ព្រះប្រទានពរពួកគេ ហើយព្រះមានបន្ទូលនឹងពួកគេថា៖ “ចូរបង្កើតកូន ចូរកើនចំនួនឡើង ចូរឲ្យមានពាសពេញលើផែនដី ហើយបង្ក្រាបវា ព្រមទាំងគ្រប់គ្រងលើត្រីនៅក្នុងសមុទ្រ បក្សាបក្សីនៅលើអាកាស និងសត្វមានជីវិតគ្រប់ប្រភេទដែលរវើកនៅលើផែនដី”។
លោកុប្បត្តិ 28:3 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យព្រះដ៏មានព្រះចេស្ដាប្រទានពរឯង ហើយធ្វើឲ្យឯងបង្កើតកូន និងកើនចំនួនឡើងចុះ ដើម្បីឲ្យឯងបានទៅជាសហគមន៍នៃជាតិសាសន៍នានា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមព្រះដ៏មានគ្រប់ព្រះចេស្តា ប្រទានពរកូន ទាំងធ្វើឲ្យកូនមានកូនចៅជាច្រើន ហើយកើនចំនួនឡើង ឲ្យកូនបានទៅជាសាសន៍មួយដែលមានគ្នាច្រើន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ប្រទានពរកូន ឲ្យមានកូនចៅជាច្រើន និងកើនចំនួនឡើងបានទៅជាប្រជាជាតិមួយចំនួនធំ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមព្រះដ៏មានគ្រប់ព្រះចេស្តាប្រទានពរដល់ឯង ទាំងធ្វើឲ្យឯងបង្កើតកូនចំរើនជាច្រើនឡើង ឲ្យឯងបានជាសាសន៍១ មានគ្នាដ៏ច្រើន អាល់គីតាប សូមអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ប្រទានពរកូន ឲ្យមានកូនចៅជាច្រើន និងកើនចំនួនឡើងបានទៅជាប្រជាជាតិមួយចំនួនធំ! |
ព្រះប្រទានពរពួកគេ ហើយព្រះមានបន្ទូលនឹងពួកគេថា៖ “ចូរបង្កើតកូន ចូរកើនចំនួនឡើង ចូរឲ្យមានពាសពេញលើផែនដី ហើយបង្ក្រាបវា ព្រមទាំងគ្រប់គ្រងលើត្រីនៅក្នុងសមុទ្រ បក្សាបក្សីនៅលើអាកាស និងសត្វមានជីវិតគ្រប់ប្រភេទដែលរវើកនៅលើផែនដី”។
យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកបានច្រើនដូចជាធូលីដី។ ប្រសិនបើអ្នកណាអាចរាប់ធូលីដីបាន នោះក៏អាចរាប់ពូជពង្សរបស់អ្នកបានដែរ។
ចំណែកឯអ៊ីសម៉ាអែលវិញ យើងបានឮអ្នកហើយ មើល៍! យើងបានឲ្យពរវា ហើយធ្វើឲ្យវាបង្កើតកូន ក៏នឹងបង្កើនចំនួនវាយ៉ាងច្រើនក្រៃលែងផង! វានឹងផ្ដល់កំណើតមេដឹកនាំដប់ពីរនាក់ ហើយយើងនឹងធ្វើឲ្យវាទៅជាប្រជាជាតិដ៏ធំមួយ។
ពួកគេឲ្យពររេបិកា ហើយនិយាយនឹងនាងថា៖ “ប្អូនស្រីរបស់យើងអើយ សូមឲ្យឯងបានទៅជារាប់ពាន់រាប់ម៉ឺននាក់ សូមឲ្យពូជពង្សរបស់ឯងយកខ្លោងទ្វាររបស់សត្រូវជាកម្មសិទ្ធិចុះ”។
នៅយប់នោះ ព្រះយេហូវ៉ាបានលេចមកដល់គាត់ ហើយមានបន្ទូលថា៖ “យើងជាព្រះរបស់អ័ប្រាហាំឪពុករបស់អ្នក។ កុំខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក។ យើងនឹងឲ្យពរអ្នក ហើយបង្កើនចំនួនពូជពង្សរបស់អ្នកឡើង ដោយព្រោះអ័ប្រាហាំអ្នកបម្រើរបស់យើង”។
យើងនឹងបង្កើនចំនួនពូជពង្សរបស់អ្នកឡើងដូចផ្កាយនៅលើមេឃ ហើយប្រគល់ទឹកដីទាំងអស់នេះទៅពូជពង្សរបស់អ្នក។ អស់ទាំងប្រជាជាតិនៅលើផែនដីនឹងឲ្យពរខ្លួនគេតាមរយៈពូជពង្សរបស់អ្នក
អ៊ីសាកក៏ញ័ររន្ធត់យ៉ាងខ្លាំងក្រៃលែង ហើយសួរថា៖ “ចុះម្នាក់ដែលបរបាញ់សត្វយកមកឲ្យឪពុកជានរណា? ឪពុកបានហូបទាំងអស់មុនពេលឯងមកដល់ ហើយឪពុកបានឲ្យពរវា ដូច្នេះវានឹងមានពរមែន”។
ព្រះមានបន្ទូលនឹងគាត់ទៀតថា៖ “យើងជាព្រះដ៏មានព្រះចេស្ដា; ចូរបង្កើតកូន និងកើនចំនួនឡើង; ប្រជាជាតិមួយ និងសហគមន៍នៃប្រជាជាតិនានា នឹងកើតចេញពីអ្នក ស្ដេចនានាក៏នឹងកើតចេញពីរូបកាយរបស់អ្នកដែរ។
រីឯកូនទីពីរ គាត់ដាក់ឈ្មោះថាអេប្រាអិម ដ្បិតគាត់និយាយថា៖ “ព្រះបានធ្វើឲ្យខ្ញុំចម្រើនឡើងនៅក្នុងស្រុកនៃការរងទុក្ខវេទនារបស់ខ្ញុំ”។
សូមឲ្យព្រះដ៏មានព្រះចេស្ដាប្រទានសេចក្ដីមេត្តាដល់ពួកឯងនៅចំពោះបុរសនោះ ហើយសូមឲ្យលោកប្រគល់បងប្អូនម្នាក់ទៀតរបស់ពួកឯង និងបេនយ៉ាមីនឲ្យមកជាមួយពួកឯងផង។ រីឯយើងវិញ ប្រសិនបើយើងត្រូវបាត់បង់កូន ក៏បាត់បង់កូនទៅចុះ”។
យ៉ាកុបនិយាយនឹងយ៉ូសែបថា៖ “ព្រះដ៏មានព្រះចេស្ដាបានលេចមកដល់យើងនៅលូសក្នុងដែនដីកាណាន ហើយព្រះអង្គបានប្រទានពរយើង
ដោយមានបន្ទូលថា: ‘មើល៍! យើងនឹងធ្វើឲ្យអ្នកចម្រើនឡើង ហើយកើនចំនួនឡើង។ យើងនឹងធ្វើឲ្យអ្នកទៅជាសហគមន៍នៃជាតិសាសន៍នានា ហើយប្រគល់ទឹកដីនេះដល់ពូជពង្សជំនាន់ក្រោយរបស់អ្នក ទុកជាកម្មសិទ្ធិដ៏អស់កល្បជានិច្ច’។
ក៏មកពីព្រះរបស់ឪពុកឯង ដ្បិតព្រះអង្គបានជួយឯង។ ព្រះដ៏មានព្រះចេស្ដានឹងប្រទានពរឯង ជាព្រះពរនៃស្ថានសួគ៌នៅខាងលើ ជាព្រះពរនៃទីជម្រៅនៅខាងក្រោម ជាព្រះពរនៃដោះ និងផ្ទៃ។
ព្រះបានប្រទានពរណូអេ និងពួកកូនប្រុសរបស់គាត់ ដោយមានបន្ទូលនឹងពួកគេថា៖ “ចូរបង្កើតកូន ចូរកើនចំនួនឡើង ចូរឲ្យមានពាសពេញលើផែនដី។
ប្រសិនបើមិនមែនព្រះយេហូវ៉ាទេ ដែលសាងសង់ផ្ទះ នោះពួកអ្នកសាងសង់ គឺប្រឹងប្រែងធ្វើការជាឥតប្រយោជន៍; ប្រសិនបើមិនមែនព្រះយេហូវ៉ាទេ ដែលការពារទីក្រុង នោះអ្នកការពារ គឺចាំយាមជាឥតប្រយោជន៍ដែរ។
“យើងនឹងធ្វើជាឪពុករបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាកូនប្រុសកូនស្រីរបស់យើង។ ព្រះអម្ចាស់ដ៏មានព្រះចេស្ដាបានមានបន្ទូលដូច្នេះ” ៕
ខ្ញុំមិនឃើញព្រះវិហារនៅក្នុងទីក្រុងនោះទេ ដ្បិតព្រះអម្ចាស់ជាព្រះដ៏មានព្រះចេស្ដា និងកូនចៀម ជាព្រះវិហាររបស់ទីក្រុងនោះ។