ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 2:4 - ព្រះគម្ពីរខ្មែរសាកល

នេះ​ជា​ដើមកំណើត​របស់​បណ្ដាមេឃ និង​ផែនដី នៅគ្រា​ដែល​ត្រូវបាន​និម្មិតបង្កើត គឺ​នៅ​ថ្ងៃ​ដែល​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​បាន​បង្កើត​ផែនដី និង​បណ្ដាមេឃ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេះ​ហើយ​ជា​ដើម​កំណើត​នៃ​ផ្ទៃ​មេឃ និង​ផែន‌ដី នៅ​គ្រា​ដែល​ព្រះ​បាន​បង្កើត។ នៅ​គ្រា​ដែល​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​បាន​បង្កើត​ផែន‌ដី និង​ផ្ទៃ​មេឃ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នេះ​ហើយ​ជា​ដើម​កំណើត​របស់​ផ្ទៃ​មេឃ និង​ផែនដី នៅ​គ្រា​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មក។ ពេល​ព្រះ‌ជា‌អម្ចាស់​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នេះ​ហើយ​ជា​ដើម​កំណើត​នៃ​ផ្ទៃ​មេឃនឹងផែនដី ក្នុង​កាល​ដែល​បាន​កើត​មក គឺ​នៅ​វេលា​ដែល​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​បាន​ធ្វើ​ផែនដី នឹង​ផ្ទៃ​មេឃ​នោះ​ឯង

សូមមើលជំពូក

អាល់គីតាប

នេះ​ហើយ​ជា​ដើម​កំណើត​របស់​ផ្ទៃ​មេឃ និង​ផែនដី នៅ​គ្រា​ដែល​អុលឡោះ​បាន​បង្កើត​មក។ ពេលអុលឡោះ‌តាអាឡាជា​ម្ចាស់​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី

សូមមើលជំពូក



លោកុ‌ប្បត្តិ 2:4
27 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ដើមដំបូង ព្រះ​បាន​និម្មិតបង្កើត​បណ្ដាមេឃ និង​ផែនដី​។


ព្រះ​ប្រទានពរ​ពួកគេ ហើយ​ព្រះ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “ចូរ​បង្កើតកូន ចូរ​កើនចំនួនឡើង ចូរឲ្យ​មានពាសពេញ​លើ​ផែនដី ហើយ​បង្ក្រាប​វា ព្រមទាំង​គ្រប់គ្រង​លើ​ត្រីនៅក្នុងសមុទ្រ បក្សាបក្សីនៅលើអាកាស និង​សត្វមានជីវិត​គ្រប់ប្រភេទ​ដែល​រវើក​នៅលើ​ផែនដី”។


ព្រះ​មានបន្ទូលថា​៖ “ចូរឲ្យ​មាន​ពន្លឺ” នោះក៏​មាន​ពន្លឺ​។


ព្រះ​ទត​ឃើញ​របស់សព្វសារពើ​ដែល​ព្រះអង្គ​បាន​បង្កើត នោះ​មើល៍! វា​ល្អ​ណាស់​។ នោះក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទីប្រាំមួយ​៕


ព្រះ​ទ្រង់​ឃើញ​ថា ពន្លឺ​ល្អ​ហើយ​។ ព្រះ​ក៏​ញែក​ពន្លឺ​ចេញ​ពី​ភាពងងឹត​។


នេះ​ជា​វង្សត្រកូល​នៃ​ពួក​កូនប្រុស​របស់​ណូអេ គឺ​សិម ហាំ និង​យ៉ាផែត​: ក្រោយពី​ទឹកជំនន់ មាន​កូនប្រុស​ជាច្រើន​កើតមក​ដល់​ពួកគេ​។


នេះ​ជា​វង្សត្រកូល​របស់​សិម​: ពេល​សិម​មាន​អាយុ ១០០ ឆ្នាំ គឺ​ពីរ​ឆ្នាំ​ក្រោយពី​ទឹកជំនន់ គាត់​បង្កើត​អើប៉ាក់សាឌ​។


ដូច្នេះ ព្រះ​បាន​ប្រទានពរ​ថ្ងៃ​ទីប្រាំពីរ ហើយ​ញែក​ថ្ងៃនោះ​ជាវិសុទ្ធ ដ្បិត​នៅ​ថ្ងៃនោះ ព្រះ​បាន​សម្រាក​ពី​កិច្ចការ​ទាំងអស់​របស់ព្រះអង្គ​ដែល​ព្រះអង្គ​បាន​និម្មិតបង្កើត និង​ធ្វើ​។


នេះ​ជា​វង្សត្រកូល​របស់​អ៊ីសម៉ាអែល​កូនប្រុស​អ័ប្រាហាំ ដែល​ហាការ​ជនជាតិអេហ្ស៊ីប​ជា​បាវបម្រើស្រី​របស់​សារ៉ា បាន​បង្កើត​ឲ្យ​អ័ប្រាហាំ​:


នេះ​ជា​វង្សត្រកូល​របស់​អ៊ីសាក​កូនប្រុស​អ័ប្រាហាំ​: អ័ប្រាហាំ​បង្កើត​អ៊ីសាក


នេះ​ជា​វង្សត្រកូល​របស់​អេសាវ (​អេសាវ​គឺ​អេដំ​)​:


នេះ​ជា​វង្សត្រកូល​របស់​អេសាវ​ដូនតា​របស់​ជនជាតិអេដំ​នៅ​តំបន់ភ្នំ​សៀរ​។


នេះ​ជា​កំណត់ត្រា​វង្សត្រកូល​របស់​អ័ដាម​: នៅ​ថ្ងៃ​ដែល​ព្រះ​និម្មិតបង្កើត​មនុស្ស ព្រះអង្គ​បាន​បង្កើត​គេ​ឲ្យ​មាន​លក្ខណៈដូច​ព្រះ


ដ្បិត​តើ​នរណា​ជា​ព្រះ ក្រៅពី​ព្រះយេហូវ៉ា​? តើ​នរណា​ជា​ថ្មដា ក្រៅពី​ព្រះ​របស់យើង​?


ដ្បិត​ព្រះអង្គ​ទ្រង់​ធំឧត្ដម ក៏​ធ្វើ​កិច្ចការដ៏អស្ចារ្យ​ដែរ​; ព្រះអង្គ​តែមួយប៉ុណ្ណោះ​ជា​ព្រះ​!


ព្រះយេហូវ៉ា​ជា​ព្រះមហាក្សត្រ​នៃ​អ៊ីស្រាអែល ហើយ​ជា​ព្រះប្រោសលោះ​របស់ពួកគេ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​ជា​ដើម និង​ជា​ចុង​។ គ្មាន​ព្រះ​ណា​ក្រៅពី​យើង​ឡើយ​។


ពី​ខ្ញុំ យ៉ូហាន ជូនចំពោះ​ក្រុមជំនុំ​ទាំង​ប្រាំពីរ​នៅ​អាស៊ី‍។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត​មាន​ដល់​អ្នករាល់គ្នា ពី​ព្រះអង្គ​ដែល​គង់នៅ​សព្វថ្ងៃ គង់នៅ​តាំងពីដើម ហើយ​ដែល​ត្រូវ​យាង​មក និង​ពី​ព្រះវិញ្ញាណ​ប្រាំពីរ​ដែល​នៅចំពោះ​បល្ល័ង្ក​របស់​ព្រះអង្គ


ព្រះអម្ចាស់​ដ៏ជា​ព្រះ មានបន្ទូលថា​៖ “យើង​ជា ‘អាលផា’ និង​ជា ‘អូមេកា’ ជា​ព្រះដ៏មានព្រះចេស្ដា ដែល​មាននៅ​សព្វថ្ងៃ មាននៅ​តាំងពីដើម ហើយ​ដែល​ត្រូវ​យាង​មក”។


ដោយ​ពោលថា​៖ “ព្រះអម្ចាស់ ជា​ព្រះ​ដ៏មានព្រះចេស្ដា ជា​ព្រះ​ដែល​គង់នៅ​សព្វថ្ងៃ និង​គង់នៅ​តាំងពីដើម​អើយ​! យើងខ្ញុំ​សូម​អរព្រះគុណ​ព្រះអង្គ​! ដ្បិត​ព្រះអង្គ​បាន​ទទួល​ព្រះចេស្ដា​ដ៏ធំឧត្ដម​របស់ព្រះអង្គ ហើយ​បាន​សោយរាជ្យ​។


ពេលនោះ ខ្ញុំ​ឮ​ទូតសួគ៌​នៃ​ទឹក ពោលថា​៖ “ព្រះអង្គ​ដ៏វិសុទ្ធ​ដែល​គង់នៅ​សព្វថ្ងៃ ហើយ​គង់នៅ​តាំងពីដើម​អើយ​! ​ព្រះអង្គ​សុចរិតយុត្តិធម៌ ពីព្រោះ​ព្រះអង្គ​បាន​សម្រេច​ការទាំងនេះ