Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 37:26 - ព្រះគម្ពីរខ្មែរសាកល

26 ពេលនោះ យូដា​និយាយ​នឹង​ពួក​បងប្អូន​របស់គាត់​ថា​៖ “បើសិន​យើង​សម្លាប់​ប្អូនប្រុស​របស់យើង ហើយ​លាក់បាំង​ឈាម​របស់វា តើ​ចំណេញ​អ្វី​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ពេល​នោះ យូដា​និយាយ​ទៅ​បង‌ប្អូន​ថា៖ «បើ​យើង​សម្លាប់​ប្អូន​ទៅ ហើយ​លាក់​ឈាម​វា តើ​ចំណេញ​បាន​អី?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 លោក​យូដា​ពោល​ទៅ​កាន់​បងប្អូន​គាត់​ថា៖ «បើ​យើង​សម្លាប់​ប្អូន​យើង​ចោល តើ​បាន​ចំណេញ​អ្វី នាំ​តែ​ពិបាក​លាក់​ឃាត‌កម្ម​នេះ​ថែម​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 នោះ​យូដា​និយាយ​ទៅ​បង​ប្អូន​ថា បើ​យើង​សំឡាប់​ប្អូន​ទៅ ហើយ​លាក់​ឈាម​វា តើ​មាន​កំរៃ​អី្វ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 យូដា​ពោល​ទៅ​កាន់​បង‌ប្អូន​គាត់​ថា៖ «បើ​យើង​សម្លាប់​ប្អូន​យើង​ចោល តើ​បាន​ចំណេញ​អ្វី នាំ​តែ​ពិបាក​លាក់​ឃាត‌កម្ម​នេះ​ថែម​ទៀត។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 37:26
16 ការដាក់ឲ្យឆ្លើយតបគ្នា  

អេសាវ​តបថា​៖ “មើល៍! ខ្ញុំ​ស្លាប់ឥឡូវហើយ តើ​សិទ្ធិកូនច្បង​នេះ​ជា​អ្វី​ដល់​ខ្ញុំ​?”។


ឥឡូវនេះ មក៍! យើង​នាំគ្នា​សម្លាប់​វា ហើយ​បោះ​វា​ចោល​ទៅក្នុង​រណ្ដៅ​ណាមួយ រួច​និយាយថា​: ‘សត្វសាហាវ​បាន​ស៊ី​វា​ហើយ’ នោះ​យើង​នឹង​ឃើញថា​តើ​យល់សប្តិ​របស់វា​នឹង​ទៅជា​យ៉ាងណា”។


នោះ​ព្រះអង្គ​មានបន្ទូលថា​៖ “តើ​អ្នក​បាន​ធ្វើ​អ្វី​? សម្រែក​ឈាម​របស់​ប្អូនប្រុស​អ្នក កំពុង​ស្រែក​មកកាន់​យើង​ពី​ដី​។


ព្រះយេហូវ៉ា​មានបន្ទូល​នឹង​កាអ៊ីន​ថា​៖ “អេបិល​ប្អូនប្រុស​របស់អ្នក​នៅ​ឯណា​?”។ គាត់​ទូលថា​៖ “ទូលបង្គំ​មិន​ដឹង​ទេ​។ តើ​ទូលបង្គំ​ជា​អ្នកយាម​ប្អូនប្រុស​របស់ទូលបង្គំ​ឬ​?”។


ដ្បិត​ខ្ញុំ​ពិតជា​ត្រូវគេ​ចាប់​ពី​ដែនដី​របស់​ជនជាតិហេព្រើរ​មកមែន ហើយ​នៅ​ទីនេះ ខ្ញុំ​ក៏​មិន​បាន​ធ្វើ​អ្វី​ដែល​សមតែ​ត្រូវគេ​ដាក់​ក្នុង​គុកងងឹត​នេះ​ដែរ”។


ពួកគេ​និយាយ​គ្នាទៅវិញទៅមក​ថា​៖ “ពួកយើង​ប្រាកដជា​មានទោស​ដោយសារតែ​ប្អូនប្រុស​របស់ពួកយើង ដែល​ពួកយើង​បាន​ឃើញ​ទុក្ខវេទនា​ក្នុង​ចិត្ត​របស់វា ពេល​វា​អង្វរ​ពួកយើង ប៉ុន្តែ​ពួកយើង​មិន​បាន​ស្ដាប់​ឡើយ ហេតុនេះហើយបានជា​ទុក្ខវេទនា​នេះ​ធ្លាក់មក​លើ​ពួកយើង”។


ពួកបង​បាន​មានបំណង​ធ្វើទុក្ខ​ទាស់នឹង​ខ្ញុំ​មែន ប៉ុន្តែ​ព្រះ​ទ្រង់​មានបំណង​ឲ្យ​វា​ទៅជា​ការល្អ​វិញ ដើម្បី​សម្រេចបាន​ដូច​សព្វថ្ងៃនេះ គឺ​ឲ្យ​មនុស្ស​ជាច្រើន​មានជីវិតរស់​។


“តើ​ចំណេញ​អ្វី​ក្នុង​ការបង្ហូរឈាម​ទូលបង្គំ នៅពេល​ទូលបង្គំ​ចុះទៅ​ក្នុង​រណ្ដៅមរណៈ​? តើ​ធូលី​នឹង​អរព្រះគុណ​ព្រះអង្គ​ឬ​? តើ​វា​នឹង​ប្រកាស​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​ឬ​?


ជាការពិត ប្រសិនបើ​មនុស្ស​ម្នាក់​បាន​ពិភពលោក​ទាំងមូល ប៉ុន្តែ​អន្តរាយ​ព្រលឹងរបស់​ខ្លួន តើ​មានប្រយោជន៍​អ្វី​ដល់អ្នកនោះ​? ឬ​តើ​មនុស្ស​អាច​យក​អ្វី​មកប្ដូរ​នឹង​ព្រលឹង​របស់​ខ្លួន​បាន​?


ចុះ​កាលនោះ តើ​អ្នករាល់គ្នា​បាន​ផល​អ្វី​ពី​អំពើ​ដែល​ឥឡូវនេះ​អ្នករាល់គ្នា​អៀនខ្មាស​វិញ​? ដ្បិត​លទ្ធផលចុងក្រោយ​នៃ​អំពើ​ទាំងនោះ គឺ​សេចក្ដីស្លាប់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម