Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 1:31 - ព្រះគម្ពីរខ្មែរសាកល

31 ព្រះ​ទត​ឃើញ​របស់សព្វសារពើ​ដែល​ព្រះអង្គ​បាន​បង្កើត នោះ​មើល៍! វា​ល្អ​ណាស់​។ នោះក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទីប្រាំមួយ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ព្រះ‌ទ្រង់​ទត​អ្វីៗ​ទាំង​អស់​ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក ឃើញ​ថា​ល្អ​ប្រពៃ​ណាស់ នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទី​ប្រាំមួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ព្រះ‌ជាម្ចាស់​ទត​ឃើញ​អ្វីៗ​ទាំង​អស់ ដែល​ព្រះអង្គ​បាន​បង្កើត​មក ព្រះអង្គ​ឈ្វេង​យល់​ថា​ល្អ​ប្រសើរ​បំផុត​ហើយ។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​ប្រាំ​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 រួច​ព្រះ‌ទ្រង់​ទត​គ្រប់​ទាំង​របស់​ដែល​ទ្រង់​បាន​ធ្វើ​នោះ ក៏​ឃើញ​ថា ទាំង​អស់​ជា​ការ​ល្អ​ប្រពៃ នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​៦។

សូមមើលជំពូក ចម្លង

អាល់គីតាប

31 អុលឡោះ​ឃើញ​អ្វីៗ​ទាំង​អស់ ដែល​ទ្រង់​បាន​បង្កើត​មក អុលឡោះ​ឈ្វេង​យល់​ថា ល្អ​ប្រសើរ​បំផុត​ហើយ។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​ប្រាំ​មួយ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 1:31
21 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទីបី​។


នោះក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទីបួន​។


នោះក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទីប្រាំ​។


ព្រះ​ទ្រង់​ហៅ​ពន្លឺ​ថា “ថ្ងៃ” ហើយ​ហៅ​ភាពងងឹត​ថា “យប់”។ នោះក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទីមួយ​។


ព្រះ​ទ្រង់​ហៅ​លំហ​នោះ​ថា “មេឃ”។ នោះក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទីពីរ​។


នៅ​ថ្ងៃ​ទីប្រាំពីរ ព្រះ​បាន​បញ្ចប់​កិច្ចការ​របស់ព្រះអង្គ​ដែល​ព្រះអង្គ​បាន​ធ្វើ ហើយ​នៅ​ថ្ងៃ​ទីប្រាំពីរ​នោះ ព្រះអង្គ​បាន​សម្រាក​ពី​កិច្ចការ​ទាំងអស់​របស់ព្រះអង្គ ដែល​ព្រះអង្គ​បាន​ធ្វើ​។


ដូច្នេះ ព្រះ​បាន​ប្រទានពរ​ថ្ងៃ​ទីប្រាំពីរ ហើយ​ញែក​ថ្ងៃនោះ​ជាវិសុទ្ធ ដ្បិត​នៅ​ថ្ងៃនោះ ព្រះ​បាន​សម្រាក​ពី​កិច្ចការ​ទាំងអស់​របស់ព្រះអង្គ​ដែល​ព្រះអង្គ​បាន​និម្មិតបង្កើត និង​ធ្វើ​។


ព្រះយេហូវ៉ា​អើយ អស់ទាំង​ស្នាព្រះហស្ត​របស់ព្រះអង្គ​មានច្រើន​យ៉ាងណាហ្ន៎​! ព្រះអង្គ​បាន​បង្កើត​ទាំងអស់​នេះ​ដោយ​ព្រះប្រាជ្ញាញាណ​; ផែនដី​ពោរពេញ​ទៅដោយ​អ្វីដែលព្រះអង្គបាននិម្មិតបង្កើត​។


នៅពេល​ព្រះអង្គ​ប្រទាន​ដល់​វា វា​ក៏​ប្រមូលយក នៅពេល​ព្រះអង្គ​លា​ព្រះហស្ត​របស់ព្រះអង្គ វា​ក៏​ឆ្អែត​ដោយរបស់​ល្អ​។


សូមឲ្យ​សិរីរុងរឿង​របស់​ព្រះយេហូវ៉ា​នៅស្ថិតស្ថេរ​ជារៀងរហូត សូមឲ្យ​ព្រះយេហូវ៉ា​បាន​អរសប្បាយ​នឹង​ស្នាព្រះហស្ត​របស់ព្រះអង្គ​!


ព្រះអង្គ​ទ្រង់​ល្អ ហើយក៏​ប្រព្រឹត្តល្អ​ដែរ​; សូម​បង្រៀន​បទបញ្ញត្តិ​របស់ព្រះអង្គ​ដល់​ទូលបង្គំ​ផង​។


ព្រះយេហូវ៉ា​បាន​បង្កើត​របស់សព្វសារពើ​ដោយ​មាន​គោលបំណង​សម្រាប់​វា គឺ​សូម្បីតែ​មនុស្ស​អាក្រក់​ក៏​ព្រះអង្គ​បង្កើត​សម្រាប់​ថ្ងៃ​នៃ​មហន្តរាយ​ដែរ​។


ព្រះអង្គ​បាន​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​បាន​ល្អប្រពៃ តាម​ពេលវេលា​របស់វា​។ មួយវិញទៀត ព្រះអង្គ​បាន​ដាក់​សេចក្ដីអស់កល្បជានិច្ច​ក្នុង​ចិត្ត​របស់មនុស្ស​។ ទោះបីជាដូច្នេះក៏ដោយ ក៏​មនុស្ស​រកយល់​កិច្ចការ​ដែល​ព្រះ​ទ្រង់​ធ្វើ​តាំងពី​ដំបូង​ដល់​ចប់ មិនបានឡើយ​។


ដ្បិត​របស់​សព្វសារពើ​ដែល​ព្រះ​បាន​និម្មិតបង្កើត​សុទ្ធតែ​ល្អ ហើយ​ប្រសិនបើ​ទទួលយក​ដោយ​អរព្រះគុណ ក៏​គ្មានអ្វី​ដែលត្រូវបោះចោល​ឡើយ


ពីព្រោះ​របស់ទាំងនោះ​ត្រូវបាន​ញែកជាវិសុទ្ធ​ដោយ​ព្រះបន្ទូល​របស់​ព្រះ និង​ដោយ​ពាក្យទូលអង្វរជំនួស​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម