Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 25:12 - ព្រះគម្ពីរខ្មែរសាកល

12 នេះ​ជា​វង្សត្រកូល​របស់​អ៊ីសម៉ាអែល​កូនប្រុស​អ័ប្រាហាំ ដែល​ហាការ​ជនជាតិអេហ្ស៊ីប​ជា​បាវបម្រើស្រី​របស់​សារ៉ា បាន​បង្កើត​ឲ្យ​អ័ប្រាហាំ​:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 នេះ​ជា​កូន​ចៅ​របស់​លោក​អ៊ីស‌ម៉ា‌អែល កូន​លោក​អ័ប្រា‌ហាំ ដែល​នាង​ហាការ​សាសន៍​អេស៊ីព្ទ ជា​ស្រី​បម្រើ​របស់​លោក​ស្រី​សារ៉ា​បាន​បង្កើត​ឲ្យ​លោក​អ័ប្រា‌ហាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​អ៊ីស្មា‌អែល កូន​របស់​លោក​អប្រាហាំ ជា​កូន​ដែល​នាង​ហាការ អ្នក​បម្រើ​របស់​លោក​ស្រី​សារ៉ា បង្កើត​ជូន​លោក​អប្រាហាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 នេះ​ជា​ដំណ​វង្ស​ពី​អ៊ីស‌ម៉ាអែល ជា​កូន​អ័ប្រា‌ហាំ​ដែល​ហាការ​សាសន៍​អេស៊ីព្ទ ជា​បាវ​ស្រី​របស់​សារ៉ា​បាន​បង្កើត​ឲ្យ​គាត់

សូមមើលជំពូក ចម្លង

អាល់គីតាប

12 នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​អ៊ីស្មា‌អែល កូន​របស់​អ៊ីព្រហ៊ីម ជា​កូន​ដែល​ហាជើរ អ្នក​បម្រើ​របស់​សារ៉ា បង្កើត​ជូន​អ៊ីព្រហ៊ីម។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 25:12
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំណែកឯ​អ៊ីសម៉ាអែល​វិញ យើង​បាន​ឮ​អ្នក​ហើយ មើល៍! យើង​បាន​ឲ្យពរ​វា ហើយ​ធ្វើឲ្យ​វា​បង្កើតកូន ក៏​នឹង​បង្កើនចំនួន​វា​យ៉ាងច្រើនក្រៃលែង​ផង​! វា​នឹង​ផ្ដល់កំណើត​មេដឹកនាំ​ដប់ពីរ​នាក់ ហើយ​យើង​នឹង​ធ្វើឲ្យ​វា​ទៅជា​ប្រជាជាតិ​ដ៏ធំ​មួយ​។


រីឯ​កូន​របស់​ស្ត្រីដែលជាបាវបម្រើ​វិញ យើង​នឹង​ធ្វើឲ្យ​វា​ទៅជា​ប្រជាជាតិ​មួយ​ដែរ ពីព្រោះ​វា​ជា​ពូជពង្ស​របស់អ្នក”។


ចូរ​ក្រោកឡើង​ទៅ​លើក​ក្មេងប្រុស​ឡើង ហើយ​ត្រកង​វា​ដោយ​ដៃ​នាង​ចុះ ដ្បិត​យើង​នឹង​ធ្វើឲ្យ​វា​ទៅជា​ប្រជាជាតិ​ដ៏ធំ​មួយ”។


ពួកគេគឺ រោង​របស់​អេដំ អ៊ីសម៉ាអែល ម៉ូអាប់ និង​ពួកហាការ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម