Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 19:31 - ព្រះគម្ពីរខ្មែរសាកល

31 ពេលនោះ នាង​បង​និយាយ​នឹង​ប្អូន​ថា​៖ “ឪពុក​របស់យើង​ចាស់​ហើយ ក៏​គ្មាន​មនុស្សប្រុស​ក្នុង​ស្រុក​នេះ​ចូលមកឯ​យើង​តាម​របៀប​ពិភពលោកនេះ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ពេល​នោះ នាង​បង​និយាយ​ទៅ​កាន់​ប្អូន​ថា៖ «ឪពុក​យើង​ចាស់​ហើយ គ្មាន​ប្រុស​ណា​នៅ​ក្នុង​ស្រុក​នេះ ចូល​មក​យក​យើង​ធ្វើ​ជា​ប្រពន្ធ​ដូច​គេ​ឯង​នៅ​លើ​ផែន​ដី​នេះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ពេល​នោះ នាង​បង​និយាយ​ទៅ​កាន់​នាង​ពៅ​ថា៖ «ឪពុក​យើង​ចាស់​ហើយ ហើយ​នៅ​ក្នុង​ស្រុក​នេះ​ក៏​គ្មាន​ប្រុស​ណា​មក​យក​យើង​ធ្វើ​ជា​ប្រពន្ធ ដូច​គេ​ដូច​ឯង​ក្នុង​លោក​នេះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ចំណែក​នាង​បង​និយាយ​ទៅ​កាន់​ប្អូន​ថា ឪពុក​យើង​គាត់​ចាស់​ហើយ គ្មាន​ប្រុស​ណា​នៅ​គ្រប់​ក្នុង​ស្រុក​នេះ នឹង​ចូល​មក​ឯ​យើង​តាម​បវេណី​ផែនដី​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ពេល​នោះ បង​និយាយ​ទៅ​កាន់​ពៅ​ថា៖ «ឪពុក​យើង​ចាស់​ហើយ ហើយ​នៅ​ក្នុង​ស្រុក​នេះ ក៏​គ្មាន​ប្រុស​ណា​មក​យក​យើង​ធ្វើ​ជា​ប្រពន្ធ ដូច​គេ​ដូច​ឯង ក្នុង​លោក​នេះ​ឡើយ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 19:31
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ សារ៉ាយ​និយាយ​នឹង​អាប់រ៉ាម​ថា​៖ “មើល៍! ព្រះយេហូវ៉ា​បាន​រារាំង​ខ្ញុំ​មិនឲ្យ​បង្កើត​កូន​។ សូម​ចូលទៅ​ឯ​បាវបម្រើស្រី​របស់ខ្ញុំ​ចុះ ប្រហែលជា​ខ្ញុំ​អាច​បានកូន​តាមរយៈ​នាង”។ អាប់រ៉ាម​ក៏​ស្ដាប់តាម​សំឡេង​របស់​សារ៉ាយ​។


អាប់រ៉ាម​បាន​ចូលទៅឯ​ហាការ ហើយ​នាង​ក៏​មានផ្ទៃពោះ​។ នៅពេល​ឃើញ​ថា​ខ្លួន​មានផ្ទៃពោះ​ដូច្នេះ នាង​ក៏​មើលងាយ​ចៅហ្វាយស្រី​របស់ខ្លួន​។


គាត់​អើតមើល​សូដុម និង​កូម៉ូរ៉ា ព្រមទាំង​ផ្ទៃ​ដី​ទាំងមូល​នៃ​វាលទំនាប នោះ​មើល៍! គាត់​ក៏​ឃើញ​ផ្សែង​ពី​ដី ហុយឡើង​ដូចជា​ផ្សែង​ពី​ឡភ្លើង​។


រីឯ​មនុស្ស​បាន​រួមដំណេក​ជាមួយ​អេវ៉ា​ប្រពន្ធ​របស់គាត់ នោះ​នាង​ក៏​មានផ្ទៃពោះ ហើយ​បង្កើត​បាន​កាអ៊ីន​។ នាង​និយាយថា​៖ “ខ្ញុំ​បាន​ទទួល​មនុស្សប្រុស​ម្នាក់​ដោយ​ជំនួយពី​ព្រះយេហូវ៉ា”។


មាន​មនុស្សធំសម្បើម​នៅលើ​ផែនដី​ក្នុង​គ្រា​នោះ និង​ក្រោយមក​ដែរ គឺ​ពេលដែល​ពួក​កូនប្រុស​របស់​ព្រះ​បាន​ចូលទៅ​ឯ​ពួក​កូនស្រី​របស់​មនុស្ស ហើយ​ពួកនាង​បាន​បង្កើត​កូន​ឲ្យ​ពួកគេ​។ ពួកគេ​ជា​មនុស្ស​ខ្លាំងពូកែ​នា​សម័យបុរាណ ជា​មនុស្ស​មាន​កេរ្តិ៍ឈ្មោះ​។


នៅ​ថ្ងៃ​នោះ ស្រី​ប្រាំពីរ​នាក់​នឹង​ចាប់​ប្រុស​ម្នាក់ ទាំង​និយាយថា​៖ “ពួកខ្ញុំ​នឹង​ហូប​អាហារ​របស់ខ្លួន ហើយ​ស្លៀក​សម្លៀកបំពាក់​របស់ខ្លួន​។ សូមឲ្យ​តែ​ពួកខ្ញុំ​ត្រូវបាន​ហៅ​តាម​ឈ្មោះ​របស់អ្នក​ចុះ សូម​ដក​សេចក្ដីអាម៉ាស់​របស់ពួកខ្ញុំ​ចេញ​ផង​!”។


តាមពិត គាត់​មិន​ដឹង​ថា​ត្រូវ​និយាយ​អ្វី​ទេ ពីព្រោះ​ពួកគេ​ភ័យរន្ធត់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម