Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 3:12 - ព្រះគម្ពីរខ្មែរសាកល

12 មនុស្ស​នោះ​ក៏​ទូលថា​៖ “ស្ត្រី​ដែល​ព្រះអង្គ​ប្រទានមក​ឲ្យ​នៅជាមួយ​ទូលបង្គំ នាង​បាន​ឲ្យ​ពី​ដើមឈើ​នោះ​ដល់​ទូលបង្គំ ដូច្នេះ​ទូលបង្គំ​ក៏​ហូប”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 បុរស​ឆ្លើយ​ថា៖ «ស្ត្រី​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ឲ្យ​នៅ​ជា‌មួយ​ទូល‌បង្គំ នាង​បាន​ឲ្យ​ផ្លែ​ឈើ​នោះ​មក​ទូល‌បង្គំ ទូល‌បង្គំ​ក៏​ទទួល​ទាន​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 បុរស​ឆ្លើយ​ថា៖ «ស្ត្រី​ដែល​ព្រះអង្គ​ប្រទាន​ឲ្យ​មក​នៅ​ជា​មួយ​ទូលបង្គំ​នោះ បាន​ឲ្យ​ផ្លែ​ឈើ​ទូលបង្គំ ហើយ​ទូលបង្គំ​ក៏​ទទួល​ទាន​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 អ័ដាម​ទូល​ទ្រង់​ថា ស្ត្រី​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​នៅ​ជា​មួយ​នឹង​ទូលបង្គំ វា​ឲ្យ​ផ្លែ​ឈើ​នោះ​មក​ទូលបង្គំ ទូលបង្គំ​ក៏​ទទួល​ទាន​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 បុរស​ឆ្លើយ​ថា៖ «ស្ត្រី​ដែល​អុលឡោះ​ប្រទាន​ឲ្យ​មក​នៅ​ជា​មួយ​ខ្ញុំ​នោះ បាន​ឲ្យ​ផ្លែ​ឈើ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ទទួល​ទាន​ដែរ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 3:12
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​មានបន្ទូល​ទៀត​ថា​៖ “មនុស្ស​នៅ​តែម្នាក់ឯង​មិន​ល្អ​ទេ យើង​នឹង​បង្កើត​អ្នកជំនួយ​ម្នាក់​សម្រាប់​គេ ដែល​សម​នឹង​គេ”។


មនុស្ស​បាន​ដាក់ឈ្មោះ​ឲ្យ​សត្វស្រុក​គ្រប់ប្រភេទ បក្សាបក្សីនៅលើអាកាស និង​សត្វព្រៃ​គ្រប់ប្រភេទ​នៃទីវាល​។ ប៉ុន្តែ​សម្រាប់​អ័ដាម គាត់​រក​អ្នកជំនួយ​ដែល​សម​នឹង​គាត់​មិនបានឡើយ​។


បន្ទាប់មក ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​បាន​បង្កើត​មនុស្សស្រី​ម្នាក់​ពី​ឆ្អឹងជំនីរ​ដែល​ព្រះអង្គ​បាន​យកចេញ​ពី​មនុស្ស​នោះ ហើយ​នាំ​នាង​មក​ឯ​មនុស្ស​នោះ​។


ព្រះអង្គ​មានបន្ទូលថា​៖ “តើ​នរណា​ប្រាប់​អ្នក​ថា​អ្នក​នៅ​ខ្លួនទទេ​ដូច្នេះ​? តើ​អ្នក​បាន​ហូប​ពី​ដើមឈើ​ដែល​យើង​បាន​បង្គាប់​អ្នក​មិន​ឲ្យ​ហូប​ពី​វា​ឬ​?”។


ភាពល្ងីល្ងើ​របស់​មនុស្ស​បំផ្លាញ​ផ្លូវ​របស់ខ្លួន ប៉ុន្តែ​ចិត្ត​អ្នកនោះ​ច្រឡោតខឹង​នឹង​ព្រះយេហូវ៉ា​វិញ​។


អ្នកដែល​លាក់បាំង​ការបំពាន​របស់ខ្លួន​នឹង​មិន​ចម្រើនឡើង​ឡើយ រីឯ​អ្នកដែល​សារភាព ហើយ​បោះបង់ចោល​វិញ នឹង​ត្រូវបាន​អាណិតមេត្តា​។


ប៉ុន្តែ​គាត់​ចង់​បង្ហាញថា​ខ្លួន​សុចរិត ក៏​ទូល​សួរ​ព្រះយេស៊ូវ​ថា៖ “ចុះ​នរណា​ជា​អ្នកជិតខាង​របស់ខ្ញុំ​?”។


ពោលគឺ ពួកគេ​មិន​បាន​ចុះចូល​នឹង​សេចក្ដីសុចរិត​របស់​ព្រះ ដោយ​មិនយល់​សេចក្ដីសុចរិត​របស់​ព្រះ ហើយ​ព្យាយាម​តាំង​សេចក្ដីសុចរិត​របស់ខ្លួនឯង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម