លោកុប្បត្តិ 37:20 - ព្រះគម្ពីរខ្មែរសាកល ឥឡូវនេះ មក៍! យើងនាំគ្នាសម្លាប់វា ហើយបោះវាចោលទៅក្នុងរណ្ដៅណាមួយ រួចនិយាយថា: ‘សត្វសាហាវបានស៊ីវាហើយ’ នោះយើងនឹងឃើញថាតើយល់សប្តិរបស់វានឹងទៅជាយ៉ាងណា”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មកយើង នាំគ្នាសម្លាប់វាចោល ហើយយកទៅទម្លាក់ក្នុងអណ្តូងណាមួយ រួចនិយាយថា មានសត្វសាហាវបានហែកវាស៊ីទៅហើយ ហើយយើងនឹងមើល តើសប្តិរបស់វានឹងទៅជាយ៉ាងណា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនាំគ្នាឆ្លៀតសម្លាប់វា យកទៅបោះចោលក្នុងអណ្ដូងណាមួយ រួចពោលថាមានសត្វសាហាវហែកវាស៊ី។ ធ្វើដូច្នេះ យើងមុខជាដឹងថាសុបិនរបស់វានឹងបានទៅជាយ៉ាងណា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរយើងសំឡាប់វាឥឡូវ ទំលាក់ចុះក្នុងអណ្តូងណាមួយទៅ រួចសឹមនិយាយថា មានសត្វសាហាវណាបានហែកវាស៊ីទៅហើយ យើងនឹងមើល តើនឹងមានអ្វីកើតពីសប្តិនោះមក អាល់គីតាប យើងនាំគ្នាឆ្លៀតសម្លាប់វា យកទៅបោះចោលក្នុងអណ្តូងណាមួយរួចពោលថា មានសត្វសាហាវហែកវាស៊ី។ ធ្វើដូច្នេះ យើងមុខជាដឹងថាសុបិនរបស់វា នឹងបានទៅជាយ៉ាងណា»។ |
ពេលនោះ យូដានិយាយនឹងពួកបងប្អូនរបស់គាត់ថា៖ “បើសិនយើងសម្លាប់ប្អូនប្រុសរបស់យើង ហើយលាក់បាំងឈាមរបស់វា តើចំណេញអ្វី?
បន្ទាប់មក ពួកគេចាត់គេឲ្យយកអាវវែងចម្រុះពណ៌នោះទៅឯឪពុករបស់ពួកគេ ដោយនិយាយថា៖ “យើងបានរកឃើញអាវវែងនេះ។ សូមពិនិត្យមើលចុះ តើជាអាវវែងរបស់កូនប្រុសលោកឪពុក ឬមិនមែន?”។
ឪពុកក៏ស្គាល់អាវវែងនោះ ហើយនិយាយថា៖ “អាវវែងរបស់កូនប្រុសយើងមែន។ សត្វសាហាវបានស៊ីវាហើយ! យ៉ូសែបប្រាកដជាត្រូវបានហែកស៊ីហើយ!”។
យ៉ូសែបប្រាប់បងប្អូនរបស់គាត់ថា៖ “ខ្ញុំហ្នឹងហើយ ជាយ៉ូសែប! តើឪពុករបស់ខ្ញុំនៅតែនៅរស់ឬទេ?”។ ប៉ុន្តែបងប្អូនរបស់គាត់មិនអាចឆ្លើយនឹងគាត់បានឡើយ ពីព្រោះពួកគេតក់ស្លុតនៅចំពោះគាត់។
ពួកគេជំរុញគ្នាឲ្យធ្វើការអាក្រក់ ហើយពិភាក្សាគ្នាដើម្បីបង្កប់អន្ទាក់ ទាំងនិយាយថា៖ “តើនរណានឹងឃើញការនេះ?”។
អ្នកដែលលាក់បាំងសម្អប់ គឺមានបបូរមាត់ភូតភរ ហើយអ្នកដែលបញ្ចេញពាក្យមួលបង្កាច់ អ្នកនោះជាមនុស្សល្ងង់។
សេចក្ដីក្ដៅក្រហាយគឺឃោរឃៅ ហើយកំហឹងដូចជាទឹកជំនន់ ប៉ុន្តែតើនរណាអាចឈរនៅមុខសេចក្ដីប្រច័ណ្ឌបាន?
អ្នកដែលលាក់បាំងការបំពានរបស់ខ្លួននឹងមិនចម្រើនឡើងឡើយ រីឯអ្នកដែលសារភាព ហើយបោះបង់ចោលវិញ នឹងត្រូវបានអាណិតមេត្តា។
ដ្បិតអ្នករាល់គ្នាបាននិយាយថា៖ “យើងបានតាំងសម្ពន្ធមេត្រីជាមួយសេចក្ដីស្លាប់ ហើយបានធ្វើកិច្ចព្រមព្រៀងជាមួយស្ថានមនុស្សស្លាប់ហើយ; កាលណាខ្សែតីដ៏លើសលប់ឆ្លងកាត់មក វានឹងមិនមកដល់យើងឡើយ ពីព្រោះយើងបានយកសេចក្ដីភូតភរជាជម្រករបស់យើង ក៏បានលាក់ខ្លួនក្នុងសេចក្ដីកុហក”។
ពេលខ្ញុំប្រាប់អ្នករាល់គ្នាអំពីអ្វីៗនៃផែនដី អ្នករាល់គ្នាមិនជឿទៅហើយ ចុះប្រសិនបើខ្ញុំបានប្រាប់អ្នករាល់គ្នាអំពីអ្វីៗនៃស្ថានសួគ៌វិញ តើអ្នករាល់គ្នានឹងជឿយ៉ាងដូចម្ដេច?
តាមពិត ពីមុន យើងក៏ល្ងង់ខ្លៅ មិនស្ដាប់បង្គាប់ ត្រូវបាននាំឲ្យវង្វេង ធ្វើជាទាសកររបស់តណ្ហា និងការសប្បាយផ្សេងៗ រស់នៅក្នុងគំនិតព្យាបាទ និងចិត្តឈ្នានីស ជាទីស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកផង។