ដូច្នេះកូនអើយ ឥឡូវនេះចូរស្ដាប់តាមសំឡេងរបស់ម្ដាយចុះ។ ចូរក្រោកឡើង រត់គេចទៅឯឡាបាន់បងប្រុសរបស់ម្ដាយនៅហារ៉ាន
ដូច្នេះ កូនអើយ ឥឡូវនេះ ត្រូវស្តាប់ពាក្យម្តាយ ត្រូវរត់ទៅរកឡាបាន់ ជាបងប្រុសរបស់ម្ដាយ នៅឯស្រុកខារ៉ានទៅ
ឥឡូវនេះ កូនអើយ ចូរស្ដាប់ម្ដាយ គឺកូនត្រូវរត់ភៀសខ្លួនទៅនៅជាមួយលោកឡាបាន់ ជាឪពុកធំរបស់កូន នៅឯស្រុកខារ៉ានទៅ។
ដូច្នេះ កូនអើយ ត្រូវស្តាប់តាមអញឥឡូវ ចូរឯងរៀបចំរត់ទៅឯឡាបាន់ជាបងអញនៅខារ៉ានទៅ
ឥឡូវនេះកូនអើយ ចូរស្តាប់ម្តាយ គឺកូនត្រូវរត់ភៀសខ្លួនទៅនៅជាមួយឡាបាន់ ជាឪពុកធំរបស់កូននៅឯស្រុកខារ៉ានទៅ។
ថេរ៉ាបានយកអាប់រ៉ាមកូនប្រុសរបស់គាត់ និងឡុតកូនប្រុសរបស់ហារ៉ានជាចៅរបស់គាត់ ព្រមទាំងសារ៉ាយកូនប្រសាស្រីរបស់គាត់ ដែលជាប្រពន្ធរបស់អាប់រ៉ាមកូនប្រុសគាត់ ហើយចេញដំណើរជាមួយគ្នាពីអ៊ើរនៃជនជាតិខាល់ដេ ដើម្បីទៅដែនដីកាណាន ប៉ុន្តែនៅពេលមកដល់ហារ៉ាន ពួកគេក៏តាំងលំនៅនៅទីនោះ។
រេបិកាមានបងប្រុសម្នាក់ឈ្មោះឡាបាន់។ ឡាបាន់ក៏រត់ទៅរកបុរសនោះនៅខាងក្រៅ ត្រង់ប្រភពទឹកនោះ។
អ៊ីសាកមានអាយុសែសិបឆ្នាំ ពេលគាត់យករេបិកាធ្វើជាប្រពន្ធ ដែលរេបិកាជាកូនស្រីរបស់បេធូអែលជាជនជាតិអើរ៉ាមពីប៉ាដាន់-អើរ៉ាម ជាប្អូនស្រីរបស់ឡាបាន់ជនជាតិអើរ៉ាម។
ម្ដាយក៏និយាយនឹងគាត់ថា៖ “កូនអើយ សូមឲ្យបណ្ដាសារបស់ឯងធ្លាក់មកលើម្ដាយចុះ! គ្រាន់តែស្ដាប់តាមសំឡេងរបស់ម្ដាយ ហើយទៅយកឲ្យម្ដាយមក”។
ប៉ុន្តែមានគេជម្រាបពាក្យរបស់អេសាវកូនប្រុសច្បងរបស់រេបិកាដល់នាង នាងក៏ចាត់គេឲ្យទៅហៅយ៉ាកុបកូនប្រុសពៅរបស់នាងមក ហើយប្រាប់គាត់ថា៖ “មើល៍! អេសាវបងប្រុសរបស់ឯងកំពុងលួងខ្លួនឯង ដោយរៀបគម្រោងសម្លាប់ឯងហើយ!
ដូច្នេះឥឡូវនេះ កូនអើយ ចូរស្ដាប់តាមសំឡេងដែលម្ដាយបង្គាប់ឯងចុះ——
យ៉ាកុបបានចាកចេញពីបៀរ-សេបា ហើយធ្វើដំណើរឆ្ពោះទៅហារ៉ាន។
គឺយ៉ាងនេះឯងដែលអ៊ីសាកបញ្ជូនយ៉ាកុបទៅ យ៉ាកុបក៏ទៅប៉ាដាន់-អើរ៉ាម ទៅឯឡាបាន់កូនប្រុសរបស់បេធូអែលជនជាតិអើរ៉ាម ដែលជាបងប្រុសរបស់រេបិកាម្ដាយយ៉ាកុប និងអេសាវ។
ព្រមទាំងឃើញថា យ៉ាកុបស្ដាប់តាមឪពុក និងម្ដាយរបស់គាត់ ហើយចេញទៅប៉ាដាន់-អើរ៉ាម
ព្រះមានបន្ទូលនឹងយ៉ាកុបថា៖ “ចូរក្រោកឡើងទៅបេត-អែល ហើយរស់នៅទីនោះ។ នៅទីនោះ ចូរសង់អាសនាមួយដល់ព្រះដែលលេចមកដល់អ្នក កាលអ្នកបានរត់គេចពីមុខអេសាវបងប្រុសរបស់អ្នក”។
ភ្នែកដែលចំអកឡកឡឺយដាក់ឪពុក ព្រមទាំងមើលងាយដល់ការស្ដាប់បង្គាប់ម្ដាយ ក្អែកតាមជ្រលងភ្នំនឹងខ្វេះវាចេញ ហើយកូនឥន្ទ្រីនឹងស៊ីវាដែរ។
ប៉ុន្តែពេត្រុស និងពួកសាវ័កតបថា៖ “យើងខ្ញុំត្រូវតែស្ដាប់បង្គាប់ព្រះ ជាជាងស្ដាប់បង្គាប់មនុស្ស។