Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:7 - ព្រះគម្ពីរខ្មែរសាកល

7 ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​មេឃ ដែល​យក​ខ្ញុំ​ចេញ​ពី​ផ្ទះ​របស់​ឪពុក​ខ្ញុំ និង​ពី​ស្រុក​នៃ​សាច់ញាតិ​របស់ខ្ញុំ ជា​ព្រះអង្គដែល​មានបន្ទូល​នឹង​ខ្ញុំ ហើយ​ស្បថ​នឹង​ខ្ញុំ​ថា​: ‘យើង​នឹង​ឲ្យ​ទឹកដី​នេះ​ដល់​ពូជពង្ស​របស់អ្នក’ គឺ​ព្រះអង្គ​នឹង​ចាត់​ទូតសួគ៌​របស់ព្រះអង្គ​ឲ្យទៅ​ខាងមុខ​អ្នក ដូច្នេះ​អ្នក​នឹង​យក​ប្រពន្ធ​ឲ្យ​កូនប្រុស​របស់ខ្ញុំ​ពី​ទីនោះ​បាន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ស្ថាន​សួគ៌ ដែល​បាន​យក​ខ្ញុំ​ចេញ​ពី​ក្រុម​គ្រួសារ​ឪពុក​របស់​ខ្ញុំ និង​ពី​ស្រុក​កំណើត​របស់​ខ្ញុំ​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ហើយ​ស្បថ​នឹង​ខ្ញុំ​ថា "យើង​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ‌ពង្ស​របស់​អ្នក" ព្រះ‌អង្គ​នោះ​នឹង​ចាត់​ទេវតា​របស់​ព្រះ‌អង្គ​ឲ្យ​ទៅ​មុន​អ្នក ដើម្បី​ឲ្យ​អ្នក​បានដណ្ដឹង​ប្រពន្ធ​ពី​ស្រុក​នោះ មក​ឲ្យ​កូន​ប្រុស​របស់​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ស្ថាន​បរម‌សុខ ដែល​បាន​យក​ខ្ញុំ​ចេញ​ពី​ញាតិ‌សន្ដាន និង​ពី​ស្រុក​កំណើត​របស់​ខ្ញុំ ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ និង​បាន​សន្យា​ជា​មួយ​ខ្ញុំ​ថា ទ្រង់​ពិត​ជា​នឹង​ប្រគល់​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​ខ្ញុំ។ ដូច្នេះ ព្រះអង្គ​មុខ​ជា​ចាត់​ទេវតា​របស់​ព្រះអង្គ​ឲ្យ​ទៅ​មុន​អ្នក ដើម្បី​ឲ្យ​អ្នក​ដណ្ដឹង​កូន​ស្រី​ម្នាក់​ពី​ស្រុក​នោះ មក​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ប្រុស​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ស្ថាន​សួគ៌ ដែល​បាន​យក​អញ​ចេញ​ពី​ផ្ទះ​ឪពុក​អញ ហើយ​ពី​ស្រុក​កំណើត​របស់​អញ​មក ដែល​ទ្រង់​បាន​មាន​បន្ទូល​នឹង​អញ ទាំង​ស្បថ​ថា អញ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ​ឯង ព្រះ‌អង្គ​នោះ​ទ្រង់​នឹង​ចាត់​ទេវតា​ទ្រង់​ទៅ​មុន​ឯង ដូច្នេះ ឯង​នឹង​បាន​យក​ប្រពន្ធ​ពី​នោះ​មក​ឲ្យ​កូន​អញ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​សូរ៉កា ដែល​បាន​យក​ខ្ញុំ​ចេញ​ពី​ញាតិ​សន្តាន និង​ពី​ស្រុក​កំណើត​របស់​ខ្ញុំ ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ និង​បាន​សន្យា​ជា​មួយ​ខ្ញុំ​ថា ទ្រង់​ពិត​ជា​នឹង​ប្រគល់​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​ខ្ញុំ។ ដូច្នេះ អុលឡោះ​មុខ​ជា​ចាត់​ម៉ាឡា‌អ៊ីកាត់​របស់​ទ្រង់ ឲ្យ​នាំ​អ្នក ដើម្បី​ឲ្យ​អ្នក​ដណ្តឹង​កូន​ស្រី​ម្នាក់​ពី​ស្រុក​នោះ មក​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ប្រុស​ខ្ញុំ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:7
39 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ទឹកដី​ទាំងអស់​នេះ​ដែល​អ្នក​មើលឃើញ យើង​នឹង​ប្រគល់​ដល់​អ្នក និង​ដល់​ពូជពង្ស​របស់អ្នក​ជារៀងរហូត​។


នៅ​ថ្ងៃ​នោះ ព្រះយេហូវ៉ា​បាន​តាំង​សម្ពន្ធមេត្រី​មួយ​ជាមួយ​អាប់រ៉ាម​ដោយ​មានបន្ទូលថា​៖ “យើង​បាន​ប្រគល់​ទឹកដី​នេះ​ដល់​ពូជពង្ស​របស់អ្នក ចាប់ពី​ទន្លេ​អេហ្ស៊ីប​រហូតដល់​ទន្លេ​ធំ គឺ​ទន្លេ​អ៊ើប្រាត


ទូតសួគ៌​របស់​ព្រះយេហូវ៉ា​បាន​ជួប​នាង​នៅក្បែរ​ប្រភពទឹក​ក្នុង​ទីរហោស្ថាន គឺ​ក្បែរ​ប្រភពទឹក​តាម​ផ្លូវ​ទៅ​ស៊ើរ


យើង​នឹង​ប្រគល់​ទឹកដី​ដែល​អ្នក​ស្នាក់នៅបណ្ដោះអាសន្ន គឺ​ដែនដី​កាណាន​ទាំងមូល​ដល់​អ្នក និង​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នក ទុកជា​កម្មសិទ្ធិ​ដ៏អស់កល្បជានិច្ច ហើយ​យើង​នឹង​ធ្វើជា​ព្រះ​របស់​ពួកគេ”។


ព្រះ​ទ្រង់​ឮ​សំឡេង​របស់​ក្មេងប្រុស​នោះ ហើយ​ទូតសួគ៌​របស់​ព្រះ​ក៏​ហៅ​ហាការ​ពី​លើមេឃ​មក និយាយ​នឹង​នាង​ថា​៖ “ហាការ​អើយ តើ​នាង​មាន​រឿង​អ្វី​? កុំ​ខ្លាច​ឡើយ ដ្បិត​ព្រះ​ទ្រង់​ឮ​សំឡេង​របស់​ក្មេងប្រុស​នោះ ពី​កន្លែង​វា​ហើយ​។


ពេលនោះ ទូតសួគ៌​របស់​ព្រះយេហូវ៉ា​ហៅ​គាត់​ពី​លើមេឃ​មក​ថា​៖ “អ័ប្រាហាំ​! អ័ប្រាហាំ​!”។ គាត់​តបថា​៖ “មើល៍! ខ្ញុំ​នៅទីនេះ​!”។


ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​ស្បថ​ដោយ​អាង​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​មេឃ និង​ជា​ព្រះ​នៃ​ផែនដី​ថា អ្នក​នឹង​មិន​យក​ប្រពន្ធ​ឲ្យ​កូនប្រុស​របស់ខ្ញុំ ពី​កូនស្រី​ជនជាតិកាណាន ដែល​ខ្ញុំ​រស់នៅ​ក្នុងចំណោម​គេ​នេះ​ឡើយ


នោះ​លោក​មានប្រសាសន៍​នឹង​ខ្ញុំ​ថា​: ‘ព្រះយេហូវ៉ា​ដែល​ខ្ញុំ​ដើរ​នៅចំពោះ​ព្រះអង្គ គឺ​ព្រះអង្គ​នឹង​ចាត់​ទូតសួគ៌​របស់ព្រះអង្គ​ឲ្យទៅ​ជាមួយ​អ្នក ហើយ​ធ្វើឲ្យ​ដំណើរ​របស់អ្នក​បាន​ជោគជ័យ ដូច្នេះ​អ្នក​នឹង​យក​ប្រពន្ធ​ឲ្យ​កូនប្រុស​របស់ខ្ញុំ​ពី​សាច់ញាតិ​របស់ខ្ញុំ និង​ពី​ផ្ទះ​របស់​ឪពុក​ខ្ញុំ​បាន​។


នៅ​យប់​នោះ ព្រះយេហូវ៉ា​បាន​លេចមក​ដល់​គាត់ ហើយ​មានបន្ទូលថា​៖ “យើង​ជា​ព្រះ​របស់​អ័ប្រាហាំ​ឪពុក​របស់អ្នក​។ កុំ​ខ្លាច​ឡើយ ដ្បិត​យើង​នៅជាមួយ​អ្នក​។ យើង​នឹង​ឲ្យពរ​អ្នក ហើយ​បង្កើនចំនួន​ពូជពង្ស​របស់អ្នក​ឡើង ដោយព្រោះ​អ័ប្រាហាំ​អ្នកបម្រើ​របស់យើង”។


ទូតសួគ៌​ដ៏មានកម្លាំងខ្លាំងពូកែ​របស់ព្រះអង្គ ដែល​ធ្វើតាម​ព្រះបន្ទូល​របស់ព្រះអង្គ​ដោយ​ស្ដាប់តាម​ព្រះសូរសៀង​នៃ​ព្រះបន្ទូល​របស់ព្រះអង្គ​អើយ ចូរ​ថ្វាយពរ​ព្រះយេហូវ៉ា​!


ចូរ​អរព្រះគុណ​ដល់​ព្រះ​នៃ​ស្ថានសួគ៌ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!​៕


យើង​នឹង​បង្រៀន​អ្នក ហើយ​ណែនាំ​អ្នក​ក្នុង​ផ្លូវ​ដែល​អ្នក​ត្រូវ​ដើរ យើង​នឹង​ជួយគំនិត​អ្នក ដោយទុក​ភ្នែក​យើង​នៅលើ​អ្នក​។


ទូតសួគ៌​របស់​ព្រះយេហូវ៉ា​បោះទ័ព​ជុំវិញ​អ្នកដែល​កោតខ្លាច​ព្រះអង្គ ហើយ​រំដោះ​ពួកគេ​។


ព្រះអង្គ​ដឹកនាំ​ទូលបង្គំ​ដោយ​ដំបូន្មាន​របស់ព្រះអង្គ ហើយ​ក្រោយមក ព្រះអង្គ​នឹង​ទទួល​ទូលបង្គំ​ចូលក្នុង​សិរីរុងរឿង​។


នៅក្នុង​គ្រប់ទាំង​ទុក្ខវេទនា​របស់ពួកគេ ព្រះអង្គ​ក៏​រងទុក្ខវេទនា​ដែរ ហើយ​ទូតសួគ៌​ដែល​នៅចំពោះ​ព្រះអង្គ បាន​សង្គ្រោះ​ពួកគេ​។ ព្រះអង្គ​បាន​ប្រោសលោះ​ពួកគេ​ដោយ​សេចក្ដីស្រឡាញ់ និង​ដោយ​ព្រះហឫទ័យអាណិតអាសូរ​របស់ព្រះអង្គ ព្រះអង្គ​បាន​លើក​ពួកគេ ក៏​បី​ពួកគេ​ក្នុង​អស់ទាំង​ថ្ងៃ​ពីបុរាណ​។


“រីឯ​នៅ​គ្រា​នៃ​ស្ដេច​ទាំងនោះ ព្រះ​នៃ​ស្ថានសួគ៌​នឹង​តាំង​អាណាចក្រ​មួយ​ឡើង ដែល​មិន​ត្រូវបាន​បំផ្លាញ​ជារៀងរហូត ហើយ​អាណាចក្រ​នោះ​ក៏​មិន​ត្រូវបាន​ទុក​ឲ្យ​ជាតិសាសន៍​ដទៃ​ណា​ដែរ​។ វា​នឹង​បំបាក់បំបែក និង​បំបាត់​អស់ទាំង​អាណាចក្រ​ទាំងនោះ ហើយ​នៅឈរ​ជារៀងរហូត


ព្រះ​មិន​បាន​ប្រទាន​មរតក​ដល់​លោក​នៅ​ទីនេះ​ទេ សូម្បីតែ​ដីប៉ុនបាតជើង ប៉ុន្តែ​ព្រះអង្គ​ទ្រង់​សន្យា​ថា នឹង​ប្រទាន​ស្រុកនេះ​ទុកជា​កម្មសិទ្ធិ​ដល់​លោក និង​ពូជពង្ស​ជំនាន់ក្រោយ​របស់​លោក ទោះបីជា​លោក​គ្មាន​កូន​ក៏ដោយ​។


តើ​ទូតសួគ៌​ទាំងអស់​មិនមែន​ជា​វិញ្ញាណ​បម្រើ ដែល​ត្រូវបាន​ចាត់ឲ្យមក​ដើម្បី​បម្រើ​អ្នក​ដែល​រៀបនឹង​ទទួល​សេចក្ដីសង្គ្រោះ​ជាមរតក​ទេ​ឬ​?​៕


ដោយសារតែ​ជំនឿ លោក​បាន​ស្នាក់នៅ​ជា​ជនបរទេស​ក្នុង​ទឹកដី​នៃ​សេចក្ដីសន្យា គឺ​រស់នៅ​ក្នុង​រោង​ជាមួយ​អ៊ីសាក និង​យ៉ាកុប ជា​អ្នករួមទទួលមរតក​នៃ​សេចក្ដីសន្យា​តែមួយ


នៅ​វេលា​នោះ មាន​រញ្ជួយផែនដី​យ៉ាងខ្លាំង​កើតឡើង នោះ​មួយភាគដប់​នៃ​ទីក្រុង​នោះ​បាន​រលំ ហើយ​មនុស្ស​ប្រាំពីរពាន់​នាក់​បាន​ស្លាប់​ក្នុង​រញ្ជួយផែនដី​នោះ​។ រីឯ​មនុស្ស​ឯទៀត​ក៏​ភ័យខ្លាច ហើយ​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះ​នៃ​ស្ថានសួគ៌​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម