Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 32:30 - ព្រះគម្ពីរខ្មែរសាកល

30 យ៉ាកុប​ដាក់ឈ្មោះ​កន្លែង​នោះ​ថា ព្នីអែល ពីព្រោះ​គាត់ថា​៖ “ខ្ញុំ​បាន​ឃើញ​ព្រះ​មុខទល់នឹងមុខ ប៉ុន្តែ​ជីវិត​របស់ខ្ញុំ​ត្រូវបាន​រំដោះឲ្យរួច”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 លោក​យ៉ាកុប​ហៅ​កន្លែង​នោះ​ថា "ព្នីអែល" ដោយ​ពោល​ថា៖ «ខ្ញុំ​បាន​ឃើញ​ព្រះ​នៅ​ប្រទល់​មុខ ហើយ​ខ្ញុំ​នៅ​តែ​មាន​ជីវិត​រស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 លោក​យ៉ាកុប​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ព្នីអែល» ដ្បិត​លោក​ពោល​ថា «ខ្ញុំ​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌ជាម្ចាស់​ផ្ទាល់​នឹង​ភ្នែក តែ​ខ្ញុំ​នៅ​មាន​ជីវិត​នៅ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 យ៉ាកុប​គាត់​ហៅ​កន្លែង​នោះ​ថា ព្នីអែល ដ្បិត​គាត់​នឹក​ថា អញ​បាន​ឃើញ​ព្រះ​នៅ​ប្រទល់​មុខ ហើយ​ជីវិត​អញ​បាន​គង់‌វង្ស​នៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

30 យ៉ាកកូប​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ព្នីអែល» ដ្បិត​គាត់​ពោល​ថា «ខ្ញុំ​បាន​ឃើញ​អុលឡោះ​ផ្ទាល់​នឹង​ភ្នែក តែ​ខ្ញុំ​នៅ​មាន​ជីវិត​នៅ​ឡើយ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 32:30
28 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ហាការ​ក៏​ហៅ​ព្រះនាម​របស់​ព្រះយេហូវ៉ា​ដែល​មានបន្ទូល​នឹង​នាង ថា​៖ “ព្រះអង្គ​ជា​ព្រះ​ដែល​ទត​ឃើញ” ដ្បិត​នាង​បាន​និយាយថា​៖ “សូម្បីតែ​នៅ​ទីនេះ ខ្ញុំ​បាន​ឃើញ​ព្រះអង្គដែល​ទត​ឃើញ​ខ្ញុំ​!”។


គាត់​ដាក់ឈ្មោះ​កន្លែង​នោះ​ថា បេត-អែល ប៉ុន្តែ​ពីមុន​ទីក្រុង​នោះ​មាន​ឈ្មោះ​ថា លូស​។


ក្រោយពី​យ៉ាកុប​បាន​មក​ពី​ប៉ាដាន់-អើរ៉ាម​វិញ ព្រះ​បាន​លេចមក​ដល់​គាត់​ម្ដងទៀត ហើយ​ប្រទានពរ​គាត់​។


ពេលនោះ ខ្ញុំ​ពោលថា​៖ “វេទនា​ដល់​ខ្ញុំ​ហើយ​! ខ្ញុំ​ត្រូវ​វិនាស ដោយសារ​ខ្ញុំ​ជា​មនុស្ស​មាន​បបូរមាត់​សៅហ្មង ហើយ​ខ្ញុំ​រស់នៅ​ក្នុងចំណោម​ប្រជាជន​ដែល​មាន​បបូរមាត់​សៅហ្មង​ដែរ និង​ដោយសារ​ភ្នែក​ខ្ញុំ​បាន​ឃើញ​ព្រះមហាក្សត្រ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​!”។


គ្រប់ទាំង​ស្បែកជើងទាហាន​របស់​អ្នក​ចម្បាំង​ក្នុង​ចម្បាំងដ៏វឹកវរ និង​សម្លៀកបំពាក់​ដែល​ប្រឡាក់​ដោយ​ឈាម នឹង​ត្រូវបាន​ដុត​ជា​ចំណី​ភ្លើង​។


គ្មានអ្នកណា​ធ្លាប់​ឃើញ​ព្រះ​ឡើយ មាន​ព្រះបុត្រាតែមួយ​ជា​ព្រះ ដែល​នៅ​នឹង​ព្រះឱរា​របស់​ព្រះ​បិតា​ប៉ុណ្ណោះ ព្រះអង្គ​នោះ​ហើយ​បាន​សម្ដែង​អំពី​ព្រះ​។


ឥឡូវនេះ យើង​ឃើញ​ព្រឹលៗ​ដូចជាមើល​ក្នុង​កញ្ចក់ ប៉ុន្តែ​គ្រានោះ យើង​នឹង​ឃើញ​មុខទល់នឹងមុខ​; ឥឡូវនេះ ខ្ញុំ​ស្គាល់​តែមួយផ្នែក ប៉ុន្តែ​គ្រានោះ ខ្ញុំ​នឹង​ស្គាល់ច្បាស់ ដូចដែល​ខ្ញុំ​ត្រូវបាន​ស្គាល់ច្បាស់​ដែរ​។


ដោយ​ត្រូវបាន​ដោះ​ស្បៃ​ចេញ​ពី​មុខ​ស្រាប់ហើយ យើង​ទាំងអស់គ្នា​កំពុង​បំប្លាត​រស្មីរុងរឿង​របស់​ព្រះអម្ចាស់ ហើយ​កំពុង​ត្រូវបាន​ផ្លាស់ប្រែ​ទៅជា​រូបរាង​ដូច​ព្រះអង្គ ពី​សិរីរុងរឿង​ទៅ​សិរីរុងរឿង​។ ការនេះ​បាន​ចេញពី​ព្រះអម្ចាស់​ដែលជា​វិញ្ញាណ​៕


ដ្បិត​ព្រះ​ដែល​មានបន្ទូលថា​៖ “ចូរឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញពី​សេចក្ដីងងឹត” ព្រះអង្គ​បាន​បំភ្លឺ​ក្នុង​ចិត្ត​របស់យើង ដើម្បី​ផ្ដល់​ពន្លឺ​នៃ​ចំណេះដឹង​អំពី​សិរីរុងរឿង​របស់​ព្រះ ដែលមាន​លើ​ព្រះភក្ត្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​។


ខ្ញុំ​ភ្ញាក់ផ្អើល ដែល​អ្នករាល់គ្នា​បែរចេញ​ឆាប់​យ៉ាងនេះ ពី​ព្រះអង្គ​ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​ក្នុង​ព្រះគុណ​របស់​ព្រះ​គ្រីស្ទ ហើយ​ទៅតាម​ដំណឹងល្អ​ផ្សេងទៀត​វិញ​។


ដើម្បីឲ្យ​ព្រះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង គឺ​ព្រះ​បិតា​នៃ​សិរីរុងរឿង បាន​ប្រទាន​ដល់​អ្នករាល់គ្នា​នូវ​ព្រះវិញ្ញាណ​នៃ​ប្រាជ្ញា និង​ការបើកសម្ដែង ធ្វើឲ្យ​អ្នករាល់គ្នា​ស្គាល់​ព្រះអង្គ​កាន់តែច្បាស់


ព្រះបុត្រា​ជា​រូបតំណាង​របស់​ព្រះ​ដែល​យើង​មើលមិនឃើញ ជា​កូនច្បង​នៃ​របស់សព្វសារពើដែលត្រូវបានបង្កើត


រីឯ​ឥឡូវនេះ ត្រូវបាន​សម្ដែង​តាមរយៈ​ការលេចមក​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះសង្គ្រោះ​នៃយើង ដែល​បំផ្លាញ​សេចក្ដីស្លាប់ ហើយ​បង្ហាញឲ្យឃើញច្បាស់​នូវ​ជីវិត និង​អមតភាព តាមរយៈ​ដំណឹងល្អ​។


ដោយសារតែ​ជំនឿ លោក​មិន​ខ្លាច​សេចក្ដីក្រេវក្រោធ​របស់​ស្ដេច ក៏​ចាកចេញ​ពី​អេហ្ស៊ីប​។ លោក​បាន​ស៊ូទ្រាំ​ហាក់ដូចជា​ឃើញ​ព្រះអង្គ​ដែល​មនុស្ស​មើលមិនឃើញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម