Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 10:10 - Khmer Christian Bible

10 ខ្ញុំ​ក៏​យក​សៀវភៅ​តូច​នោះ​ពី​ដៃ​ទេវតា​ រួច​បរិភោគ​ទៅ​ ហើយ​នៅ​ក្នុង​មាត់​ខ្ញុំ​សៀវភៅ​តូច​នោះ​ផ្អែម​ដូច​ទឹកឃ្មុំ​ លុះ​ពេលខ្ញុំ​បរិភោគ​រួច​ហើយ ​ក៏​ធ្វើ​ឲ្យ​ពោះ​ខ្ញុំ​ល្វីង​មែន។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ខ្ញុំ​ក៏​យក​ក្រាំងតូច​នោះ​ពី​ដៃ​របស់​ទូតសួគ៌ ហើយ​ហូប​វា​ទៅ នោះ​វា​ផ្អែម​ដូច​ទឹកឃ្មុំ​ក្នុង​មាត់​របស់ខ្ញុំ ប៉ុន្តែ​ក្រោយពី​ហូប​អស់ វា​ត្រឡប់ជាល្វីង​ក្នុង​ពោះ​របស់ខ្ញុំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ខ្ញុំ​ក៏​យក​ក្រាំង​តូច​នោះ​ពី​ដៃ​ទេវតា​មក​បរិ‌ភោគ ហើយ​នៅ​ក្នុង​មាត់​ខ្ញុំ​ផ្អែម​ដូច​ទឹក​ឃ្មុំ តែ​កាល​ខ្ញុំ​បាន​បរិ‌ភោគ​រួច​ហើយ នោះ​ក៏​ល្វីង​នៅ​ក្នុង​ពោះ​ខ្ញុំ​មែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ខ្ញុំ​ក៏​ទទួល​យក​ក្រាំង​តូច​ពី​ដៃ​ទេវតា​មក​បរិភោគ នៅ​ក្នុង​មាត់​ខ្ញុំ វា​ផ្អែម​ដូច​ទឹក​ឃ្មុំ​ លុះ​បរិភោគ​រួច​ហើយ ខ្ញុំ​ក៏​ឈឺ​ពោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 នោះ​ខ្ញុំ​ក៏​យក​ក្រាំង​តូច​ពី​ដៃ​ទេវតា​មក​ទទួល​ទាន​ឯ​នៅ​ក្នុង​មាត់​ខ្ញុំ ក៏​ផ្អែម​ដូច​ទឹក​ឃ្មុំ​មែន តែ​កាល​ខ្ញុំ​បាន​ទទួល​ទាន​រួច​ទៅ​ហើយ នោះ​ពោះ​ខ្ញុំ​បាន​ទៅ​ជា​ល្វីង​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ខ្ញុំ​ក៏​ទទួល​យក​ក្រាំង​តូច​ពី​ដៃ​ម៉ាឡា‌អ៊ីកាត់​មក​បរិភោគ នៅ​ក្នុង​មាត់​ខ្ញុំ វា​ផ្អែម​ដូច​ទឹក​ឃ្មុំ លុះ​បរិភោគ​រួច​ហើយ ខ្ញុំ​ក៏​ឈឺ​ពោះ។

សូមមើលជំពូក ចម្លង




វិវរណៈ 10:10
9 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក​ ពួកគេ​ប្រាប់​ខ្ញុំ​ថា៖​ «អ្នក​ត្រូវ​ថ្លែង​ព្រះបន្ទូល​ម្ដង​ទៀត​អំពី​ជនជាតិ​ អំពី​ប្រទេស​ អំពី​ភាសា​ និង​អំពី​ស្ដេច​ជា​ច្រើន»។​


ដូច្នេះ​ខ្ញុំ​ក៏​ទៅ​ ហើយ​ប្រាប់​ទេវតា​នោះ​ឲ្យ​ប្រគល់​សៀវភៅ​តូច​នោះ​មក​ខ្ញុំ។​ ទេវតា​នោះ​ក៏​និយាយ​មក​ខ្ញុំ​ថា៖​ «ចូរ​យក​សៀវភៅ​នេះ​ទៅ​បរិភោគ​ចុះ​ សៀវភៅ​នេះ​នឹង​ធ្វើ​ឲ្យ​ពោះ​អ្នក​ល្វីង​ ប៉ុន្ដែ​នៅ​ក្នុង​មាត់​អ្នក​នឹង​ផ្អែម​ដូច​ទឹកឃ្មុំ»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម