Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 27:43 - អាល់គីតាប

43 ឥឡូវ​នេះ​កូន​អើយ ចូរ​ស្តាប់​ម្តាយ គឺ​កូន​ត្រូវ​រត់​ភៀស​ខ្លួន​ទៅ​នៅ​ជា​មួយ​ឡាបាន់ ជា​ឪពុក​ធំ​របស់​កូន​នៅ​ឯ​ស្រុក​ខារ៉ាន​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

43 ដូច្នេះ​កូន​អើយ ឥឡូវនេះ​ចូរ​ស្ដាប់តាម​សំឡេង​របស់ម្ដាយ​ចុះ​។ ចូរ​ក្រោកឡើង រត់គេច​ទៅឯ​ឡាបាន់​បងប្រុស​របស់ម្ដាយ​នៅ​ហារ៉ាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

43 ដូច្នេះ កូន​អើយ ឥឡូវ​នេះ ត្រូវ​ស្តាប់​ពាក្យ​ម្តាយ ត្រូវ​រត់​ទៅ​រក​ឡាបាន់ ជា​បង​ប្រុស​របស់​ម្ដាយ នៅ​ឯ​ស្រុក​ខារ៉ាន​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

43 ឥឡូវ​នេះ កូន​អើយ ចូរ​ស្ដាប់​ម្ដាយ គឺ​កូន​ត្រូវ​រត់​ភៀស​ខ្លួន​ទៅ​នៅ​ជា​មួយ​លោក​ឡាបាន់ ជា​ឪពុក​ធំ​របស់​កូន នៅ​ឯ​ស្រុក​ខារ៉ាន​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

43 ដូច្នេះ កូន​អើយ ត្រូវ​ស្តាប់​តាម​អញ​ឥឡូវ ចូរ​ឯង​រៀប​ចំរត់​ទៅ​ឯ​ឡាបាន់​ជា​បង​អញ​នៅ​ខារ៉ាន​ទៅ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 27:43
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ថេរ៉ា​បាន​នាំ​អ៊ីប្រាំ​ជា​កូន និង​ឡូត​ដែល​ជា​កូន​របស់​ហារ៉ាន ហើយ​ត្រូវ​ជា​ចៅ​របស់​គាត់ ព្រម​ទាំង​នាំ​សារ៉ាយ ជា​កូន​ប្រសារ​ស្រី ដែល​ត្រូវ​ជា​ភរិយា​របស់​អ៊ីប្រាំ កូន​ប្រុស​របស់​គាត់ ចេញ​ដំណើរ​ជា​មួយ​គ្នា​ពី​ក្រុង​អ៊ើរ នៃ​ស្រុក​ខាល់ដេ ឆ្ពោះ​ទៅ​កាន់​ស្រុក​កាណាន។ ពួក​គាត់​បាន​នាំ​គ្នា​មក​ដល់​ស្រុក​ហារ៉ាន ហើយ​តាំង​ទី​លំនៅ​ក្នុង​ស្រុក​នោះ។


រ៉ហ្វ៊ីកា​មាន​បង​ប្រុស​ម្នាក់ ឈ្មោះ​ឡាបាន់ ឡាបាន់​ក៏​រត់​ចេញ​ទៅ​រក​បុរស​នោះ នៅ​ខាង​ក្រៅ​ជិត​អណ្តូង​ទឹក


ពេល​អ៊ីសា‌ហាក់​មាន​អាយុ​សែ‌សិប​ឆ្នាំ គាត់​បាន​រៀប​ការ​នឹង​រ៉ហ្វ៊ីកា ដែល​ត្រូវ​ជា​កូន​របស់​បេធូ‌អែល ជា​ជន‌ជាតិ​អើរ៉ាម នៅ​ស្រុក​ប៉ាដាន់‌អើររ៉ាម និង​ត្រូវ​ជា​ប្អូន​ស្រី​របស់​ឡាបាន់ ជន‌ជាតិ​អារ៉ាម។


ម្តាយ​តប​មក​វិញ​ថា៖ «កូន​អើយ ទុក​ឲ្យ​បណ្តាសា​នោះ​ធ្លាក់​មក​លើ​ម្តាយ​ចុះ! រីឯ​កូន​គ្រាន់​តែ​ស្តាប់​ពាក្យ​ម្តាយ​ប៉ុណ្ណោះ ចូរ​ទៅ​យក​កូន​ពពែ​មក»។


មាន​គេ​ជម្រាប​រ៉ហ្វ៊ីកា អំពី​បំណង​កូន​ច្បង​របស់​គាត់ គាត់​ក៏​ឲ្យ​គេ​ទៅ​ហៅ​យ៉ាកកូប ជា​កូន​ពៅ​មក​ប្រាប់​ថា៖ «មើល៍ អេសាវ​បង​របស់​កូន ចង់​សម្លាប់​កូន ដើម្បី​សង​គំនុំ។


ឥឡូវ​នេះ​កូន​អើយ ចូរ​ស្តាប់​ពាក្យ​ដែល​ម្តាយ​ប្រាប់​ឲ្យ​ធ្វើ។


យ៉ាកកូប​ចាក​ចេញ​ពី​ក្រុង​បៀរ‌សេបា​ឆ្ពោះ​ទៅ​កាន់​ស្រុក​ខារ៉ាន់។


បន្ទាប់​មក អ៊ីសា‌ហាក់​ឲ្យ​យ៉ាកកូប​ចេញ​ដំណើរ​ទៅ​ស្រុក​ប៉ាដាន់-អើរ៉ាម គឺ​ទៅ​ផ្ទះ​ឡាបាន់​ជា​កូន​របស់​បេធូ‌អែល ជន‌ជាតិ​អារ៉ាម ដែល​ត្រូវ​ជា​បង​ប្រុស​របស់​រ៉ហ្វ៊ីកា ម្តាយ​របស់​យ៉ាកកូប និង​អេសាវ។


គាត់​ឃើញ​យ៉ាកកូប​ធ្វើ​តាម​បង្គាប់​ឪពុក‌ម្តាយ ចេញ​ដំណើរ​ទៅ​ស្រុក​ប៉ាដាន់-អើរ៉ាម


អុលឡោះ​មាន​បន្ទូល​មក​កាន់​យ៉ាកកូប​ថា៖ «ចូរ​ក្រោក​ឡើង! ចូរ​ឡើង​ទៅ​ក្រុង​បេតអែល ហើយ​តាំង​ទី​លំនៅ នៅ​កន្លែង​នោះ​ទៅ។ អ្នក​ត្រូវ​សង់​អាសនៈ​មួយ​ជូន​ទ្រង់​ដែល​បាន​មក​ឲ្យ​អ្នក​ឃើញ នៅ​ពេល​អ្នក​រត់​គេច​ចេញ​ពី​អេសាវ ជា​បង​របស់​អ្នក»។


អ្នក​ណា​មើល‌ងាយ​ឪពុក ហើយ​មិន​ស្ដាប់​បង្គាប់​ម្ដាយ​ទេ អ្នក​នោះ​នឹង​ត្រូវ​ក្អែក​នៅ​ទឹក​ជ្រោះ​ចោះ​ភ្នែក ហើយ​ត្រូវ​ត្មាត​ស៊ី​សាច់។


យ៉ូណា‌ដាប់ ជា​កូន​របស់​រេកាប ហាម​កូន​ចៅ​របស់​ខ្លួន​មិន​ឲ្យ​ផឹក​ស្រា ពួក​គេ​ក៏​តម​ស្រា​រហូត​មក​ដល់​សព្វ​ថ្ងៃ គឺ​ពួក​គេ​ធ្វើ​តាម​បង្គាប់​បុព្វបុរស​របស់​ខ្លួន។ រីឯ​យើង​វិញ យើង​រំលឹក​ដាស់‌តឿន​អ្នក​រាល់​គ្នា​ជា​រៀង​រហូត​មក តែ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​បង្គាប់​យើង​ទេ។


ពេត្រុស និង​សាវ័ក​ឯ​ទៀតៗ​ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​ត្រូវ​ស្ដាប់​បង្គាប់​អុលឡោះ​ជា​ជាង​ស្ដាប់​បង្គាប់​មនុស្ស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម