លោកុប្បត្តិ 27:43 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦43 ដូច្នេះ កូនអើយ ឥឡូវនេះ ត្រូវស្តាប់ពាក្យម្តាយ ត្រូវរត់ទៅរកឡាបាន់ ជាបងប្រុសរបស់ម្ដាយ នៅឯស្រុកខារ៉ានទៅ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល43 ដូច្នេះកូនអើយ ឥឡូវនេះចូរស្ដាប់តាមសំឡេងរបស់ម្ដាយចុះ។ ចូរក្រោកឡើង រត់គេចទៅឯឡាបាន់បងប្រុសរបស់ម្ដាយនៅហារ៉ាន សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥43 ឥឡូវនេះ កូនអើយ ចូរស្ដាប់ម្ដាយ គឺកូនត្រូវរត់ភៀសខ្លួនទៅនៅជាមួយលោកឡាបាន់ ជាឪពុកធំរបស់កូន នៅឯស្រុកខារ៉ានទៅ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤43 ដូច្នេះ កូនអើយ ត្រូវស្តាប់តាមអញឥឡូវ ចូរឯងរៀបចំរត់ទៅឯឡាបាន់ជាបងអញនៅខារ៉ានទៅ សូមមើលជំពូកអាល់គីតាប43 ឥឡូវនេះកូនអើយ ចូរស្តាប់ម្តាយ គឺកូនត្រូវរត់ភៀសខ្លួនទៅនៅជាមួយឡាបាន់ ជាឪពុកធំរបស់កូននៅឯស្រុកខារ៉ានទៅ។ សូមមើលជំពូក |
ឯពាក្យរបស់យ៉ូណាដាប ជាកូនរេកាបដែលបានហាមដល់ពួកកូនចៅ មិនឲ្យផឹកស្រាទំពាំងបាយជូរ នោះបានសម្រេចហើយ ដ្បិតគេមិនផឹកសោះ ដរាបដល់សព្វថ្ងៃនេះ ពីព្រោះគេស្តាប់តាមបង្គាប់របស់បុព្វបុរសគេ ឯយើងវិញ យើងបាននិយាយនឹងអ្នករាល់គ្នា ព្រមទាំងក្រោកឡើងពីព្រលឹមស្រាង ដើម្បីប្រាប់ផង តែអ្នករាល់គ្នាមិនបានស្តាប់តាមយើងសោះ។