Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 1:28 - ព្រះគម្ពីរខ្មែរសាកល

28 ព្រះ​ប្រទានពរ​ពួកគេ ហើយ​ព្រះ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “ចូរ​បង្កើតកូន ចូរ​កើនចំនួនឡើង ចូរឲ្យ​មានពាសពេញ​លើ​ផែនដី ហើយ​បង្ក្រាប​វា ព្រមទាំង​គ្រប់គ្រង​លើ​ត្រីនៅក្នុងសមុទ្រ បក្សាបក្សីនៅលើអាកាស និង​សត្វមានជីវិត​គ្រប់ប្រភេទ​ដែល​រវើក​នៅលើ​ផែនដី”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ព្រះ​បាន​ប្រទាន​ពរ​គេ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពាស‌ពេញ​លើ​ផែន‌ដី​ចុះ ត្រូវ​បង្ក្រាប​ផែន‌ដី ហើយ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស និង​ជីវិត​ផង​ទាំង‌ឡាយ​ដែល​កម្រើក​នៅ​លើ​ផែន‌ដី​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ពរ​ឲ្យ​គេ គឺ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ​ឲ្យ​បាន​កើន​ច្រើន​ឡើង​ពាស‌ពេញ​លើ​ផែនដី ហើយ​ត្រួត‌ត្រា​ផែនដី​ទៅ។ ចូរ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​បក្សា‌បក្សី​ដែល​ហើរ​នៅ​លើ​មេឃ និង​លើ​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​លើ​ដី»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ទ្រង់​ប្រទាន​ពរ​ដល់​គេ ហើយ​មាន​បន្ទូល​ថា ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ‌ពាស​លើ​ផែនដី​ចុះ ត្រូវ​បង្ក្រាប​ផែនដី ហើយ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស នឹង​ជីវិត​ផង​ទាំង‌ឡាយ​ដែល​កំរើក​នៅ​ផែនដី​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

28 អុលឡោះ​បាន​ប្រទាន​ពរ​ឲ្យ​គេ គឺ​អុលឡោះ​មាន​បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ​ឲ្យ​បាន​កើន​ច្រើន​ឡើង​ពាស​ពេញ​លើ​ផែនដី ហើយ​ត្រួត‌ត្រា​ផែនដី​ទៅ។ ចូរ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​បក្សា​បក្សី​ដែល​ហើរ​នៅ​លើ​មេឃ និង​លើ​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​លើ​ដី»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 1:28
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​ប្រទានពរ​ពួកវា ដោយ​មានបន្ទូលថា​៖ “ចូរ​បង្កើតកូន ចូរ​កើនចំនួនឡើង ចូរឲ្យ​មានពាសពេញ​ក្នុង​ទឹក​សមុទ្រ ហើយ​ឲ្យ​បក្សាបក្សី​កើនចំនួនឡើង​នៅលើ​ផែនដី​ដែរ”។


យើង​នឹង​ឲ្យពរ​នាង ហើយ​ឲ្យ​កូនប្រុស​ម្នាក់​ដល់​អ្នក​តាមរយៈ​នាង​។ យើង​នឹង​ឲ្យពរ​នាង ហើយ​នាង​នឹង​បានជា​ម្ដាយ​នៃ​ប្រជាជាតិ​នានា​; អស់ទាំង​ស្ដេច​នៃ​បណ្ដាជន​នឹង​ចេញមក​ពី​នាង”។


ចំណែកឯ​អ៊ីសម៉ាអែល​វិញ យើង​បាន​ឮ​អ្នក​ហើយ មើល៍! យើង​បាន​ឲ្យពរ​វា ហើយ​ធ្វើឲ្យ​វា​បង្កើតកូន ក៏​នឹង​បង្កើនចំនួន​វា​យ៉ាងច្រើនក្រៃលែង​ផង​! វា​នឹង​ផ្ដល់កំណើត​មេដឹកនាំ​ដប់ពីរ​នាក់ ហើយ​យើង​នឹង​ធ្វើឲ្យ​វា​ទៅជា​ប្រជាជាតិ​ដ៏ធំ​មួយ​។


ពួកគេ​ឲ្យពរ​រេបិកា ហើយ​និយាយ​នឹង​នាង​ថា​៖ “ប្អូនស្រី​របស់យើង​អើយ សូមឲ្យ​ឯង​បាន​ទៅជា​រាប់ពាន់​រាប់ម៉ឺន​នាក់ សូមឲ្យ​ពូជពង្ស​របស់ឯង​យក​ខ្លោងទ្វារ​របស់​សត្រូវ​ជាកម្មសិទ្ធិ​ចុះ”។


នៅ​យប់​នោះ ព្រះយេហូវ៉ា​បាន​លេចមក​ដល់​គាត់ ហើយ​មានបន្ទូលថា​៖ “យើង​ជា​ព្រះ​របស់​អ័ប្រាហាំ​ឪពុក​របស់អ្នក​។ កុំ​ខ្លាច​ឡើយ ដ្បិត​យើង​នៅជាមួយ​អ្នក​។ យើង​នឹង​ឲ្យពរ​អ្នក ហើយ​បង្កើនចំនួន​ពូជពង្ស​របស់អ្នក​ឡើង ដោយព្រោះ​អ័ប្រាហាំ​អ្នកបម្រើ​របស់យើង”។


អេសាវ​ងើបភ្នែកឡើង ឃើញ​ពួក​ស្ត្រី​ៗ និង​ក្មេង​ៗ គាត់​ក៏​សួរថា​៖ “តើ​អ្នកទាំងនេះ​ដែល​នៅជាមួយ​ឯង​ជា​នរណា​?”។ យ៉ាកុប​ឆ្លើយថា​៖ “ពួកគេជា​កូន​ៗ​ដែល​ព្រះ​បាន​ប្រោសប្រទាន​ដល់​បាវបម្រើ​របស់បង”។


ក៏​មកពី​ព្រះ​របស់​ឪពុក​ឯង ដ្បិត​ព្រះអង្គ​បាន​ជួយ​ឯង​។ ព្រះដ៏មានព្រះចេស្ដា​នឹង​ប្រទានពរ​ឯង ជា​ព្រះពរ​នៃ​ស្ថានសួគ៌​នៅ​ខាងលើ ជា​ព្រះពរ​នៃ​ទីជម្រៅ​នៅ​ខាងក្រោម ជា​ព្រះពរ​នៃ​ដោះ និង​ផ្ទៃ​។


គឺ​ព្រះអង្គ​ទ្រង់​និម្មិតបង្កើត​ពួកគេ​ជា​ប្រុស ជា​ស្រី​។ នៅ​ថ្ងៃ​ដែល​ពួកគេ​ត្រូវបាន​និម្មិតបង្កើត ព្រះអង្គ​បាន​ប្រទានពរ​ពួកគេ ហើយ​ឲ្យឈ្មោះ​ពួកគេ​ថា “មនុស្ស”។


នៅពេល​មនុស្ស​ចាប់ផ្ដើម​កើនឡើង​នៅលើ​ផ្ទៃ​ផែនដី ហើយ​មាន​កូនស្រី​ជាច្រើន​កើតមក​ដល់​ពួកគេ


ចូរ​នាំ​អស់ទាំង​សត្វមានជីវិត​នៃ​គ្រប់ទាំង​សាច់​ដែល​នៅជាមួយ​អ្នក ចេញមក​ជាមួយ​អ្នក ទាំង​បក្សាបក្សី សត្វជើងបួន និង​អស់ទាំង​សត្វលូនវារ​ដែល​លូនវារ​លើ​ដី ដើម្បីឲ្យ​វា​បានពាសពេញ​លើ​ផែនដី ព្រមទាំង​បង្កើតកូន និង​កើនចំនួនឡើង​លើ​ផែនដី​ផង”។


ព្រះ​បាន​ប្រទានពរ​ណូអេ និង​ពួក​កូនប្រុស​របស់គាត់ ដោយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “ចូរ​បង្កើតកូន ចូរ​កើនចំនួនឡើង ចូរឲ្យ​មានពាសពេញ​លើ​ផែនដី​។


រីឯ​អ្នករាល់គ្នា​វិញ ចូរ​បង្កើតកូន ហើយ​កើនចំនួនឡើង ចូរឲ្យ​មានពាសពេញ​លើ​ផែនដី ហើយ​កើនចំនួនឡើង​លើ​ផែនដី​ចុះ”។


ព្រះអង្គ​ប្រទានពរ​ពួកគេ នោះ​ពួកគេ​ក៏​កើនចំនួនឡើង​យ៉ាងច្រើន​; ព្រះអង្គ​មិន​ធ្វើឲ្យ​សត្វស្រុក​របស់ពួកគេ​ថយចុះ​ឡើយ​។


បណ្ដាមេឃ គឺជា​បណ្ដាមេឃ​របស់​ព្រះយេហូវ៉ា រីឯ​ផែនដី​វិញ ព្រះអង្គ​បាន​ប្រទាន​ដល់​មនុស្សលោក​។


ចូរឲ្យ​ផ្ទៃមេឃ និង​ផែនដី សមុទ្រ និង​របស់សព្វសារពើ​ដែល​រវើក​នៅ​ទីនោះ សរសើរតម្កើង​ព្រះអង្គ​!


ព្រះអង្គ​បាន​ធ្វើឲ្យ​គេ​មានអំណាច​លើ​ស្នាព្រះហស្ត​របស់ព្រះអង្គ ព្រះអង្គ​បាន​ដាក់​របស់សព្វសារពើ​នៅក្រោម​ជើង​គេ


គឺ​អស់ទាំង​ចៀម និង​គោ ព្រមទាំង​សត្វព្រៃ​នៃ​ទីវាល​ផងដែរ


ដ្បិត​ព្រះយេហូវ៉ា​ជា​ព្រះអាទិករ​នៃ​ផ្ទៃមេឃ ——​ព្រះអង្គ​ជា​ព្រះ​ដែល​សូន និង​ធ្វើ​ផែនដី​; ព្រះអង្គ​បាន​តាំង​វា​ឡើង មិនមែន​និម្មិតបង្កើត​វា​ឲ្យនៅ​ទទេ​ឡើយ គឺ​សូន​វា​ដើម្បីឲ្យ​គេ​រស់នៅ​—— ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​ជា​យេហូវ៉ា គ្មានអ្នកណា​ទៀត​ឡើយ​។


ហើយ​ពួកគេ​ហាមមិនឲ្យ​រៀបការ ទាំង​ឲ្យ​តម​អាហារ​ដែល​ព្រះ​បាន​និម្មិតបង្កើត​មក​ដើម្បីឲ្យ​អ្នក​ដែល​ជឿ និង​អ្នក​ដែល​ស្គាល់​សេចក្ដីពិត បាន​ទទួលយក​ដោយ​អរព្រះគុណ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម