Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 27:13 - ព្រះគម្ពីរខ្មែរសាកល

13 ម្ដាយ​ក៏​និយាយ​នឹង​គាត់​ថា​៖ “កូន​អើយ សូមឲ្យ​បណ្ដាសា​របស់ឯង​ធ្លាក់​មកលើ​ម្ដាយ​ចុះ​! គ្រាន់តែ​ស្ដាប់តាម​សំឡេង​របស់ម្ដាយ ហើយ​ទៅ​យក​ឲ្យ​ម្ដាយ​មក”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ម្តាយ​តប​មក​វិញ​ថា៖ «កូន​អើយ សូម​ឲ្យ​បណ្ដា‌សា​នោះ​ធ្លាក់​មក​លើ​ម្តាយ​វិញ​ចុះ កូន​គ្រាន់​តែ​ស្តាប់​តាមពាក្យ​ម្តាយ ហើយ​ទៅ​យក​ពពែ​មក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ម្ដាយ​តប​មក​វិញ​ថា៖ «កូន​អើយ ទុក​ឲ្យ​បណ្ដាសា​នោះ​ធ្លាក់​មក​លើ​ម្ដាយ​ចុះ! រីឯ​កូន​គ្រាន់​តែ​ស្ដាប់​ពាក្យ​ម្ដាយ​ប៉ុណ្ណោះ ចូរ​ទៅ​យក​កូន​ពពែ​មក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 នោះ​ម្តាយ​ប្រាប់​ថា កូន​អើយ សូម​ឲ្យ​សេចក្ដី​បណ្តាសា​នោះ​ធ្លាក់​មក​លើ​អញ​វិញ​ចុះ ឲ្យ​ឯង​គ្រាន់​តែ​ស្តាប់​តាម​អញ ហើយ​ទៅ​យក​ពពែ​មក​ឲ្យ​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ម្តាយ​តប​មក​វិញ​ថា៖ «កូន​អើយ ទុក​ឲ្យ​បណ្តាសា​នោះ​ធ្លាក់​មក​លើ​ម្តាយ​ចុះ! រីឯ​កូន​គ្រាន់​តែ​ស្តាប់​ពាក្យ​ម្តាយ​ប៉ុណ្ណោះ ចូរ​ទៅ​យក​កូន​ពពែ​មក»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 27:13
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​មានបន្ទូល​នឹង​នាង​ថា​៖ “មាន​ប្រជាជាតិ​ពីរ​នៅក្នុង​ផ្ទៃ​នាង មាន​ជាតិសាសន៍​ពីរ​ចេញពី​ពោះ​នាង ហើយ​បែកចេញពីគ្នា ជាតិសាសន៍​មួយ​នឹង​ខ្លាំង​ជាង​ជាតិសាសន៍​មួយ​ទៀត គឺ​កូនច្បង​នឹង​បម្រើ​កូនប្អូន”។


យ៉ាកុប​និយាយថា​៖ “សូម​ស្បថ​នឹង​ខ្ញុំ​នៅ​ថ្ងៃនេះ​មក​!”។ គាត់​ក៏​ស្បថ​នឹង​យ៉ាកុប ហើយ​លក់​សិទ្ធិកូនច្បង​ឲ្យ​យ៉ាកុប​។


គាត់​ក៏​ចេញទៅ យក​មក​ឲ្យ​ម្ដាយ​របស់គាត់ ហើយ​ម្ដាយ​របស់គាត់​ក៏​ធ្វើ​ម្ហូបដ៏ឆ្ងាញ់​តាមដែល​ឪពុក​របស់គាត់​ចូលចិត្ត​។


ដូច្នេះ​កូន​អើយ ឥឡូវនេះ​ចូរ​ស្ដាប់តាម​សំឡេង​របស់ម្ដាយ​ចុះ​។ ចូរ​ក្រោកឡើង រត់គេច​ទៅឯ​ឡាបាន់​បងប្រុស​របស់ម្ដាយ​នៅ​ហារ៉ាន


ដូច្នេះ​ឥឡូវនេះ កូន​អើយ ចូរ​ស្ដាប់តាម​សំឡេង​ដែល​ម្ដាយ​បង្គាប់​ឯង​ចុះ​——


ខ្ញុំ​ផ្ទាល់​នឹង​ធានា​សុវត្ថិភាព​របស់វា​; លោកឪពុក​អាច​ទារ​វា​ពី​ដៃ​របស់ខ្ញុំ​បាន​។ បើសិន​ខ្ញុំ​មិន​នាំ​វា​មក​ជូន​លោកឪពុក ហើយ​ដាក់​វា​នៅចំពោះ​លោកឪពុក​ទេ នោះ​ខ្ញុំ​នឹង​មានបាប​ចំពោះ​លោកឪពុក​អស់មួយជីវិត​។


ប្រជាជន​ទាំងអស់​ឆ្លើយ​ថា​៖ “ចូរឲ្យ​ឈាម​របស់​អ្នកនេះ​ធ្លាក់​មកលើ​យើង និង​កូនចៅ​របស់យើង​ចុះ​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម