Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 10:9 - ព្រះគម្ពីរខ្មែរសាកល

9 ខ្ញុំ​ក៏​ទៅ​រក​ទូតសួគ៌​នោះ ហើយ​សុំ​គាត់​ឲ្យ​ប្រគល់​ក្រាំងតូច​នោះ​មក​ខ្ញុំ​។ គាត់​ក៏​និយាយ​នឹង​ខ្ញុំ​ថា​៖ “ចូរ​យក ហើយ​ហូប​វា​ចុះ​! វា​នឹង​ត្រឡប់ជាល្វីង​ក្នុង​ពោះ​របស់អ្នក ប៉ុន្តែ​នឹង​ផ្អែម​ដូច​ទឹកឃ្មុំ​ក្នុង​មាត់​របស់អ្នក”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 ដូច្នេះ​ខ្ញុំ​ក៏​ទៅ​ ហើយ​ប្រាប់​ទេវតា​នោះ​ឲ្យ​ប្រគល់​សៀវភៅ​តូច​នោះ​មក​ខ្ញុំ។​ ទេវតា​នោះ​ក៏​និយាយ​មក​ខ្ញុំ​ថា៖​ «ចូរ​យក​សៀវភៅ​នេះ​ទៅ​បរិភោគ​ចុះ​ សៀវភៅ​នេះ​នឹង​ធ្វើ​ឲ្យ​ពោះ​អ្នក​ល្វីង​ ប៉ុន្ដែ​នៅ​ក្នុង​មាត់​អ្នក​នឹង​ផ្អែម​ដូច​ទឹកឃ្មុំ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ដូច្នេះ ខ្ញុំ​ក៏​ដើរ​ទៅ​រក​ទេវតា​នោះ ហើយ​សូម​លោក​ឲ្យ​ប្រគល់​ក្រាំង​តូច​នោះ​មក​ខ្ញុំ។ ទេវតា​នោះ​ពោល​មក​ខ្ញុំ​ថា៖ «ចូរ​យក​ទៅ​បរិ‌ភោគ​ចុះ ក្រាំង​នេះ​នឹង​ល្វីង​នៅ​ក្នុង​ពោះ​អ្នក តែ​នៅ​ក្នុង​មាត់​នឹង​ផ្អែម​ដូច​ទឹក​ឃ្មុំ​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ខ្ញុំ​ក៏​ដើរ​ទៅ​រក​ទេវតា​នោះ ទាំង​សុំ​ឲ្យ​លោក​ប្រគល់​ក្រាំង​តូច​មក​ខ្ញុំ។ លោក​ពោល​មក​កាន់​ខ្ញុំ​ថា៖ «ចូរ​យក​ក្រាំង​នេះ ហើយ​បរិភោគ​វា​ទៅ។ ក្រាំង​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ឈឺ​ពោះ​ តែ​កាល​នៅ​ក្នុង​មាត់ វា​ផ្អែម​ដូច​ទឹក​ឃ្មុំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ខ្ញុំ​ក៏​ទៅ​ឯ​ទេវតា​នោះ និយាយ​ថា សូម​ឲ្យ​ក្រាំង​តូច​នោះ​មក​ខ្ញុំ ទេវតា​ឆ្លើយ​ថា ចូរ​យក​ទៅ​បរិភោគ​ចុះ ក្រាំង​នេះ​នឹង​ធ្វើ​ឲ្យ​ពោះ​ឯង​ល្វីង តែ​នៅ​ក្នុង​មាត់​នឹង​បាន​ផ្អែម​ដូច​ទឹក​ឃ្មុំ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ខ្ញុំ​ក៏​ដើរ​ទៅ​រក​ម៉ាឡា‌អ៊ីកាត់​នោះ ទាំង​សុំ​ឲ្យ​គាត់​ប្រគល់​ក្រាំង​តូច​មក​ខ្ញុំ។ គាត់​ពោល​មក​កាន់​ខ្ញុំ​ថា៖ «ចូរ​យក​ក្រាំង​នេះ ហើយ​បរិភោគ​វា​ទៅ។ ក្រាំង​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ឈឺ​ពោះ តែ​កាល​នៅ​ក្នុង​មាត់ វា​ផ្អែម​ដូច​ទឹក​ឃ្មុំ»។

សូមមើលជំពូក ចម្លង




វិវរណៈ 10:9
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយសារតែ​សេចក្ដីទាំងនេះឯង ដែល​ព្រះពិរោធ​របស់​ព្រះ​ធ្លាក់មក​លើ​កូន​នៃ​សេចក្ដីមិនស្ដាប់បង្គាប់​។


ខ្ញុំ​ក៏​យក​ក្រាំងតូច​នោះ​ពី​ដៃ​របស់​ទូតសួគ៌ ហើយ​ហូប​វា​ទៅ នោះ​វា​ផ្អែម​ដូច​ទឹកឃ្មុំ​ក្នុង​មាត់​របស់ខ្ញុំ ប៉ុន្តែ​ក្រោយពី​ហូប​អស់ វា​ត្រឡប់ជាល្វីង​ក្នុង​ពោះ​របស់ខ្ញុំ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម