គាត់រើចេញពីទីនោះទៅតំបន់ភ្នំនៅខាងកើតបេត-អែល រួចដំឡើងរោងរបស់គាត់នៅខាងលិចបេត-អែល និងខាងកើតអៃ។ នៅទីនោះ គាត់សង់អាសនាមួយទៀតដល់ព្រះយេហូវ៉ា ហើយស្រែកហៅព្រះនាមរបស់ព្រះយេហូវ៉ា។
លោកុប្បត្តិ 12:7 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ ព្រះយេហូវ៉ាបានលេចមកដល់អាប់រ៉ាម ហើយមានបន្ទូលថា៖ “យើងនឹងប្រគល់ទឹកដីនេះដល់ពូជពង្សរបស់អ្នក”។ អាប់រ៉ាមក៏សង់អាសនាមួយនៅទីនោះ ដល់ព្រះយេហូវ៉ាដែលលេចមកដល់គាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះយេហូវ៉ាបានលេចមកឲ្យលោកអាប់រ៉ាមឃើញ ហើយមានព្រះបន្ទូលថា៖ «យើងនឹងឲ្យស្រុកនេះដល់ពូជពង្សរបស់អ្នក»។ ដូច្នេះ លោកក៏សង់អាសនាមួយនៅទីនោះថ្វាយព្រះយេហូវ៉ា ដែលបានលេចមកឲ្យលោកឃើញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់បានយាងមកឲ្យលោកអាប់រ៉ាមឃើញ ហើយមានព្រះបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក»។ នៅទីនោះ លោកអាប់រ៉ាមបានសង់អាសនៈមួយ សម្រាប់ថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ដែលបានយាងមកឲ្យលោកឃើញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់លេចមកឲ្យអាប់រ៉ាមឃើញ ហើយមានបន្ទូលថា អញនឹងឲ្យស្រុកនេះដល់ពូជឯង រួចនៅទីនោះគាត់ក៏ស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា ដែលទ្រង់លេចមកឲ្យឃើញនោះ អាល់គីតាប អុលឡោះតាអាឡាបានមកឲ្យអ៊ីប្រាំឃើញ ហើយមានបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះ ដល់ពូជពង្សរបស់អ្នក»។ នៅទីនោះ អ៊ីប្រាំបានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា ដែលបានមកឲ្យគាត់ឃើញ។ |
គាត់រើចេញពីទីនោះទៅតំបន់ភ្នំនៅខាងកើតបេត-អែល រួចដំឡើងរោងរបស់គាត់នៅខាងលិចបេត-អែល និងខាងកើតអៃ។ នៅទីនោះ គាត់សង់អាសនាមួយទៀតដល់ព្រះយេហូវ៉ា ហើយស្រែកហៅព្រះនាមរបស់ព្រះយេហូវ៉ា។
ដ្បិតទឹកដីទាំងអស់នេះដែលអ្នកមើលឃើញ យើងនឹងប្រគល់ដល់អ្នក និងដល់ពូជពង្សរបស់អ្នកជារៀងរហូត។
ចូរក្រោកឡើងដើរក្នុងទឹកដីនេះ តាមបណ្ដោយ និងទទឹងរបស់វាចុះ ដ្បិតយើងនឹងប្រគល់ទឹកដីនេះដល់អ្នក”។
អាប់រ៉ាមក៏រើរោងទៅរស់នៅក្បែរដើមអូករបស់ម៉ាមរេដែលនៅហេប្រុន ហើយសង់អាសនាមួយដល់ព្រះយេហូវ៉ានៅទីនោះ៕
ជាកន្លែងនៃអាសនាដែលគាត់បានសង់នៅទីនោះកាលពីមុន។ នៅទីនោះ អាប់រ៉ាមស្រែកហៅព្រះនាមរបស់ព្រះយេហូវ៉ា។
នៅថ្ងៃនោះ ព្រះយេហូវ៉ាបានតាំងសម្ពន្ធមេត្រីមួយជាមួយអាប់រ៉ាមដោយមានបន្ទូលថា៖ “យើងបានប្រគល់ទឹកដីនេះដល់ពូជពង្សរបស់អ្នក ចាប់ពីទន្លេអេហ្ស៊ីបរហូតដល់ទន្លេធំ គឺទន្លេអ៊ើប្រាត
លុះពេលអាប់រ៉ាមមានអាយុកៅសិបប្រាំបួនឆ្នាំ ព្រះយេហូវ៉ាលេចមកដល់អាប់រ៉ាម ហើយមានបន្ទូលនឹងគាត់ថា៖ “យើងជាព្រះដ៏មានព្រះចេស្ដា។ ចូរដើរនៅចំពោះយើង ហើយឲ្យបានគ្រប់លក្ខណ៍ចុះ។
យើងនឹងប្រគល់ទឹកដីដែលអ្នកស្នាក់នៅបណ្ដោះអាសន្ន គឺដែនដីកាណានទាំងមូលដល់អ្នក និងពូជពង្សជំនាន់ក្រោយរបស់អ្នក ទុកជាកម្មសិទ្ធិដ៏អស់កល្បជានិច្ច ហើយយើងនឹងធ្វើជាព្រះរបស់ពួកគេ”។
បន្ទាប់មក ព្រះយេហូវ៉ាលេចមកដល់អ័ប្រាហាំនៅក្បែរដើមអូករបស់ម៉ាមរេ ពេលគាត់កំពុងអង្គុយនៅមាត់ទ្វាររោងក្រោមកម្ដៅថ្ងៃ។
លុះទៅដល់កន្លែងដែលព្រះបានប្រាប់គាត់ហើយ អ័ប្រាហាំក៏សង់អាសនាមួយនៅទីនោះ រួចរៀបចំអុស ហើយចងអ៊ីសាកកូនប្រុសរបស់គាត់ផ្ដេកលើអាសនា នៅលើអុស។
ព្រះយេហូវ៉ាដ៏ជាព្រះនៃមេឃ ដែលយកខ្ញុំចេញពីផ្ទះរបស់ឪពុកខ្ញុំ និងពីស្រុកនៃសាច់ញាតិរបស់ខ្ញុំ ជាព្រះអង្គដែលមានបន្ទូលនឹងខ្ញុំ ហើយស្បថនឹងខ្ញុំថា: ‘យើងនឹងឲ្យទឹកដីនេះដល់ពូជពង្សរបស់អ្នក’ គឺព្រះអង្គនឹងចាត់ទូតសួគ៌របស់ព្រះអង្គឲ្យទៅខាងមុខអ្នក ដូច្នេះអ្នកនឹងយកប្រពន្ធឲ្យកូនប្រុសរបស់ខ្ញុំពីទីនោះបាន។
ដូច្នេះ អ៊ីសាកក៏សង់អាសនាមួយនៅទីនោះ ហើយស្រែកហៅព្រះនាមរបស់ព្រះយេហូវ៉ា រួចដំឡើងរោងរបស់គាត់នៅទីនោះ។ ពួកបាវបម្រើរបស់អ៊ីសាកក៏ជីកអណ្ដូងមួយនៅទីនោះដែរ។
ចូររស់នៅបណ្ដោះអាសន្នក្នុងទឹកដីនេះ ហើយយើងនឹងនៅជាមួយអ្នក ព្រមទាំងឲ្យពរអ្នក ដ្បិតយើងនឹងប្រគល់ទឹកដីទាំងអស់នេះទៅអ្នក និងពូជពង្សរបស់អ្នក; យើងនឹងបញ្ជាក់សម្បថដែលយើងបានស្បថនឹងអ័ប្រាហាំឪពុករបស់អ្នក។
ពេលនោះមើល៍! ព្រះយេហូវ៉ាទ្រង់ឈរពីលើជណ្ដើរ ហើយមានបន្ទូលថា៖ “យើងជាយេហូវ៉ាព្រះរបស់អ័ប្រាហាំជីតារបស់អ្នក និងជាព្រះរបស់អ៊ីសាក។ យើងនឹងប្រគល់ទឹកដីដែលអ្នកកំពុងដេកនៅលើនេះដល់អ្នក និងពូជពង្សរបស់អ្នក។
សូមឲ្យព្រះអង្គប្រទានដល់ឯង និងពូជពង្សរបស់ឯងដែលនៅជាមួយឯង នូវពររបស់អ័ប្រាហាំ ដើម្បីឲ្យឯងបានយកទឹកដីដែលឯងស្នាក់នៅបណ្ដោះអាសន្នជាកម្មសិទ្ធិ គឺទឹកដីដែលព្រះបានប្រទានដល់អ័ប្រាហាំ”។
យ៉ាកុបដាក់ឈ្មោះកន្លែងនោះថា ព្នីអែល ពីព្រោះគាត់ថា៖ “ខ្ញុំបានឃើញព្រះមុខទល់នឹងមុខ ប៉ុន្តែជីវិតរបស់ខ្ញុំត្រូវបានរំដោះឲ្យរួច”។
រីឯទឹកដីដែលយើងបានឲ្យដល់អ័ប្រាហាំ និងអ៊ីសាក យើងនឹងឲ្យដល់អ្នក ហើយយើងនឹងឲ្យទឹកដីនោះដល់ពូជពង្សជំនាន់ក្រោយរបស់អ្នកដែរ”។
នៅទីនោះ យ៉ាកុបសង់អាសនាមួយ ហើយដាក់ឈ្មោះកន្លែងនោះថា “អែល បេត-អែល” ដ្បិតនៅទីនោះ ព្រះបានលេចមកដល់គាត់ កាលគាត់បានរត់គេចពីមុខបងប្រុសរបស់គាត់។
យ៉ូសែបនិយាយនឹងបងប្អូនរបស់គាត់ថា៖ “ខ្ញុំជិតស្លាប់ហើយ ក៏ប៉ុន្តែព្រះនឹងយាងមករកអ្នករាល់គ្នាជាប្រាកដ ហើយនាំអ្នករាល់គ្នាឡើងពីស្រុកនេះទៅស្រុកដែលព្រះអង្គបានស្បថនឹងអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប”។
បន្ទាប់មក ណូអេបានសង់អាសនាមួយដល់ព្រះយេហូវ៉ា ហើយយកពីអស់ទាំងសត្វជើងបួនបរិសុទ្ធ និងពីអស់ទាំងបក្សាបក្សីបរិសុទ្ធ មកថ្វាយជាតង្វាយដុតនៅលើអាសនានោះ។
ព្រះមិនបានប្រទានមរតកដល់លោកនៅទីនេះទេ សូម្បីតែដីប៉ុនបាតជើង ប៉ុន្តែព្រះអង្គទ្រង់សន្យាថា នឹងប្រទានស្រុកនេះទុកជាកម្មសិទ្ធិដល់លោក និងពូជពង្សជំនាន់ក្រោយរបស់លោក ទោះបីជាលោកគ្មានកូនក៏ដោយ។
នេះមានន័យថា មិនមែនកូនៗខាងសាច់ឈាមទេ ដែលជាកូនរបស់ព្រះ ផ្ទុយទៅវិញ គឺកូននៃសេចក្ដីសន្យាទេ ដែលត្រូវរាប់ជាពូជពង្ស។
រីឯសេចក្ដីសន្យារបស់ព្រះ ត្រូវបានសន្យាដល់អ័ប្រាហាំ និងពូជពង្សម្នាក់របស់លោក។ ព្រះអង្គមិនបានមានបន្ទូលថា៖ “ដល់ពូជពង្សទាំងឡាយ” ហាក់ដូចជាសំដៅលើមនុស្សជាច្រើននោះទេ គឺមានបន្ទូលថា៖“ដល់ពូជពង្សម្នាក់របស់អ្នក” ហាក់ដូចជាសំដៅលើម្នាក់ប៉ុណ្ណោះ ពោលគឺព្រះគ្រីស្ទ។
បងប្អូនអើយ ចំណែកឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាជាកូននៃសេចក្ដីសន្យាដូចអ៊ីសាកដែរ។
អ្នកទាំងនេះសុទ្ធតែស្លាប់ទាំងមានជំនឿ ដោយមិនបានទទួលអ្វីៗដែលត្រូវបានសន្យានោះទេ ប៉ុន្តែពួកគេបានឃើញ ហើយបានអបអរទទួលការទាំងនោះពីចម្ងាយ ព្រមទាំងសារភាពថា ខ្លួនឯងជាជនបរទេស និងជាជនរស់នៅបណ្ដោះអាសន្ននៅលើផែនដីនេះ។
ដោយសារតែជំនឿ កាលអ័ប្រាហាំត្រូវបានត្រាស់ហៅឲ្យចេញដំណើរទៅកន្លែងមួយដែលត្រូវទទួលជាមរតក លោកក៏ស្ដាប់បង្គាប់ ហើយចេញដំណើរទៅទាំងមិនដឹងថាខ្លួនកំពុងទៅកន្លែងណាផង។