Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 13:4 - ព្រះគម្ពីរខ្មែរសាកល

4 ជា​កន្លែង​នៃ​អាសនា​ដែល​គាត់​បាន​សង់​នៅ​ទីនោះ​កាលពីមុន​។ នៅ​ទីនោះ អាប់រ៉ាម​ស្រែកហៅ​ព្រះនាម​របស់​ព្រះយេហូវ៉ា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 គឺទៅ​កន្លែង​ដែល​លោក​បាន​សង់​អាស‌នា​កាល​ពី​មុន រួច​នៅ​ទី​នោះ លោក​អាប់‌រ៉ាម​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 គឺ​នៅ​កន្លែង​ដែល​លោក​បាន​សង់​អាសនៈ​មួយ​កាល​ពី​មុន។ លោក​ក៏​គោរព​បម្រើ​ព្រះ‌នាម​ព្រះ‌អម្ចាស់​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ជា​កន្លែង​ដែល​គាត់​បាន​ស្អាង​អាសនា​កាល​ជាន់​មុន រួច​នៅ​ទី​នោះ​អាប់រ៉ាម​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 គឺ​នៅ​កន្លែង​ដែល​គាត់​បាន​សង់​អាសនៈ​មួយ​កាល​ពី​មុន។ គាត់​ក៏​គោរព​បម្រើអុលឡោះ‌តាអាឡា​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 13:4
21 ការដាក់ឲ្យឆ្លើយតបគ្នា  

អាប់រ៉ាម​ក៏​រើរោង​ទៅ​រស់នៅ​ក្បែរ​ដើមអូក​របស់​ម៉ាមរេ​ដែល​នៅ​ហេប្រុន ហើយ​សង់​អាសនា​មួយ​ដល់​ព្រះយេហូវ៉ា​នៅ​ទីនោះ​៕


ដូច្នេះ អ៊ីសាក​ក៏​សង់​អាសនា​មួយ​នៅ​ទីនោះ ហើយ​ស្រែកហៅ​ព្រះនាម​របស់​ព្រះយេហូវ៉ា រួច​ដំឡើង​រោង​របស់គាត់​នៅ​ទីនោះ​។ ពួក​បាវបម្រើ​របស់​អ៊ីសាក​ក៏​ជីក​អណ្ដូង​មួយ​នៅ​ទីនោះ​ដែរ​។


សេថ​ក៏​បង្កើត​កូនប្រុស​ម្នាក់​ដែរ គាត់​ដាក់ឈ្មោះ​វា​ថា​អេណុស​។ នៅគ្រានោះ គេ​ចាប់ផ្ដើម​ស្រែកហៅ​ព្រះនាម​របស់​ព្រះយេហូវ៉ា​៕


ចូរ​អរព្រះគុណ​ដល់​ព្រះយេហូវ៉ា ដ្បិត​ព្រះអង្គ​ទ្រង់​ល្អ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​——


សូមឲ្យ​ពួកគេ​អរព្រះគុណ​ដល់​ព្រះយេហូវ៉ា សម្រាប់​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ និង​សម្រាប់​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​ចំពោះ​មនុស្សលោក​!


សូមឲ្យ​ពួកគេ​អរព្រះគុណ​ដល់​ព្រះយេហូវ៉ា សម្រាប់​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ និង​សម្រាប់​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​ចំពោះ​មនុស្សលោក​!


ទូលបង្គំ​នឹង​ថ្វាយ​យញ្ញបូជា​នៃ​ការអរព្រះគុណ​ដល់​ព្រះអង្គ ព្រមទាំង​ស្រែកហៅ​ព្រះនាម​របស់​ព្រះយេហូវ៉ា​ផង​។


និង​ដោយព្រោះ​ព្រះអង្គ​បាន​ផ្ទៀងព្រះកាណ៌​របស់ព្រះអង្គ​នឹង​ខ្ញុំ ដូច្នេះ នៅក្នុង​ថ្ងៃអាយុ​របស់ខ្ញុំ ខ្ញុំ​នឹង​ស្រែកហៅ​ព្រះអង្គ​។


ព្រះយេហូវ៉ា​គង់​នៅជិត​អស់អ្នក​ដែល​ស្រែកហៅ​ព្រះអង្គ គឺ​អស់អ្នក​ដែល​ស្រែកហៅ​ព្រះអង្គ​ដោយ​សេចក្ដីពិតត្រង់​។


ព្រះយេហូវ៉ា​អើយ ទូលបង្គំ​ស្រឡាញ់​ដំណាក់​ដែល​ព្រះអង្គ​គង់នៅ និង​កន្លែង​ដែល​សិរីរុងរឿង​របស់ព្រះអង្គ​ស្ថិតនៅ​។


ជាការពិត មួយ​ថ្ងៃ​នៅក្នុង​ទីធ្លា​របស់ព្រះអង្គ ប្រសើរ​ជាង​មួយពាន់​ថ្ងៃ​នៅកន្លែងផ្សេងទៀត​; ទូលបង្គំ​ស៊ូ​ធ្វើជាអ្នកយាមទ្វារ​នៅ​ដំណាក់​របស់​ព្រះ​នៃទូលបង្គំ ជាជាង​រស់នៅ​ក្នុង​រោង​របស់​មនុស្សអាក្រក់​។


បើធ្វើដូច្នេះ ពេល​អ្នក​ស្រែកហៅ ព្រះយេហូវ៉ា​នឹង​ឆ្លើយតប ពេល​អ្នក​ស្រែករកជំនួយ ព្រះអង្គ​នឹង​មានបន្ទូលថា​: ‘មើល៍! យើង​នៅទីនេះ’។ ប្រសិនបើ​អ្នក​ដក​នឹម ការចង្អុលដាក់គេ និង​ការ​ពោល​ពាក្យទុច្ចរិត ចេញ​ពី​កណ្ដាលចំណោម​អ្នក


ជូនចំពោះ​ក្រុមជំនុំ​របស់​ព្រះ​ដែល​នៅ​កូរិនថូស ដែល​ត្រូវបាន​ញែកជាវិសុទ្ធ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ និង​ត្រូវបានត្រាស់ហៅ​ជា​វិសុទ្ធជន​ជាមួយ​អស់អ្នក​ដែល​ហៅរក​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង នៅ​គ្រប់​ទីកន្លែង​។ ព្រះ​គ្រីស្ទ​ជា​ព្រះអម្ចាស់​របស់​ពួកគេ ហើយក៏​ជា​ព្រះអម្ចាស់​របស់យើង​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម