Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 28:2 - ព្រះគម្ពីរខ្មែរសាកល

2 ចូរ​ក្រោកឡើង​ទៅ​ប៉ាដាន់-អើរ៉ាម ទៅឯ​ផ្ទះ​បេធូអែល​ឪពុក​របស់​ម្ដាយ​ឯង ហើយ​យក​ប្រពន្ធ​ពី​ទីនោះ​សម្រាប់​ខ្លួនឯង គឺ​ពី​ពួក​កូនស្រី​របស់​ឡាបាន់​បងប្រុស​របស់​ម្ដាយ​ឯង​ចុះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ចូរ​រៀបចំ​ខ្លួន​ឡើង​ទៅ​ឯ​ផ្ទះ​បេធូ‌អែល ជា​ជីតា​ខាង​ម្តាយ​របស់​កូន នៅ​ប៉ាដាន់-អើរ៉ាម ហើយ​យក​ប្រពន្ធ​នៅ​ទី​នោះ ពី​ពួក​កូន​ស្រី​របស់​ឡាបាន់ ឪពុក​ធំ​ខាង​ម្តាយ​របស់​កូន​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ចូរ​កូន​ធ្វើ​ដំណើរ​ទៅ​ស្រុក​ជីតា​ខាង​ម្ដាយ​របស់​កូន នៅ​ប៉ាដាន់-‌អើរ៉ាម ហើយ​រក​ប្រពន្ធ​ពី​ចំណោម​កូន​ស្រី​របស់​លោក​ឡាបាន់ ដែល​ត្រូវ​ជា​ឪពុក​ធំ​របស់​កូន​នោះ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ចូរ​រៀបចំ​ខ្លួន​ឡើង​ទៅ​ឯ​ផ្ទះ​បេធូ‌អែល ជា​ជីតា​ខាង​ម្តាយ​ឯង នៅ​ប៉ាដាន់-អើរ៉ាម ហើយ​យក​ប្រពន្ធ​ពី​នោះ​ក្នុង​ពួក​កូន​ស្រី​ឡាបាន់ ឪពុក​ធំ​ខាង​ម្តាយ​ឯង​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ចូរ​កូន​ធ្វើ​ដំណើរ​ទៅ​ស្រុក​ជីតា​ខាង​ម្តាយ​របស់​កូន នៅ​ប៉ាដាន់-អើរ៉ាម ហើយ​រក​ប្រពន្ធ ពី​ចំណោម​កូន​ស្រី​របស់​ឡាបាន់ ដែល​ត្រូវ​ជា​ឪពុក​ធំ​របស់​កូន​នោះ​វិញ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 28:2
16 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក បាវបម្រើ​នោះ​យក​អូដ្ឋ​ដប់​ក្បាល​ពី​ហ្វូង​អូដ្ឋ​របស់​ចៅហ្វាយ​ខ្លួន ហើយ​ចេញដំណើរ​ទៅ ទាំង​យក​របស់ល្អ​ផ្សេងៗ​របស់​ចៅហ្វាយ​ខ្លួន​នៅក្នុង​ដៃ​ទៅជាមួយ​ដែរ​។ គាត់​ក្រោកឡើង​ចេញដំណើរ​ទៅ​មេសូប៉ូតាមា គឺ​ទៅ​ទីក្រុង​របស់​ណាឃរ​។


រេបិកា​មាន​បងប្រុស​ម្នាក់​ឈ្មោះ​ឡាបាន់​។ ឡាបាន់​ក៏​រត់ទៅ​រក​បុរស​នោះ​នៅ​ខាងក្រៅ ត្រង់​ប្រភពទឹក​នោះ​។


គឺ​អ្នក​ត្រូវ​ទៅ​ស្រុក​របស់ខ្ញុំ និង​សាច់ញាតិ​របស់ខ្ញុំ ហើយ​យក​ប្រពន្ធ​ឲ្យ​អ៊ីសាក​កូនប្រុស​របស់ខ្ញុំ”។


ឡាបាន់ និង​បេធូអែល​តប​វិញ​ថា​៖ “ការ​នេះ​មក​ពី​ព្រះយេហូវ៉ា យើង​មិនអាច​ប្រាប់​លោក​ថា​អាក្រក់ ឬ​ល្អ​បានទេ​។


អ៊ីសាក​មាន​អាយុ​សែសិប​ឆ្នាំ ពេល​គាត់​យក​រេបិកា​ធ្វើជា​ប្រពន្ធ ដែលរេបិកាជា​កូនស្រី​របស់​បេធូអែល​ជា​ជនជាតិអើរ៉ាម​ពី​ប៉ាដាន់-អើរ៉ាម ជា​ប្អូនស្រី​របស់​ឡាបាន់​ជនជាតិអើរ៉ាម​។


គឺយ៉ាងនេះឯង​ដែល​អ៊ីសាក​បញ្ជូន​យ៉ាកុប​ទៅ យ៉ាកុប​ក៏​ទៅ​ប៉ាដាន់-អើរ៉ាម ទៅឯ​ឡាបាន់​កូនប្រុស​របស់​បេធូអែល​ជនជាតិអើរ៉ាម ដែលជា​បងប្រុស​របស់​រេបិកា​ម្ដាយ​យ៉ាកុប និង​អេសាវ​។


យ៉ាកុប​បាន​បន្តដំណើរ​ទៅ​ស្រុក​របស់​បណ្ដា​ជាតិសាសន៍​នៃ​ទិសខាងកើត​។


គាត់​នាំ​ហ្វូងសត្វ​ទាំងអស់​របស់គាត់ និង​ទ្រព្យសម្បត្តិ​ទាំងអស់​របស់គាត់​ដែល​រកបាន គឺ​ហ្វូងសត្វ​ជា​កម្មសិទ្ធិ​របស់គាត់ ដែល​គាត់​រកបាន​នៅ​ប៉ាដាន់-អើរ៉ាម ដើម្បី​ទៅ​ជួប​អ៊ីសាក​ឪពុក​របស់គាត់​នៅ​ដែនដី​កាណាន​។


ទូលបង្គំ​មិនស័ក្ដិសម​នឹង​អស់ទាំង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​អស់ទាំង​សេចក្ដីពិតត្រង់​ដែល​ព្រះអង្គ​បាន​ប្រព្រឹត្ត​ដល់​បាវបម្រើ​របស់ព្រះអង្គ​ឡើយ​។ ជាការពិត ទូលបង្គំ​បាន​ឆ្លង​ទន្លេយ័រដាន់​នេះ​ដោយមាន​តែ​ឈើច្រត់​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវនេះ ទូលបង្គំ​មានគ្នា​ដល់ទៅ​ពីរ​ជំរំ​។


យ៉ាកុប​មក​ដល់​ក្រុង​ស៊ីគែម​ដែល​នៅក្នុង​ដែនដី​កាណាន​ដោយសុវត្ថិភាព តាម​ដំណើរ​មក​ពី​ប៉ាដាន់-អើរ៉ាម​វិញ ហើយ​បោះជំរំ​ទល់មុខ​ទីក្រុង​នោះ​។


ក្រោយពី​យ៉ាកុប​បាន​មក​ពី​ប៉ាដាន់-អើរ៉ាម​វិញ ព្រះ​បាន​លេចមក​ដល់​គាត់​ម្ដងទៀត ហើយ​ប្រទានពរ​គាត់​។


ទាំងនេះ​ជា​កូនចៅ​របស់​លេអា​ដែល​នាង​បាន​បង្កើត​ឲ្យ​យ៉ាកុប​នៅ​ប៉ាដាន់-អើរ៉ាម ព្រមទាំង​ឌីណា​កូនស្រី​របស់គាត់​ផង​។ កូនចៅប្រុសស្រី​ទាំងអស់​របស់គាត់ មាន ៣៣ នាក់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម