ពួកគេត្រូវបានធ្វើឲ្យហិនវិនាសអីក៏ឆាប់ម៉្លេះ! ពួកគេវិនាសអស់គ្មានសល់ដោយសេចក្ដីគួរឲ្យខ្លាច!
លូកា 9:7 - ព្រះគម្ពីរខ្មែរសាកល ស្ដេចត្រាញ់ហេរ៉ូឌបានឮអំពីការទាំងអស់ដែលបានកើតឡើង ក៏វល់ព្រះទ័យ ពីព្រោះមានអ្នកខ្លះនិយាយថា៖ “យ៉ូហានត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ហើយ”។ Khmer Christian Bible កាលហេរ៉ូឌជាស្ដេចត្រាញ់បានឮអំពីហេតុការណ៍ទាំងឡាយដែលបានកើតឡើង ស្ដេចក៏គិតមិនយល់ ព្រោះមានអ្នកខ្លះនិយាយថា លោកយ៉ូហានត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯហេរ៉ូឌ ជាស្តេចអនុរាជ បានឮនិយាយពីការដែលព្រះអង្គធ្វើទាំងប៉ុន្មាន ក៏មានព្រះហឫទ័យអល់អែក ព្រោះខ្លះនិយាយថា លោកយ៉ូហានបានរស់ពីស្លាប់ឡើងវិញហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជ* ជ្រាបហេតុការណ៍ទាំងនោះហើយ ស្ដេចមិនដឹងជាត្រូវគិតយ៉ាងណា ដ្បិតមានអ្នកខ្លះនិយាយថា “លោកយ៉ូហានបាទីស្ដបានរស់ឡើងវិញហើយ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯហេរ៉ូឌ ជាស្តេចអនុរាជ បានឮនិយាយពីការដែលទ្រង់ធ្វើទាំងប៉ុន្មាន ក៏មានព្រះទ័យអល់អែក ពីព្រោះខ្លះនិយាយថា លោកយ៉ូហានបានរស់ពីស្លាប់ឡើងវិញ អាល់គីតាប កាលស្តេចហេរ៉ូដ ជ្រាបហេតុការណ៍ទាំងនោះហើយ ស្តេចមិនដឹងជាត្រូវគិតយ៉ាងណា ដ្បិតមានអ្នកខ្លះនិយាយថា “យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកបានរស់ឡើងវិញហើយ”។ |
ពួកគេត្រូវបានធ្វើឲ្យហិនវិនាសអីក៏ឆាប់ម៉្លេះ! ពួកគេវិនាសអស់គ្មានសល់ដោយសេចក្ដីគួរឲ្យខ្លាច!
ដ្បិតព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានៃពលបរិវារទ្រង់ធ្វើឲ្យមានថ្ងៃនៃចលាចល ការជាន់ឈ្លី និងការច្របូកច្របល់ នៅក្នុងជ្រលងភ្នំនៃនិមិត្ត គឺជាការបំបាក់បំបែកកំពែង និងជាការស្រែកទៅភ្នំ។
រីឯយ៉ូហានវិញ ពេលនៅក្នុងគុក គាត់បានឮអំពីកិច្ចការទាំងប៉ុន្មានរបស់ព្រះគ្រីស្ទ គាត់ក៏ចាត់ពួកសិស្សរបស់គាត់ឲ្យទៅ
ពួកគេទូលឆ្លើយថា៖ “គេថាជាយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះថាជាអេលីយ៉ា ហើយអ្នកខ្លះទៀតថាជាម្នាក់ក្នុងបណ្ដាព្យាការី”។
នៅពេលដដែលនោះ មានពួកផារិស៊ីខ្លះបានចូលមកជិត ទូលព្រះយេស៊ូវថា៖ “សូមលោកចាកចេញពីទីនេះទៅ ដ្បិតហេរ៉ូឌចង់សម្លាប់លោក!”។
“នឹងមានទីសម្គាល់នៅក្នុងព្រះអាទិត្យ ព្រះចន្ទ និងផ្កាយ ហើយនៅលើផែនដីក៏នឹងមានការថប់បារម្ភក្នុងបណ្ដាប្រជាជាតិ ដោយសារតែការវល់គំនិតចំពោះសូរសន្ធឹករបស់សមុទ្រ និងរលក។
ពេលដឹងថាព្រះយេស៊ូវនៅក្រោមអំណាចរបស់ហេរ៉ូឌ លោកក៏បញ្ជូនព្រះអង្គទៅហេរ៉ូឌដែលកំពុងស្នាក់នៅយេរូសាឡិមក្នុងពេលនោះដែរ។
នៅឆ្នាំទីដប់ប្រាំនៃរជ្ជកាលសេសារទីប៊ើរ កាលប៉ុនទាសពីឡាត់ធ្វើជាអភិបាលនៃយូឌា ហេរ៉ូឌធ្វើជាស្ដេចត្រាញ់នៃកាលីឡេ ភីលីពអនុជរបស់ហេរ៉ូឌធ្វើជាស្ដេចត្រាញ់នៃតំបន់អ៊ីទូរេ និងត្រាខូនីត ហើយលីសានាសធ្វើជាស្ដេចត្រាញ់នៃអាប៊ីលេន
ពួកគេទូលឆ្លើយថា៖ “គេថាជាយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះថាជាអេលីយ៉ា ហើយអ្នកខ្លះទៀតថាជាព្យាការីសម័យបុរាណម្នាក់បានរស់ឡើងវិញ”។