មើល៍! យើងនៅជាមួយអ្នក យើងនឹងថែរក្សាអ្នកនៅគ្រប់កន្លែងដែលអ្នកទៅ ហើយយើងនឹងនាំអ្នកមកទឹកដីនេះវិញ ដ្បិតយើងនឹងមិនបោះបង់អ្នកចោលឡើយ រហូតដល់យើងបានបំពេញឲ្យសម្រេចនូវអ្វីដែលយើងបានសន្យាដល់អ្នក”។
លោកុប្បត្តិ 28:20 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក យ៉ាកុបបន់ថា៖ “ប្រសិនបើព្រះគង់នៅជាមួយទូលបង្គំ ហើយថែរក្សាទូលបង្គំតាមផ្លូវដែលទូលបង្គំទៅនេះ ព្រមទាំងប្រទានអាហារឲ្យទូលបង្គំហូប និងប្រទានសម្លៀកបំពាក់ឲ្យទូលបង្គំស្លៀកពាក់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបបន់ថា៖ «ប្រសិនបើព្រះទ្រង់គង់ជាមួយខ្ញុំ ហើយរក្សាខ្ញុំតាមផ្លូវដែលដើរទៅនេះ ព្រមទាំងប្រទានអាហារឲ្យខ្ញុំបរិភោគ និងសម្លៀកបំពាក់ផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបបន់ថា៖ «ប្រសិនបើព្រះជាម្ចាស់គង់ជាមួយខ្ញុំ និងថែរក្សាខ្ញុំតាមផ្លូវដែលខ្ញុំធ្វើដំណើរទៅ ប្រសិនបើព្រះអង្គប្រទានឲ្យខ្ញុំមានអាហារបរិភោគ និងសម្លៀកបំពាក់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាកុបក៏បន់ថា បើព្រះទ្រង់គង់ជាមួយនឹងទូលបង្គំ ហើយរក្សាទូលបង្គំតាមផ្លូវដែលដើរទៅនេះ ព្រមទាំងប្រទានអាហារឲ្យទូលបង្គំទទួលទាន នឹងសំលៀកបំពាក់ផង អាល់គីតាប យ៉ាកកូបទូរអាថា៖ «ប្រសិនបើអុលឡោះនៅជាមួយខ្ញុំ និងថែរក្សាខ្ញុំតាមផ្លូវដែលខ្ញុំធ្វើដំណើរទៅ ប្រសិនបើទ្រង់ប្រទានឲ្យខ្ញុំមានអាហារបរិភោគ និងសម្លៀកបំពាក់ |
មើល៍! យើងនៅជាមួយអ្នក យើងនឹងថែរក្សាអ្នកនៅគ្រប់កន្លែងដែលអ្នកទៅ ហើយយើងនឹងនាំអ្នកមកទឹកដីនេះវិញ ដ្បិតយើងនឹងមិនបោះបង់អ្នកចោលឡើយ រហូតដល់យើងបានបំពេញឲ្យសម្រេចនូវអ្វីដែលយើងបានសន្យាដល់អ្នក”។
យើងជាព្រះនៃបេត-អែល ជាកន្លែងដែលអ្នកបានចាក់ប្រេងលើបង្គោល និងជាកន្លែងដែលអ្នកបានបន់បំណន់ដល់យើង។ ឥឡូវនេះ ចូរក្រោកឡើងចាកចេញពីស្រុកនេះ ហើយត្រឡប់ទៅស្រុកកំណើតរបស់អ្នកវិញចុះ!’”។
យើងនាំគ្នាក្រោកឡើងទៅបេត-អែល ហើយនៅទីនោះ។ ខ្ញុំនឹងសង់អាសនាមួយដល់ព្រះដែលតបនឹងខ្ញុំនៅថ្ងៃនៃទុក្ខវេទនារបស់ខ្ញុំ ហើយបានគង់នៅជាមួយខ្ញុំតាមផ្លូវដែលខ្ញុំបានធ្វើដំណើរ”។
ខ្ញុំនឹងលាបំណន់ដែលខ្ញុំបានបន់ ដល់ព្រះយេហូវ៉ា នៅចំពោះប្រជារាស្ត្រទាំងមូលរបស់ព្រះអង្គ។
ខ្ញុំនឹងលាបំណន់ដែលខ្ញុំបានបន់ ដល់ព្រះយេហូវ៉ា នៅចំពោះប្រជារាស្ត្រទាំងមូលរបស់ព្រះអង្គ
និងការដែលគាត់បានស្បថនឹងព្រះយេហូវ៉ា ហើយបានបន់ដល់ព្រះដ៏មានព្រះចេស្ដារបស់យ៉ាកុបថា៖
ពាក្យសរសើរតម្កើងរបស់ទូលបង្គំនៅក្នុងអង្គប្រជុំដ៏ធំ គឺមកពីព្រះអង្គ; ទូលបង្គំនឹងលាបំណន់ដែលទូលបង្គំបានបន់ នៅចំពោះអស់អ្នកដែលកោតខ្លាចព្រះអង្គ។
ឱព្រះអើយ ទូលបង្គំជាប់បំណន់ព្រះអង្គ ទូលបង្គំនឹងថ្វាយតង្វាយអរព្រះគុណដល់ព្រះអង្គ!
ដ្បិតគឺព្រះអង្គហើយ ឱព្រះអើយ ដែលឮពាក្យបន់របស់ទូលបង្គំ ព្រះអង្គបានប្រទានដល់ទូលបង្គំនូវមរតករបស់អ្នកដែលកោតខ្លាចព្រះនាមរបស់ព្រះអង្គ!
នោះទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះនាមរបស់ព្រះអង្គជារៀងរហូត ដើម្បីលាបំណន់ដែលទូលបង្គំបានបន់ ជារៀងរាល់ថ្ងៃ៕
ទូលបង្គំនឹងមកឯដំណាក់របស់ព្រះអង្គជាមួយតង្វាយដុត ទូលបង្គំនឹងលាបំណន់ដែលទូលបង្គំបានបន់ ដល់ព្រះអង្គ
ចូរបន់ ហើយលាបំណន់ដល់ព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នករាល់គ្នា ចូរឲ្យអស់អ្នកដែលនៅជុំវិញព្រះអង្គ នាំតង្វាយមកថ្វាយព្រះអង្គដែលគួរឲ្យកោតខ្លាចចុះ!
ដូច្នេះ ព្រះយេហូវ៉ានឹងធ្វើឲ្យជនជាតិអេហ្ស៊ីបស្គាល់អង្គទ្រង់ ហើយជនជាតិអេហ្ស៊ីបនឹងស្គាល់ព្រះយេហូវ៉ានៅថ្ងៃនោះ។ ពួកគេនឹងថ្វាយបង្គំព្រះអង្គដោយយញ្ញបូជា និងតង្វាយ ហើយបន់បំណន់ដល់ព្រះយេហូវ៉ា ព្រមទាំងលាបំណន់ផង។
ក្រោយពីប៉ូលបន្តស្នាក់នៅទីនោះជាយូរថ្ងៃ គាត់ក៏លាបងប្អូន ហើយចុះសំពៅទៅស៊ីរី; ព្រីស៊ីឡា និងអ័គីឡាក៏ទៅជាមួយគាត់ដែរ។ នៅកេងគ្រា ប៉ូលបានកោរសក់ ពីព្រោះគាត់បានបន់។