លោកុប្បត្តិ 16:2 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ សារ៉ាយនិយាយនឹងអាប់រ៉ាមថា៖ “មើល៍! ព្រះយេហូវ៉ាបានរារាំងខ្ញុំមិនឲ្យបង្កើតកូន។ សូមចូលទៅឯបាវបម្រើស្រីរបស់ខ្ញុំចុះ ប្រហែលជាខ្ញុំអាចបានកូនតាមរយៈនាង”។ អាប់រ៉ាមក៏ស្ដាប់តាមសំឡេងរបស់សារ៉ាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយលោកស្រីសារ៉ាយជម្រាបលោកអាប់រ៉ាមថា៖ «មើល៍! ព្រះយេហូវ៉ាបានបង្ខាំងមិនឲ្យខ្ញុំមានកូនទេ ដូច្នេះ សូមលោកអញ្ជើញចូលទៅឯស្រីបម្រើរបស់ខ្ញុំចុះ ប្រហែលជាខ្ញុំនឹងបានកូនដោយសារនាង»។ លោកអាប់រ៉ាមក៏ស្តាប់តាមពាក្យរបស់លោកស្រីសារ៉ាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស្រីសារ៉ាយជម្រាបលោកអាប់រ៉ាមថា៖ «ដោយព្រះអម្ចាស់មិនប្រទានឲ្យខ្ញុំមានកូន ដូច្នេះ សូមលោកទៅយកស្រីបម្រើខ្ញុំទៅ ប្រហែលជាខ្ញុំនឹងបានកូនប្រុសមួយតាមរយៈនាង »។ លោកអាប់រ៉ាមក៏ស្ដាប់តាមពាក្យសម្ដីរបស់លោកស្រីសារ៉ាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះសារ៉ាយក៏និយាយទៅអាប់រ៉ាមថា មើល ព្រះយេហូវ៉ាទ្រង់បង្ខាំងមិនឲ្យខ្ញុំមានកូនទេ ហេតុនោះ សូមអ្នកអញ្ជើញចូលទៅឯបាវស្រីរបស់ខ្ញុំចុះ ប្រហែលជាខ្ញុំនឹងបានកូនដោយសារវា អាប់រ៉ាមក៏ស្តាប់តាម អាល់គីតាប សារ៉ាយជម្រាបអ៊ីប្រាំថា៖ «ដោយអុលឡោះតាអាឡាមិនប្រទានឲ្យខ្ញុំមានកូនដូច្នេះ សូមបងទៅយកស្រីបម្រើខ្ញុំទៅ ប្រហែលជាខ្ញុំ នឹងបានកូនប្រុសមួយតាមរយៈនាង»។ អ៊ីប្រាំក៏ស្តាប់តាមពាក្យសំដីរបស់សារ៉ាយ។ |
យើងនឹងឲ្យពរនាង ហើយឲ្យកូនប្រុសម្នាក់ដល់អ្នកតាមរយៈនាង។ យើងនឹងឲ្យពរនាង ហើយនាងនឹងបានជាម្ដាយនៃប្រជាជាតិនានា; អស់ទាំងស្ដេចនៃបណ្ដាជននឹងចេញមកពីនាង”។
នោះម្នាក់ក្នុងពួកគេនិយាយថា៖ “ឆ្នាំក្រោយយើងនឹងត្រឡប់មកឯអ្នកវិញជាមិនខានក្នុងពេលដដែលនេះ ហើយមើល៍! សារ៉ាប្រពន្ធរបស់អ្នកនឹងមានកូនប្រុសម្នាក់”។ ពេលនោះ សារ៉ាបានលួចស្ដាប់នៅមាត់ទ្វាររោងដែលនៅខាងក្រោយអ័ប្រាហាំ។
ពេលនោះ នាងបងនិយាយនឹងប្អូនថា៖ “ឪពុករបស់យើងចាស់ហើយ ក៏គ្មានមនុស្សប្រុសក្នុងស្រុកនេះចូលមកឯយើងតាមរបៀបពិភពលោកនេះដែរ។
ដ្បិតព្រះយេហូវ៉ាបានបិទផ្ទៃទាំងអស់របស់អ្នកដំណាក់អ័ប៊ីម្ម៉ាឡិចដោយសារតែសារ៉ាប្រពន្ធរបស់អ័ប្រាហាំ៕
អ៊ីសាកអធិស្ឋានទៅព្រះយេហូវ៉ាសម្រាប់ប្រពន្ធរបស់គាត់ ពីព្រោះនាងជាស្ត្រីអារ នោះព្រះយេហូវ៉ាក៏ប្រទានឲ្យតាមសេចក្ដីអធិស្ឋានរបស់គាត់ ហើយរេបិកាប្រពន្ធរបស់គាត់ក៏មានផ្ទៃពោះ។
មនុស្សនោះក៏ទូលថា៖ “ស្ត្រីដែលព្រះអង្គប្រទានមកឲ្យនៅជាមួយទូលបង្គំ នាងបានឲ្យពីដើមឈើនោះដល់ទូលបង្គំ ដូច្នេះទូលបង្គំក៏ហូប”។
ព្រះអង្គមានបន្ទូលនឹងអ័ដាមថា៖ “ដោយព្រោះអ្នកបានស្ដាប់តាមសំឡេងរបស់ប្រពន្ធអ្នក ហើយហូបពីដើមឈើដែលយើងបានបង្គាប់អ្នកថា: ‘កុំហូបពីវាឡើយ’ ដូច្នេះដីត្រូវបណ្ដាសាដោយសារតែអ្នកហើយ។ អ្នកនឹងហូបពីវាដោយការនឿយហត់ ក្នុងអស់ទាំងថ្ងៃនៃជីវិតរបស់អ្នក។
រ៉ាជែលនិយាយថា៖ “ព្រះបានផ្ដល់យុត្តិធម៌ឲ្យខ្ញុំហើយ។ ព្រះអង្គបានឮសំឡេងរបស់ខ្ញុំជាប្រាកដ ហើយប្រទានកូនប្រុសម្នាក់ដល់ខ្ញុំ”។ ដោយហេតុនេះ នាងដាក់ឈ្មោះកូននោះថា ដាន់។