Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 28:5 - ព្រះគម្ពីរខ្មែរសាកល

5 គឺយ៉ាងនេះឯង​ដែល​អ៊ីសាក​បញ្ជូន​យ៉ាកុប​ទៅ យ៉ាកុប​ក៏​ទៅ​ប៉ាដាន់-អើរ៉ាម ទៅឯ​ឡាបាន់​កូនប្រុស​របស់​បេធូអែល​ជនជាតិអើរ៉ាម ដែលជា​បងប្រុស​របស់​រេបិកា​ម្ដាយ​យ៉ាកុប និង​អេសាវ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 លោក​អ៊ីសាក​ក៏​ឲ្យ​លោក​យ៉ាកុប​ចេញ​ទៅ ហើយ​គាត់​ក៏​ធ្វើ​ដំណើរ​ទៅ​ស្រុក​ប៉ាដាន់-អើរ៉ាម គឺ​ទៅ​ផ្ទះ​ឡាបាន់ ជា​កូន​បេធូ‌អែល​សាសន៍​អើរ៉ាម បង​ប្រុស​របស់​រេបិកា ដែល​ជា​ម្តាយរបស់​លោក​យ៉ាកុប និង​អេសាវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 បន្ទាប់​មក លោក​អ៊ីសាក​ឲ្យ​លោក​យ៉ាកុប​ចេញ​ដំណើរ​ទៅ​ស្រុក​ប៉ាដាន់-‌អើរ៉ាម គឺ​ទៅ​ផ្ទះ​លោក​ឡាបាន់​ជា​កូន​របស់​លោក​បេធូ‌អែល ជន‌ជាតិ​អារ៉ាម ដែល​ត្រូវ​ជា​បង​ប្រុស​របស់​លោក​ស្រី​រេបិកា ម្ដាយ​របស់​លោក​យ៉ាកុប និង​លោក​អេសាវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 នោះ​អ៊ីសាក​ឲ្យ​យ៉ាកុប​ទៅ គាត់​ក៏​ទៅ​ឯ​ស្រុក​ប៉ាដាន់-អើរ៉ាម ដល់​ឡាបាន់​ជា​កូន​បេធូ‌អែល​សាសន៍​អើរ៉ាម ជា​បង​រេបិកា​ដែល​ជា​ម្តាយ​យ៉ាកុប ហើយ​នឹង​អេសាវ។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 បន្ទាប់​មក អ៊ីសា‌ហាក់​ឲ្យ​យ៉ាកកូប​ចេញ​ដំណើរ​ទៅ​ស្រុក​ប៉ាដាន់-អើរ៉ាម គឺ​ទៅ​ផ្ទះ​ឡាបាន់​ជា​កូន​របស់​បេធូ‌អែល ជន‌ជាតិ​អារ៉ាម ដែល​ត្រូវ​ជា​បង​ប្រុស​របស់​រ៉ហ្វ៊ីកា ម្តាយ​របស់​យ៉ាកកូប និង​អេសាវ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 28:5
12 ការដាក់ឲ្យឆ្លើយតបគ្នា  

បេធូអែល​បាន​បង្កើត​រេបិកា​។ គឺ​ប្រាំបី​នាក់​នេះ​ហើយ ដែល​មីលកា​បាន​បង្កើត​ឲ្យ​ណាឃរ​ប្អូនប្រុស​របស់​អ័ប្រាហាំ​។


រួច​គាត់ និង​មនុស្ស​ដែល​នៅជាមួយ​គាត់​ក៏​ហូប និង​ផឹក ហើយ​ស្នាក់នៅមួយយប់​។ ពេល​ក្រោកឡើង​ពី​ព្រលឹម គាត់​ក៏​និយាយថា​៖ “សូម​បញ្ជូន​ខ្ញុំ​ទៅ​ឯ​ចៅហ្វាយ​របស់ខ្ញុំ​វិញ​ទៅ”។


អ៊ីសាក​មាន​អាយុ​សែសិប​ឆ្នាំ ពេល​គាត់​យក​រេបិកា​ធ្វើជា​ប្រពន្ធ ដែលរេបិកាជា​កូនស្រី​របស់​បេធូអែល​ជា​ជនជាតិអើរ៉ាម​ពី​ប៉ាដាន់-អើរ៉ាម ជា​ប្អូនស្រី​របស់​ឡាបាន់​ជនជាតិអើរ៉ាម​។


ដូច្នេះ​កូន​អើយ ឥឡូវនេះ​ចូរ​ស្ដាប់តាម​សំឡេង​របស់ម្ដាយ​ចុះ​។ ចូរ​ក្រោកឡើង រត់គេច​ទៅឯ​ឡាបាន់​បងប្រុស​របស់ម្ដាយ​នៅ​ហារ៉ាន


ចូរ​ក្រោកឡើង​ទៅ​ប៉ាដាន់-អើរ៉ាម ទៅឯ​ផ្ទះ​បេធូអែល​ឪពុក​របស់​ម្ដាយ​ឯង ហើយ​យក​ប្រពន្ធ​ពី​ទីនោះ​សម្រាប់​ខ្លួនឯង គឺ​ពី​ពួក​កូនស្រី​របស់​ឡាបាន់​បងប្រុស​របស់​ម្ដាយ​ឯង​ចុះ​។


យ៉ាកុប​បាន​បន្តដំណើរ​ទៅ​ស្រុក​របស់​បណ្ដា​ជាតិសាសន៍​នៃ​ទិសខាងកើត​។


យ៉ាកុប​ប្រាប់​រ៉ាជែល​ថា​គាត់​ជា​សាច់ញាតិ​របស់​ឪពុក​នាង ហើយ​ថា​គាត់​ជា​កូនប្រុស​របស់​រេបិកា ដូច្នេះ​នាង​ក៏​រត់ទៅ​ប្រាប់​ឪពុក​របស់នាង​។


ប៉ុន្តែ​នៅ​យប់​នោះ ព្រះ​យាង​មក​ជួប​ឡាបាន់​ជា​ជនជាតិអើរ៉ាម​ក្នុង​យល់សប្តិ ហើយ​មានបន្ទូល​នឹង​គាត់​ថា​៖ “ចូរ​ប្រយ័ត្ន​ខ្លួន កុំ​និយាយ​អ្វី​នឹង​យ៉ាកុប​ឡើយ ទោះ​ល្អ​ក្ដី អាក្រក់​ក្ដី”។


យ៉ាកុប​មកដល់​អ៊ីសាក​ឪពុក​របស់គាត់​នៅ​ម៉ាមរេ​ក្នុង​គារយ៉ាត់-អើបា (​គារយ៉ាត់-អើបា​គឺ​ហេប្រុន​) ជា​កន្លែងដែល​អ័ប្រាហាំ និង​អ៊ីសាក​បាន​រស់នៅបណ្ដោះអាសន្ន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម