Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 35:12 - ព្រះគម្ពីរខ្មែរសាកល

12 រីឯ​ទឹកដី​ដែល​យើង​បាន​ឲ្យ​ដល់​អ័ប្រាហាំ និង​អ៊ីសាក យើង​នឹង​ឲ្យ​ដល់​អ្នក ហើយ​យើង​នឹង​ឲ្យ​ទឹកដី​នោះ​ដល់​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នក​ដែរ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ស្រុក​ដែល​យើង​បាន​ប្រគល់​ឲ្យ​អ័ប្រា‌ហាំ និង​អ៊ីសាក យើង​នឹង​ប្រគល់​ឲ្យ​អ្នក ហើយ​យើង​នឹង​ប្រគល់​ស្រុក​នោះ ឲ្យ​កូន​ចៅ​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 រីឯ​ស្រុក​ដែល​យើង​បាន​ប្រគល់​ឲ្យ អប្រាហាំ និង​អ៊ីសាក​នោះ យើង​ក៏​នឹង​ប្រគល់​ឲ្យ​អ្នក និង​ពូជ‌ពង្ស​អ្នក ដែល​កើត​មក​តាម​ក្រោយ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ឯ​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​អ័ប្រា‌ហាំ នឹង​អ៊ីសាក នោះអញ​នឹង​ឲ្យ​ដល់​ឯង គឺ​អញ​នឹង​ឲ្យ​ស្រុក​នោះ​ដល់​ពួក​ឯង​ត​រៀង​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 រីឯ​ស្រុក​ដែល​យើង​បាន​ប្រគល់​ឲ្យ អ៊ីព្រហ៊ីម និង​អ៊ីសា‌ហាក់​នោះ យើង​ក៏​នឹង​ប្រគល់​ឲ្យ​អ្នក និង​ពូជ‌ពង្ស​អ្នក ដែល​កើត​មក​តាម​ក្រោយ​ដែរ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 35:12
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ ព្រះយេហូវ៉ា​បាន​លេចមក​ដល់​អាប់រ៉ាម ហើយ​មានបន្ទូលថា​៖ “យើង​នឹង​ប្រគល់​ទឹកដី​នេះ​ដល់​ពូជពង្ស​របស់អ្នក”។ អាប់រ៉ាម​ក៏​សង់​អាសនា​មួយ​នៅ​ទីនោះ ដល់​ព្រះយេហូវ៉ា​ដែល​លេចមក​ដល់​គាត់​។


នៅ​ថ្ងៃ​នោះ ព្រះយេហូវ៉ា​បាន​តាំង​សម្ពន្ធមេត្រី​មួយ​ជាមួយ​អាប់រ៉ាម​ដោយ​មានបន្ទូលថា​៖ “យើង​បាន​ប្រគល់​ទឹកដី​នេះ​ដល់​ពូជពង្ស​របស់អ្នក ចាប់ពី​ទន្លេ​អេហ្ស៊ីប​រហូតដល់​ទន្លេ​ធំ គឺ​ទន្លេ​អ៊ើប្រាត


ពេលនោះ​មើល៍! ព្រះយេហូវ៉ា​ទ្រង់​ឈរ​ពីលើ​ជណ្ដើរ ហើយ​មានបន្ទូលថា​៖ “យើង​ជា​យេហូវ៉ា​ព្រះ​របស់​អ័ប្រាហាំ​ជីតា​របស់អ្នក និង​ជា​ព្រះ​របស់​អ៊ីសាក​។ យើង​នឹង​ប្រគល់​ទឹកដី​ដែល​អ្នក​កំពុង​ដេក​នៅលើ​នេះ​ដល់​អ្នក និង​ពូជពង្ស​របស់អ្នក​។


ដោយ​មានបន្ទូលថា​: ‘មើល៍! យើង​នឹង​ធ្វើឲ្យ​អ្នក​ចម្រើនឡើង ហើយ​កើនចំនួនឡើង​។ យើង​នឹង​ធ្វើឲ្យ​អ្នក​ទៅជា​សហគមន៍​នៃ​ជាតិសាសន៍​នានា ហើយ​ប្រគល់​ទឹកដី​នេះ​ដល់​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នក ទុកជា​កម្មសិទ្ធិ​ដ៏អស់កល្បជានិច្ច’។


យ៉ូសែប​និយាយ​នឹង​បងប្អូន​របស់គាត់​ថា​៖ “ខ្ញុំ​ជិត​ស្លាប់​ហើយ ក៏ប៉ុន្តែ​ព្រះ​នឹង​យាង​មករក​អ្នករាល់គ្នា​ជាប្រាកដ ហើយ​នាំ​អ្នករាល់គ្នា​ឡើង​ពី​ស្រុក​នេះ​ទៅ​ស្រុក​ដែល​ព្រះអង្គ​បាន​ស្បថ​នឹង​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម