Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:60 - ព្រះគម្ពីរខ្មែរសាកល

60 ពួកគេ​ឲ្យពរ​រេបិកា ហើយ​និយាយ​នឹង​នាង​ថា​៖ “ប្អូនស្រី​របស់យើង​អើយ សូមឲ្យ​ឯង​បាន​ទៅជា​រាប់ពាន់​រាប់ម៉ឺន​នាក់ សូមឲ្យ​ពូជពង្ស​របស់ឯង​យក​ខ្លោងទ្វារ​របស់​សត្រូវ​ជាកម្មសិទ្ធិ​ចុះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

60 គេ​ឲ្យ​ពរ​នាង​រេបិកា​ដោយ​ពាក្យ​ថា៖ «ប្អូន​ស្រី​អើយ សូម​ឲ្យ​នាង​បាន​ទៅ​ជា​ម្ដាយ របស់​មនុស្ស​រាប់​ពាន់​រាប់​ម៉ឺន ហើយ​ឲ្យ​ពូជ‌ពង្ស​នាង​គ្រប់‌គ្រង​លើ​ទ្វារ​ក្រុង នៃ​អស់​អ្នក​ដែល​ស្អប់​ពួក‌គេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

60 ក្រុម​គ្រួសារ​បាន​ឲ្យ​ពរ​នាង​រេបិកា​ថា៖ «ប្អូន​រេបិកា​អើយ សូម​ឲ្យ​នាង​បាន​ទៅ​ជា​ម្ដាយ​របស់​មនុស្ស រាប់​លាន​រាប់​កោដិ​នាក់ សូម​ឲ្យ​ពូជ‌ពង្ស​នាង​គ្រប់‌គ្រង លើ​ពួក​ខ្មាំង​សត្រូវ​របស់​នាង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

60 គេ​ក៏​ឲ្យ​ពរ​ដល់​រេបិកា​ដោយ​ពាក្យ​ថា ប្អូន​យើង​អើយ សូម​ឲ្យ​ឯង​បង្កើត​បាន​ទាំង​ពាន់​ទាំង​ម៉ឺន ហើយ​ឲ្យ​ពូជ​ឯង​គ្រប់‌គ្រង​លើ​ទ្វារ​ក្រុង​នៃ​ពួក​អស់​អ្នក​ដែល​ស្អប់​ដល់​គេ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

60 ក្រុម​គ្រួសារ​បាន​ឲ្យ​ពរ​រ៉ហ្វ៊ីកា​ថា៖ «ប្អូន​រ៉ហ្វ៊ីកា​អើយ សូម​ឲ្យ​នាង​បាន​ទៅ​ជា​ម្តាយ​របស់​មនុស្ស រាប់​លាន​រាប់​កោដិ​នាក់ សូម​ឲ្យ​ពូជ‌ពង្ស​នាង​គ្រប់​គ្រង លើ​ពួក​ខ្មាំង​សត្រូវ​របស់​នាង»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:60
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​ប្រទានពរ​ពួកគេ ហើយ​ព្រះ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “ចូរ​បង្កើតកូន ចូរ​កើនចំនួនឡើង ចូរឲ្យ​មានពាសពេញ​លើ​ផែនដី ហើយ​បង្ក្រាប​វា ព្រមទាំង​គ្រប់គ្រង​លើ​ត្រីនៅក្នុងសមុទ្រ បក្សាបក្សីនៅលើអាកាស និង​សត្វមានជីវិត​គ្រប់ប្រភេទ​ដែល​រវើក​នៅលើ​ផែនដី”។


ទ្រង់​ក៏​ឲ្យពរ​អាប់រ៉ាម​ថា​៖ “សូមឲ្យ​មានព្រះពរ​ដល់​អាប់រ៉ាម​ពី​ព្រះ​ដ៏ខ្ពស់បំផុត​ដែល​ជា​ម្ចាស់​នៃ​ផ្ទៃមេឃ និង​ផែនដី​!


យើង​នឹង​ឲ្យពរ​នាង ហើយ​ឲ្យ​កូនប្រុស​ម្នាក់​ដល់​អ្នក​តាមរយៈ​នាង​។ យើង​នឹង​ឲ្យពរ​នាង ហើយ​នាង​នឹង​បានជា​ម្ដាយ​នៃ​ប្រជាជាតិ​នានា​; អស់ទាំង​ស្ដេច​នៃ​បណ្ដាជន​នឹង​ចេញមក​ពី​នាង”។


យើង​នឹង​ឲ្យពរ​អ្នក​យ៉ាងបរិបូរ​ជាប្រាកដ ហើយ​នឹង​បង្កើនចំនួន​ពូជពង្ស​របស់អ្នក​ឲ្យច្រើនឡើង​ដូច​ផ្កាយ​នៅ​លើមេឃ និង​ដូច​គ្រាប់ខ្សាច់​នៅ​ឆ្នេរសមុទ្រ នោះ​ពូជពង្ស​របស់អ្នក​នឹង​យក​ទ្វារក្រុង​របស់​ខ្មាំងសត្រូវ​ជាកម្មសិទ្ធិ​។


រេបិកា និង​ពួក​អ្នកបម្រើស្រី​របស់នាង​ក៏​ក្រោកឡើង ហើយ​ឡើងជិះ​អូដ្ឋ​ទៅតាម​បុរស​នោះ ដូច្នេះ​បាវបម្រើ​នោះ​ក៏​យក​រេបិកា ហើយ​ចេញទៅ​។


សូមឲ្យ​ព្រះ​ដ៏មានព្រះចេស្ដា​ប្រទានពរ​ឯង ហើយ​ធ្វើឲ្យ​ឯង​បង្កើតកូន និង​កើនចំនួនឡើង​ចុះ ដើម្បីឲ្យ​ឯង​បាន​ទៅជា​សហគមន៍​នៃ​ជាតិសាសន៍​នានា​។


យ៉ាកុប​បាន​បន្ត​ដំណើរ​ទៅ នោះ​មាន​ពួក​ទូតសួគ៌​របស់​ព្រះ​មកជួប​គាត់​។


នៅ​ថ្ងៃ​នោះ អ៊ីស្រាអែល​ឲ្យពរ​ពួកគេ​ថា​៖ “ជនជាតិអ៊ីស្រាអែល​នឹង​ឲ្យពរ​ដោយសម្អាងលើ​ពួកឯង​ថា​: ‘សូម​ព្រះ​ធ្វើឲ្យ​អ្នក​បាន​ដូចជា​អេប្រាអិម និង​ម៉ាណាសេ’”។ គឺយ៉ាងនេះឯង​ដែល​គាត់​ដាក់​អេប្រាអិម មុន​ម៉ាណាសេ​។


ព្រះ​បាន​ប្រទានពរ​ណូអេ និង​ពួក​កូនប្រុស​របស់គាត់ ដោយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “ចូរ​បង្កើតកូន ចូរ​កើនចំនួនឡើង ចូរឲ្យ​មានពាសពេញ​លើ​ផែនដី​។


ទន្លេ​ភ្លើង​បាន​ហូរ​ចេញមក​ពី​ចំពោះ​ព្រះអង្គ មនុស្ស​រាប់ពាន់រាប់ម៉ឺន​នាក់​បម្រើ​ព្រះអង្គ មនុស្ស​រាប់លានរាប់កោដិ​នាក់​ឈរ​នៅចំពោះ​ព្រះអង្គ​។ ការជំនុំជម្រះ​បាន​ចាប់ផ្ដើម ហើយ​ក្រាំង​ទាំងឡាយ​ក៏​ត្រូវបាន​បើកឡើង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម