុចរិត​ក៏​បាន​ដូចជា​មនុស្ស​អាក្រក់​ដែរ​! សូមឲ្យ​ការនេះ​នៅឆ្ងាយ​ពី​ព្រះអង្គ​! តើ​ព្រះអង្គដែល​ជំនុំជម្រះ​ផែនដី​ទាំងមូល​នឹង​មិន​អនុវត្ត​សេចក្ដីយុត្តិធម៌​ទេ​ឬ​?”។


ព្រះយេហូវ៉ា​ទ្រង់​សុចរិតយុត្តិធម៌​; ព្រះអង្គ​បាន​កាត់​ចំណង​របស់​មនុស្ស​អាក្រក់​ហើយ​!”។


ព្រះយេហូវ៉ា​ទ្រង់​សុចរិតយុត្តិធម៌​ក្នុង​អស់ទាំង​ផ្លូវ​របស់ព្រះអង្គ ហើយ​ពិតត្រង់​ក្នុង​អស់ទាំង​កិច្ចការ​របស់ព្រះអង្គ​។


ដោយហេតុនេះ ព្រះយេហូវ៉ា​បាន​ត្រៀមទុក​មហន្តរាយ​នោះ ហើយ​ឲ្យ​វា​ធ្លាក់មក​លើ​យើងខ្ញុំ ដ្បិត​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃយើងខ្ញុំ ទ្រង់​សុចរិតយុត្តិធម៌​ក្នុង​គ្រប់ទាំង​កិច្ចការ​របស់ព្រះអង្គ​ដែល​ព្រះអង្គ​បាន​ធ្វើ ប៉ុន្តែ​យើងខ្ញុំ​មិន​បាន​ស្ដាប់តាម​ព្រះសូរសៀង​របស់ព្រះអង្គ​ឡើយ​។


ព្រះ​បិតា​ដ៏សុចរិតយុត្តិធម៌​អើយ ទោះបីជា​ពិភពលោក​មិន​ស្គាល់​ព្រះអង្គ​ក៏ដោយ ក៏​ទូលបង្គំ​ស្គាល់​ព្រះអង្គ ហើយ​អ្នកទាំងនោះ​ក៏​ដឹង​ថា គឺ​ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យមក​។


ប៉ុន្តែ​ដោយសារតែ​ភាពរឹងរូស និង​ចិត្ត​មិនព្រមកែប្រែ​របស់អ្នក អ្នក​កំពុង​ប្រមូល​ព្រះពិរោធ​ទុក​ឲ្យ​ខ្លួនឯង សម្រាប់​ថ្ងៃ​នៃ​ព្រះពិរោធ និង​ការសម្ដែង​ការជំនុំជម្រះ​ដ៏សុចរិតយុត្តិធម៌​របស់​ព្រះ​។


ប៉ុន្តែ​ប្រសិនបើ​សេចក្ដីទុច្ចរិត​របស់យើង បង្ហាញឲ្យឃើញ​សេចក្ដីសុចរិត​របស់​ព្រះ តើ​យើង​ត្រូវ​និយាយ​ដូចម្ដេច​? ខ្ញុំ​សូម​និយាយ​តាមរបៀប​មនុស្ស​ថា តើ​ព្រះ​ដែល​បញ្ចេញ​ព្រះពិរោធ អយុត្តិធម៌​ឬ​?


ពី​ខ្ញុំ យ៉ូហាន ជូនចំពោះ​ក្រុមជំនុំ​ទាំង​ប្រាំពីរ​នៅ​អាស៊ី‍។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត​មាន​ដល់​អ្នករាល់គ្នា ពី​ព្រះអង្គ​ដែល​គង់នៅ​សព្វថ្ងៃ គង់នៅ​តាំងពីដើម ហើយ​ដែល​ត្រូវ​យាង​មក និង​ពី​ព្រះវិញ្ញាណ​ប្រាំពីរ​ដែល​នៅចំពោះ​បល្ល័ង្ក​របស់​ព្រះអង្គ


ព្រះអម្ចាស់​ដ៏ជា​ព្រះ មានបន្ទូលថា​៖ “យើង​ជា ‘អាលផា’ និង​ជា ‘អូមេកា’ ជា​ព្រះដ៏មានព្រះចេស្ដា ដែល​មាននៅ​សព្វថ្ងៃ មាននៅ​តាំងពីដើម ហើយ​ដែល​ត្រូវ​យាង​មក”។


ដោយ​ពោលថា​៖ “ព្រះអម្ចាស់ ជា​ព្រះ​ដ៏មានព្រះចេស្ដា ជា​ព្រះ​ដែល​គង់នៅ​សព្វថ្ងៃ និង​គង់នៅ​តាំងពីដើម​អើយ​! យើងខ្ញុំ​សូម​អរព្រះគុណ​ព្រះអង្គ​! ដ្បិត​ព្រះអង្គ​បាន​ទទួល​ព្រះចេស្ដា​ដ៏ធំឧត្ដម​របស់ព្រះអង្គ ហើយ​បាន​សោយរាជ្យ​។


ទូតសួគ៌​ទីបី​ចាក់​ពី​ពែង​របស់​ខ្លួន​ទៅក្នុង​ទន្លេ និង​ប្រភព​ទឹក​នានា នោះ​ទន្លេ និងប្រភពទឹក​ក៏​ក្លាយជា​ឈាម​ដែរ​។


រួចមក ខ្ញុំ​ឮ​អាសនា​ពោលថា​៖ “មែនហើយ ព្រះអម្ចាស់​ដែលជា​ព្រះ​ដ៏មានព្រះចេស្ដា​អើយ‍! ការជំនុំជម្រះ​របស់ព្រះអង្គ​ត្រឹមត្រូវ ហើយ​សុចរិតយុត្តិធម៌​!”។


ដ្បិត​ការជំនុំជម្រះ​របស់​ព្រះអង្គ គឺ​ត្រឹមត្រូវ និង​សុចរិតយុត្តិធម៌ ពីព្រោះ​ព្រះអង្គ​បាន​ជំនុំជម្រះ​ស្ត្រីពេស្យា​ដ៏ធំ​ដែល​បង្ខូច​ផែនដី​ដោយ​អំពើអសីលធម៌ខាងផ្លូវភេទ​របស់​នាង ហើយ​ព្រះអង្គ​បាន​រកយុត្តិធម៌​ឲ្យ​ឈាម​ពួក​បាវបម្រើ​របស់​ព្រះអង្គ ទាស់នឹង​ដៃ​នាង”។


សត្វមានជីវិត​ទាំង​បួន​នោះ សត្វ​នីមួយៗ​មាន​ស្លាប​ប្រាំមួយ ហើយ​មាន​ភ្នែក​ពេញខ្លួន​ទាំង​នៅជុំវិញ និង​ខាងក្នុង​។ សត្វទាំងនោះ​ពោល​ឥតឈប់ឈរ​ទាំងយប់ទាំងថ្ងៃ​ថា៖ “វិសុទ្ធ​! វិសុទ្ធ​! វិសុទ្ធ​! ព្រះអម្ចាស់ ជា​ព្រះ​ដ៏មានព្រះចេស្ដា ព្រះអង្គ​ដែល​គង់នៅ​តាំងពីដើម គង់នៅ​សព្វថ្ងៃ ហើយ​ដែល​ត្រូវ​យាង​មក​!”។


ពួកគេ​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “ព្រះអម្ចាស់​ដ៏វិសុទ្ធ និង​ពិតត្រង់​អើយ​! តើ​ព្រះអង្គ​មិន​ជំនុំជម្រះ និង​រកយុត្តិធម៌​ឲ្យ​ឈាម​របស់យើងខ្ញុំ ទាស់នឹង​អ្នក​ដែល​រស់នៅ​លើ​ផែនដី ដល់ពេលណា​?”។