លោកុប្បត្តិ 27:43 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥43 ឥឡូវនេះ កូនអើយ ចូរស្ដាប់ម្ដាយ គឺកូនត្រូវរត់ភៀសខ្លួនទៅនៅជាមួយលោកឡាបាន់ ជាឪពុកធំរបស់កូន នៅឯស្រុកខារ៉ានទៅ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល43 ដូច្នេះកូនអើយ ឥឡូវនេះចូរស្ដាប់តាមសំឡេងរបស់ម្ដាយចុះ។ ចូរក្រោកឡើង រត់គេចទៅឯឡាបាន់បងប្រុសរបស់ម្ដាយនៅហារ៉ាន សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦43 ដូច្នេះ កូនអើយ ឥឡូវនេះ ត្រូវស្តាប់ពាក្យម្តាយ ត្រូវរត់ទៅរកឡាបាន់ ជាបងប្រុសរបស់ម្ដាយ នៅឯស្រុកខារ៉ានទៅ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤43 ដូច្នេះ កូនអើយ ត្រូវស្តាប់តាមអញឥឡូវ ចូរឯងរៀបចំរត់ទៅឯឡាបាន់ជាបងអញនៅខារ៉ានទៅ សូមមើលជំពូកអាល់គីតាប43 ឥឡូវនេះកូនអើយ ចូរស្តាប់ម្តាយ គឺកូនត្រូវរត់ភៀសខ្លួនទៅនៅជាមួយឡាបាន់ ជាឪពុកធំរបស់កូននៅឯស្រុកខារ៉ានទៅ។ សូមមើលជំពូក |
លោកថេរ៉ាបាននាំលោកអាប់រ៉ាមជាកូន និងលោកឡុតដែលជាកូនរបស់លោកហារ៉ាន ហើយត្រូវជាចៅរបស់លោក ព្រមទាំងនាំនាងសារ៉ាយជាកូនប្រសាស្រី ដែលត្រូវជាភរិយារបស់លោកអាប់រ៉ាម កូនប្រុសរបស់លោក ចេញដំណើរជាមួយគ្នាពីក្រុងអ៊ើរនៃស្រុកខាល់ដេ ឆ្ពោះទៅកាន់ស្រុកកាណាន។ ពួកលោកបាននាំគ្នាមកដល់ស្រុកហារ៉ាន ហើយតាំងទីលំនៅក្នុងស្រុកនោះ។