សូមឲ្យការសញ្ជឹងគិតរបស់ខ្ញុំបានជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ; ខ្ញុំនឹងអរសប្បាយក្នុងព្រះយេហូវ៉ា។
វិវរណៈ 10:10 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំក៏យកក្រាំងតូចនោះពីដៃរបស់ទូតសួគ៌ ហើយហូបវាទៅ នោះវាផ្អែមដូចទឹកឃ្មុំក្នុងមាត់របស់ខ្ញុំ ប៉ុន្តែក្រោយពីហូបអស់ វាត្រឡប់ជាល្វីងក្នុងពោះរបស់ខ្ញុំ។ Khmer Christian Bible ខ្ញុំក៏យកសៀវភៅតូចនោះពីដៃទេវតា រួចបរិភោគទៅ ហើយនៅក្នុងមាត់ខ្ញុំសៀវភៅតូចនោះផ្អែមដូចទឹកឃ្មុំ លុះពេលខ្ញុំបរិភោគរួចហើយ ក៏ធ្វើឲ្យពោះខ្ញុំល្វីងមែន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំក៏យកក្រាំងតូចនោះពីដៃទេវតាមកបរិភោគ ហើយនៅក្នុងមាត់ខ្ញុំផ្អែមដូចទឹកឃ្មុំ តែកាលខ្ញុំបានបរិភោគរួចហើយ នោះក៏ល្វីងនៅក្នុងពោះខ្ញុំមែន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំក៏ទទួលយកក្រាំងតូចពីដៃទេវតាមកបរិភោគ នៅក្នុងមាត់ខ្ញុំ វាផ្អែមដូចទឹកឃ្មុំ លុះបរិភោគរួចហើយ ខ្ញុំក៏ឈឺពោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះខ្ញុំក៏យកក្រាំងតូចពីដៃទេវតាមកទទួលទានឯនៅក្នុងមាត់ខ្ញុំ ក៏ផ្អែមដូចទឹកឃ្មុំមែន តែកាលខ្ញុំបានទទួលទានរួចទៅហើយ នោះពោះខ្ញុំបានទៅជាល្វីងវិញ អាល់គីតាប ខ្ញុំក៏ទទួលយកក្រាំងតូចពីដៃម៉ាឡាអ៊ីកាត់មកបរិភោគ នៅក្នុងមាត់ខ្ញុំ វាផ្អែមដូចទឹកឃ្មុំ លុះបរិភោគរួចហើយ ខ្ញុំក៏ឈឺពោះ។ |
សូមឲ្យការសញ្ជឹងគិតរបស់ខ្ញុំបានជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ; ខ្ញុំនឹងអរសប្បាយក្នុងព្រះយេហូវ៉ា។
ព្រះបន្ទូលរបស់ព្រះអង្គ ផ្អែមដល់ក្រអូមមាត់របស់ទូលបង្គំយ៉ាងណាហ្ន៎! វាផ្អែមជាងទឹកឃ្មុំទៅទៀត ដល់មាត់របស់ទូលបង្គំ។
សេចក្ដីទាំងនោះគួរឲ្យប្រាថ្នាជាងមាស គឺលើសជាងមាសសុទ្ធជាច្រើន ហើយផ្អែមជាងទឹកឃ្មុំ និងតំណក់ទឹកឃ្មុំពីផ្លិតឃ្មុំទៅទៀត។
ពាក្យសម្ដីសប្បុរសជាផ្លិតឃ្មុំ ក៏ផ្អែមដល់ព្រលឹង ហើយជាការប្រោសឲ្យជាដល់ឆ្អឹងផង។
បន្ទាប់មក គេប្រាប់ខ្ញុំថា៖ “អ្នកត្រូវតែព្យាករម្ដងទៀតអំពីជនជាតិ ប្រជាជាតិ ភាសា និងស្ដេចជាច្រើន”៕
ខ្ញុំក៏ទៅរកទូតសួគ៌នោះ ហើយសុំគាត់ឲ្យប្រគល់ក្រាំងតូចនោះមកខ្ញុំ។ គាត់ក៏និយាយនឹងខ្ញុំថា៖ “ចូរយក ហើយហូបវាចុះ! វានឹងត្រឡប់ជាល្វីងក្នុងពោះរបស់អ្នក ប៉ុន្តែនឹងផ្អែមដូចទឹកឃ្មុំក្នុងមាត់របស់អ្នក”។